ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អត្រា​ការ​ប្រាក់​ល្អ​បំផុត​ធ្វើ​ឲ្យ​ធនាគារ ប្រេ​ដ ក្លាយជា​ជម្រើស​កាន់តែ​ឆ្លាត​វៃ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ ប្រេ​ដ ខេ​ម​បូ​ឌា កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ឥណទាន​ផ្ទះ​ឈានមុខ​គេ​ត្រឹមតែ 6.66% ។ ធនាគារ…

រាជធានី​ភ្នំពេញ ៖ ធនាគារ ប្រេ​ដ ខេ​ម​បូ​ឌា កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ឥណទាន​ផ្ទះ​ឈានមុខ​គេ​ត្រឹមតែ 6.66% ។ ធនាគារ ប្រេ​ដ (​ជា​សមាជិក​នៃ​ក្រុម​ធនាគារ​អន្ដរជាតិ BRED Banque Populaire) ដែល​ត្រូវ​បាន​បើក​ដំណើរការអាជីវកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2017 ហើយ​បាន​បង្កើត​បណ្តាញ​សាខា​ដ៏​រឹង​មាំ និង​ផលិតផល​យ៉ាងច្រើន​សម្បូរ​បែប ​។ ឥណទាន​ផ្ទះ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់ អាច​ប្រើ​ជា​មធ្យោបាយ​ក្នុង​ការ​ទិញ​ផ្ទះ​បុរី អា​ផាត​មិន​ថ្មី និង​ខុន​ដូ ក៏​ដូច​ជា​ការ​ផ្ទេរ​/​ប្តូរ​ឥណទាន​អចល​ទ្រព្យ ឬ​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ជួល ​។

លក្ខណៈ​ប្រកួតប្រជែង​មួយទៀត​ពី​កញ្ចប់​ឥណទាន​ផ្ទះ​របស់​ធនាគារ ប្រេ​ដ គឺ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន អចល​ទ្រព្យ Century 21 Cambodia ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន ដល់​អ្នកទិញ​ផ្ទះ​ថ្មី​នៅ​តាម​គម្រោង​បុរី​នានា​ជា ច្រើន​ក្នុង​ទីផ្សារ ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​អចលនទ្រព្យ​លំដាប់​សកល​មួយ​នេះ ​។

តែងតែ​ប្តេជ្ញា
លោក Guillaume Perdon នាយក​ប្រតិបត្តិ​ធនាគារ ប្រេ​ដ មាន​ប្រសាសន៍​ថា «យើងខ្ញុំ​ប្តេជ្ញា​យ៉ាង​មោះមុត​ក្នុង ការ​ជួយ​ជ្រោមជ្រែង​ប្រជាជន​កម្ពុជា​ឱ្យ​ក្លាយជា​ម្ចាស់ផ្ទះ​ផ្ទាល់ខ្លួន​» ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា «បុគ្គលិក​សាខា និង​ផ្នែក​សេវា​បម្រើ​អតិថិជន​របស់​យើងខ្ញុំ ត្រៀម​ជា​និច្ច​ក្នុង​ការ​ផ្តល់​ប្រឹក្សា និង​ពិភាក្សា​លើ​ជម្រើស​ឥណទាន​ផ្ទះ ដើម្បី​ធ្វើការ​អនុម័ត​ឆាប់រហ័ស​លើ​ពាក្យ​ស្នើ​ឥណទាន ដូច្នេះ​អតិថិជន​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​គាត់​ពិតជា​អាច ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​បាន​ពិតប្រាកដ​មែន​”» ។

តែងតែ​ផ្តល់​ជូន​លក្ខខណ្ឌ​ពិសេស​លក្ខណៈ​ប្រកួតប្រជែង
ធនាគារ ប្រេ​ដ បាន​ផ្តល់​ជូន​នូវ​អត្រា​ការ​ប្រាក់​ឥណទាន​ផ្ទះ ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រសើរ​ជាងគេ នៅ​កម្ពុជា ត្រឹម 6.66% សម្រាប់​ឆ្នាំ​ដំបូង​ ។ ជាមួយនឹង​រយៈពេល​កម្ចី​ដល់ 20 ឆ្នាំ ឥត​គិតថ្លៃ​សេវា​អនុម័ត និង​ទំហំ​ឥណទាន​ដល់ 80% នៃ​តម្លៃ​ផ្ទះ​/​អចល​ទ្រព្យ បាន​បន្ថែម​គុណ​តម្លៃ​កាន់តែ​ពិសេស​ដល់​ឥណទាន​ផ្ទះ​ពី ធនាគារ​អន្តរជាតិ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​យើងខ្ញុំ ​។

ស្តង់ដារ​អន្តរជាតិ ៖
ដូច​អ្វី​ដែល​លោក​អ្នក​បានដឹង​មុន​ហើយ​ថា​សម្ព័ន្ធ​ធនាគារ​របស់​យើងខ្ញុំ​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង 36 លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ដែល​កំណត់​ស្តង់ដារ​អន្តរជាតិ​ខ្ពស់​បំផុត​សម្រាប់​ធនាគារ​របស់​យើង​ក្នុង​ការ បំពេញ​សេវា​ធនាគារ ជាមួយនឹង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​ការ​ធានា និង​សុវត្ថិភាព​រាល់ពេល​ធ្វើ​ប្រតិបត្តិការ ហិរញ្ញវត្ថុ​សំខាន់​ៗ​ ។

រួសរាយ​រាក់ទាក់ និង​ចេះ​បត់បែន ៖
ធនាគារ​យើងខ្ញុំ​មានកេរ្តិ៍ឈ្មោះ​ល្បី ដែល​ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​ផ្តល់​សេវា​ល្អ​ដល់​អតិថិជន​។ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យើងខ្ញុំ តែងតែ​ផ្តល់​ប្រឹក្សា​លើ​កញ្ចប់​ហិរញ្ញវត្ថុ​ល្អ​បំផុត​ដើម្បី​បំពេញតម្រូវការ ផ្ទាល់ខ្លួន និង​ជួយ​សម្រួល​រាល់​កិច្ចការ​តាំងពី​ដើម​រហូត​ដល់​ការងារ​បាន​ជោគជ័យ ​។

លោក​អ្នក​អាច​ទំនាក់ទំនង​មក​កាន់​ធនាគារ ប្រេ​ដ តាម​រយៈ​លេខ​ទូរ​សព្ទ 1800 20 1234 (​ឥត​គិតថ្លៃ​) ឬ​តាម​គេហទំព័រ​៖ bredpersonalbanking.com/home-loans ៕ ដោយសហការ