ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ស៊ន សៀវ​មី ប្រកាស​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​តំណាង​ឱ្យ​គ្លីនិក​ពត់​តម្រង់​ធ្មេញ Denta-joy Cambodia

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក​ជំទាវ ស៊ន សៀវ​ម៉ី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក​ជំទាវ ស៊ន សៀវ​ម៉ី បាន​ប្រកាស​ខ្លួន​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ តំណាង​ឱ្យ​គ្លីនិក​ពត់​តម្រង់​ធ្មេញ Denta-joy Cambodia ដែល​ជា​គ្លីនិក​ធ្មេញ​ជាប់​លំដាប់ថ្នាក់​លេខ​1 នៅ​អាស៊ី​អាគ្នេយ៍ និង​មាន​ទីតាំង​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី​២​។

ក្រោយ​ទទួល​បាន​សេវា​ព្យាបាល​យ៉ាង​ល្អ​បំផុត ពី​គ្លីនិក​ធ្មេញ​អន្តរជាតិ​មួយ​នេះ លើ​ការ​ពត់​ធ្មេញ​អោយ​ត្រង់​ដោយ​ប្រើ Invisalign និង​សម្អាត​ធ្មេញ​ឱ្យ​ស​ស្អាត​បែប​ធម្មជាតិ ពី​ក្រុម​ទន្ត​បណ្ឌិត ជំនាញ​បណ្តុះបណ្តាល​ផ្ទាល់​ពី​ប្រទេស​ថៃ លោក​ជំទាវ ស៊ន សៀវ​ម៉ី បាន​ថ្លែង​ក្នុង​សន្ន​សិ​ទ្ន​សារ​ព​ត៌​មាន​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង ពេញ​ចិត្តជា​ខ្លាំង​ក្រៃ​លែង នូវ​សេវាកម្ម​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​ពី គ្លីនិក​ធ្មេញ Denta-joy Cambodia ជា​ពិសេស​គឺ​ការ​ព្យាបាល​ពត់​ធ្មេញ​របស់​នាង​ខ្ញុំ​តែ​ម្តង ជាមួយ​បច្ចេកទេស Invisalign ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ខ្លាច​ក្នុង​ការ​ញញឹម ឬ​សើច​ជាមួយ​ភក្តិ ឬ​ទៅ​កាន់​មហាជន​ឡើយ ដោយសារ​ពុម្ព​ធ្មេញ​ថ្លា (Invisalign) ដែល​ពាក់​នៅ​លើ​ធ្មេញ​របស់​នាង​ខ្ញុំ វា​ដូច​ទៅ​ពណ៌​ថ្លា ដូច្នេះ​ទាំង​មិត្តភក្តិ ក៏​ដូច​ជា​មហាជន អាច​នឹង​មិន​បាន​កត់​សម្គាល់ថា​នាង​ខ្ញុំ​ពាក់ Invisalign នោះ​ឡើយ»​។

លោក​ជំទាវ បន្ត​ទៀត​ថា ការ​ពត់​ធ្មេញ​ជាមួយនឹង​បច្ចេកវិទ្យា Invisalign វា​ក៏​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ដោះ និង​ដាក់​ដោយ​ខ្លួនឯង​បាន​ផង​ដែរ ពេល​ដែរ​ពិសារ​អាហារ​និង​ត្រូវ​សម្អាត​ធ្មេញ ហើយ​ការ​ឈឺចាប់​ក្នុង​ការ​ពត់​ធ្មេញ ជាមួយ​បច្ចេកវិទ្យា​នេះ​គឺ​ទាប​បំផុត ឬ​ស្ទើរតែ​គ្មាន​តែ​ម្តង​។

ជា​ពិសេស​ទៅ​ទៀត​ការ​ពត់​ធ្មេញ​ដោយ​ប្រើ Invisalign វា​មិន​ប៉ះពាល់​ដល់​ការ​ប្រកួត និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ខាង​មុខ​របស់​នាង​ខ្ញុំ​ឡើយ​!

ដូច្នេះ​ហើយ​ទើប​នាង​ខ្ញុំ សម្រេចចិត្ត​ទទួលយក​សេវាកម្ម​នៅ Denta-joy Cambodia ហើយ​នាង​ខ្ញុំ​ក៏​សូម​ណែនាំ​គ្លីនិក​ស្តង់ដា​ខ្ពស់​មួយ​នេះ ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់ និង​យកចិត្តទុកដាក់​ពី​សុខភាព​មាត់​ធ្មេញ​របស់​ខ្លួន មក​ទទួល​សេវាកម្ម​នៅ​ទី​នេះ​ផង​ដែរ​។
លោក​ឧក​ញ្ញ៉ា លី​ម ហួរ​នី​តូ ដែល​ជានា​យក​ប្រ​ត្តិ​បត្ត​គ្លីនិក​ធ្មេញ Denta-joy Cambodia ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ជំទាវ ស៊ន សៀវ​ម៉ី ដែល​បាន​ផ្តល់​នូវ​ទំនុកចិត្ត ទៅ​លើ​គ្លីនិក​ធ្មេញ Denta-joy Cambodia និង​ពេញចិត្ត​នូវ​សេវាកម្ម​ពី​ក្រុម​ទន្ត​បណ្ឌិត​របស់​យើង ថែម​ទាំង​បង្ហាញ​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​ខ្លួន​ជាមួយ​ការ​ពត់​ធ្មេញ​នេះ​ទៅ​កាន់ សាធារណៈ​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា វា​ជា​កិត្ត​យស​ខ្លាំង​ដែល គ្លីនិក​ធ្មេញ Denta-joy Cambodia ទទួល​បាន​នូវ​ការ​គាំទ្រ​ពី វី​រៈ​កីឡា​ការ​នី​លំដាប់ថ្នាក់​ពិភពលោក​យ៉ាង​ដូច្នេះ ហើយ​ថែម​ទាំង​មាន​ឳ​កាស​ធ្វើការ​រួម​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កីឡា​ជាតិ ក៏​ដូច​ជា​សេវាកម្ម​ពត់​ធ្មេញ​លំដាប់ថ្នាក់​អន្តរជាតិ​ផង​ដែរ ក្នុង​នាម​លោក​ជំទាវ ជា​ទូត​សុ​ឆន្ទៈ​សម្រាប់​គ្លីនិក​របស់​យើង​។

លោក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា Denta-joy Cambodia មានបទពិសោធន៍​ច្រើន​ក្រៃ​លែង ជាមួយ​បច្ចេកទេស​ពុម្ព​ធ្មេញ​ថ្លា​របស់ Invisalign នេះ តាំងពី​ឆ្នាំ ២០០១ មក​ម្ល៉េះ ដោយ​មាន​អតិថិជន​ប្រមាណ​ជាង ៦០០០ ករណី​រួច​មក​ហើយ ដែល​ទទួល​បានការ​ព្យាបាល​ពី​បច្ចេកទេស​នេះ ហើយ​ជាមួយ​ជោគជ័យ និង​ការ​ពេញ​និយម​ពី​អតិថិជន បាន​ធ្វើ​អោយ Denta-joy ក្លាយជា​គ្លីនិក​ធ្មេញ លំដាប់ថ្នាក់​ទី ១ ក្នុង​ការ​ផ្តល់​នូវ សេវាកម្ម​ពត់​ធ្មេញ​ដោយ​ប្រើ ពុម្ព​ថ្លា Invisalign នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​គ្លីនិក​ធ្មេញ​តែ​មួយ​គត់ ដែល​ទទួល​បានការ​តែងតាំង​ជា ឧទ្ទិស​គ្លីនិក​ឬ គ្លីនិក​គំរូ​នូវ​ការ​ព្យាបាល​ពត់​ធ្មេញ​ជាមួយ​គុណភាព​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ថៃ​និង​កម្ពុជា​។

លោក​ក៏​បាន​បញ្ចប់​ដោយ​អបអរសាទរ និង​ជូនពរ​លោក​ជំទាវ ស៊ន សៀវ​ម៉ី ជា​ដំណើរ​ជីវិត​គូរ​អាពាហ៍ពិពាហ៍ ដែល​នឹង​មក​ដល់​ឆាប់​ៗ​នា​ពេល​ខាង​មុខ​នេះ ដូច្នេះ​ហើយ Denta-joy Cambodia ត្រូវ​មាន​បេស​កម្ម​សំខាន់​បំផុត ក្នុង​ការ​ផ្តល់​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ឥត​ខ្ចោះ និង​ទំនុកចិត្ត ដល់​លោក​ជំទាវ ស៊ន សៀវ​ម៉ី សម្រាប់​ថ្ងៃ​ដ៏​សំខាន់​របស់​លោក​ជំទាវ ដូច្នេះ​សូម​ចូលរួម​តាមដាន នូវ​ដំណើរ​អាពាហ៍ពិពាហ៍​របស់​លោក​ជំទាវ ទាំងអស់​គ្នា ជាមួយ Denta-joy Cambodia៕ ដោយ​សហការ