ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អនាគត​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ប្រើ​ក្នុងផ្ទះ​ល្បឿន 5G និង​ទម្រង់​គំរូ​ស្មា​ត​ហ្វូ​ន​ទំនើប​ៗ​ត្រូវ​បានបង្ហាញ (វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ថ្ងៃ​ទី 23 កុម្ភៈ 2021 ថ្មី​ៗ​នេះ OPPO ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ វៃឆ្លាត​ឈានមុខ​គេ…

រាជធានី​ភ្នំពេញ ៖ កាល​ថ្ងៃ​ទី 23 កុម្ភៈ 2021 ថ្មី​ៗ​នេះ OPPO ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ វៃឆ្លាត​ឈានមុខ​គេ បាន​រៀបចំ​សន្និសីទ​ជាមួយ​ដៃគូ អំពី​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន នៅ ឯ​ព្រឹត្តិការណ៍ សមាជ​ទូរ​សព្ទ​ពិភពលោក នៅ​សៀង​ហៃ (MWCS) នៅ​ស្តង់​ពិព័រណ៍ OPPO លេខ N2-E40 រួម​ជាមួយនឹង​ការ​បង្កើត​ថ្មី​នៃ​ឧបករណ៍​សាក​ថ្ម កា​រត​ភ្ជាប់​ដោយ​ល្បឿន​លឿន បច្ចេកវិទ្យា 5G និង​បច្ចេកវិទ្យា​វៃឆ្លាត​ដ៏​ទៃ​ផ្សេង​ទៀត​ផង​ដែរ ។

បណ្តា​ដៃគូ​ឈានមុខ​គេ ពី​វិស័យ​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នានា រួម​ទាំង​គ្រឿង​អេ​ឡិច​ត្រូ​និក និង​ក្រុមហ៊ុន​ការ​ផលិត​បន្ទះ​ឈី​ប ក៏​ដូច​ជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​សាក​ថ្ម​ពី​មន្ទីរពិសោធន៍ បច្ចេកវិទ្យា​ទូរគមនាគមន៍​ចិន CCTL (China Telecommunication Technology Labs) បាន​មក ជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នេះ ។

ក្នុង​ឱកាស​នៃ​ពិព័រណ៍​នោះ​ដែរ ក្រុមហ៊ុន​ក៏​បង្ហាញ​គំរូ​ឧទាហរណ៍​ជា​ច្រើន​នៃ​ផលិតផល​សាក លឿន​ដែល​មាន​លក្ខណៈ​ពិសេស​ៗ​ក្នុង​ស្តង់​ពិព័រណ៍ OPPO រួម​ទាំង​បច្ចេកវិទ្យា​សាក​ថ្ម 125W ដែល​អាច​សាក​ថ្ម​ទូរ​សព្ទ​ទំហំ 4,000mAh ដល់ បាន​ពេញ 100% ត្រឹមតែ 20 នាទី និង​ផលិត ផល​សាក​ថ្ម​ឥត​ខ្សែ 65W AirVOOC ដែល​សាក​លឿន​ពេញ​ត្រឹមតែ 30 នាទី និង​ផលិតផល​ពី ដៃគូ​ជា​ច្រើន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​បច្ចេកវិទ្យា OPPO ។

លោក Henry Tang នាយករង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សកល​របស់ OPPO

លោក Henry Tang នាយករង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សកល​របស់ OPPO ត្រូវ​បាន​គេ​អញ្ជើញ ជា​វាគ្មិន​ពន្យល់​អំពី​ការ​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​ថ្មី 5G នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អំពី​ការ​ច្នៃប្រឌិត និង​វិនិយោគ​បច្ចេកវិទ្យា 5G ដែល​បាន​រៀបចំ​នៅ​ឯ​សមាជ​ទូរ​សព្ទ​ពិភពលោក​ក្នុង​ក្រុង​សៀង ហៃ (MWCS)​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​បាន​និយាយ​ថា “​ក្រុមហ៊ុន OPPO ជឿជាក់​យ៉ាង​មុត មាំ​ថា​បច្ចេកវិទ្យា 5G នឹង​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​រស់នៅ ។ បច្ចេកវិទ្យា​នេះ​គឺ​គ្របដណ្តប់ និង​ពង្រីក​សមត្ថភាព ដែល​យើង​នឹង​ឃើញ​តាម​កម្មវិធី​ថ្មី​ៗ​រីក​ដុះដាល​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដែល​នាំ​មក​នូវ​បទ​ពិសោធន៍ និង​បច្ចេកវិទ្យា​ថ្មី​ប្លែក​ដែល​មិន​នឹក​ស្មាន​ដល់​ពី​អ្នក​ប្រើប្រាស់ ។ យើង​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ស្តង់ដារ​បច្ចេកវិទ្យា 5G ជាស​កល ដោយ​បាន​នឹង​កំពុង​បន្ត ផលិត​ឧបករណ៍​ផ្សេង​ៗ​ទៀត ដោយ​ការ​ដាក់​ពង្រាយ​បច្ចេកវិទ្យា 5G ថ្មី​ៗ ដូច​ជា​ទូរទស្សន៍ និង ឧបករណ៍ CPE, AR ជាដើម​“ ។ ទីតាំង​ស្តង់​ពិ​ព័រ​ណ៌ OPPO ក៏​បាន​បង្ហាញ​លក្ខណៈ​ពិសេស នៃ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ជា​ច្រើន​ចំនួន 4 ធំ​ៗ រួម​ទាំង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផង​ដែរ ។

អនាគត​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ប្រើ​ក្នុងផ្ទះ ៖ OPPO ក៏​បាន​បង្ហាញ​ពី​របៀប​ថា តើ​ឧបករណ៍ បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត (IoT) អាច​ធ្វើ​ប្រើ​និង​ទំនាក់ទំនង​គ្នា​លឿន​ជាង​មុន​ក្នុងផ្ទះ​របស់​យើង រឹតតែ​ប្រសើរ ។ ឧបករណ៍​បច្ចេកវិទ្យា 5G CPE Omni គឺជា​ចំណុច​ស្នូល ដែល​មាន​សមត្ថភាព បង្វែរ​សញ្ញា​បច្ចេកវិទ្យា 5G ទៅ​ជា​ប្រព័ន្ធ Wi-Fi ដែល​មាន​ស្ថេ​រ​ភាព​និង​ល្បឿន​លឿន​បំផុត តាម​រយៈ​ប្រព័ន្ធ​អង់​តែ​ន​ពីរ​ដែល​មាន​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​របស់ OPPO ។

ប្រព័ន្ធ​អង់​តែ​ន O-Reserve 5G ៖ គឺជា​ប្រព័ន្ធ​អង់​តែ​ន ដែល​ប្រើ​ប្រេកង់ Sub-6GHz 5G ដោយ ជ្រើសរើស​អង់​តែ​ន​ចំនួន 4 ក្នុង​ចំណោម​អង់​តែ​ន 8 ដោយ​ស្វ័យប្រវត្តិ​ក្នុង​ពេល​តែ​មួយ ដើម្បី ទទួល​បាន​សញ្ញា​ល្អ​បំផុត ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​បច្ចេកវិទ្យា O-Motion 360° អាច​បង្វិល អង់​តែ​ន​បាន​យ៉ាង​ពេញលេញ ដោយ​ធានា​ថា​ឧបករណ៍ CPE ត្រូវ​បាន​ដាក់​សម្រាប់​ការ​ទទួល សញ្ញា 5G mmWave ខ្លាំង​និង​ល្អ​បំផុត ។ ក្រុមហ៊ុន OPPO, Qualcomm និង Ericsson ថ្មី​ៗ​នេះ បាន​បញ្ចប់​ការ​ធ្វើតេស្ត​ប្រកបដោយ​ជោគជ័យ​នៃ​បច្ចេកវិទ្យា 5G mmWave ជាមួយ 5G CPE Omni ដោយ​សម្រេច​បាន​នូវ​ល្បឿន​តំណ​ភ្ជាប់​លឿន​ខ្លាំង 4.06Gbps ។

ក្នុង​ព្រឹត្តិការ​ណ៌​សមាជ​ទូរ​សព្ទ​ពិភពលោក​ក្នុង​ក្រុង​សៀង​ហៃ អ្នកចូលរួម​អាច​ទស្សនា​នៅ​ស្តង់ OPPO និង​ស្វែង​យល់​បន្ថែម​អំពី​ប្រព័ន្ធ​អង់​តែ​ន​របស់ Omni និង​បច្ចេកវិទ្យា 5G ផ្សេង​ៗ​ទៀត ពិសេស​ក៏​អាច​ទទួល​បទ​ពិសោធន៍​បច្ចេកវិទ្យា​តេស្ត​និង​មើល Augmented Reality (AR) និង លេង​ហ្គេ​ម​ក្នុង​ទម្រង់​ថ្មី​ក្នុង​ស្តង់​នោះ​ផង​ដែរ ។

បច្ចេកវិទ្យា​ថ្មី​ប្លែក​នា​ពេល​អនាគត (Futuristic Technologies) ៖ អ្នកចូលរួម MWCS អាច​ទស្ស នា បាន​យ៉ាង​ជិត​ចំពោះ​ទម្រង់​គំរូ​ទូរ​សព្ទ​ជា​គំនិត​នៃ OPPO X 2021 (concept phone) ដែល អាច​រុញ​ពន្លា​អេ​ក្រង់​បាន ទំហំ​អេ​ក្រង់​ពី 6.7” ពន្លា​បាន​ដល់​ទំហំ 7.4” ។ ក្នុង​ព្រឹត្តិការណ៍​នោះ អ្នកចូលរួម​ក៏​អាច​ឃើញ​ពី​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន និង​រហ័ស​ជាមួយនឹង​បច្ចេកវិទ្យា​សាក ថ្ម​ឥត​ខ្សែ​ថ្មី​របស់ OPPO (Wireless Air Charging) ដែល​អាច​ផ្តល់​ថាមពល​ដល់ 7.5W ជាមួយ នឹង​ការ​បង្កើត​ថ្មី​ដោយ​ប្រើ​កម្លាំង​ម៉ា​ញ៉េ​ទិ​ក ដើម្បី​ដក​ចេញ​នូវ​ភាព​រអាក់រអួល​ខ្លះ​នៃ​បច្ចេកវិទ្យា សាក​ឥត​ខ្សែ​ដទៃ​ទៀត ដោយ​ដំណើរការ​បាន​ភ្លាម​ៗ​នៅ​ពេល​ដែល​ឧបករណ៍​នេះ​ស្ថិត​នៅ​ច​ម្ងា យ 10 សង់ទីម៉ែត្រ​ពី​គ្នា ។

ស្មា​ត​ហ្វូ​ន​ស៊េរី OPPO Reno ចុង​ក្រោយ​ដែល​លក់ដាច់​បំផុត​នោះ​គឺ Reno 5 ក៏​ត្រូវ​បាន​ដាក់ បង្ហាញ​ផង​ដែរ រួម​មាន Reno 5, Reno5 Pro + 5G (Artist Limited Edition) ។ ចំពោះ OPPO Reno5 Pro + 5G (Artist Limited Edition) រចនា​យ៉ាង​ពិសេស​ដោយ​សហការ​ជាមួយ​វិចិត្រករ ដ៏​ល្បី Joshua Vides ដែល​ជា​ទូរ​សព្ទ​ដ៏​ស្រស់​ស្អាត​នេះ មានការ​រចនា​ពណ៌​ផ្លាស់​ប្តូរ​ពន្លឺ​ពណ៌ ខាងក្រោយ​របស់​វា​ពី​ប្រាក់​ទៅ​ពណ៌​ខៀវ ដោយ​ប្រើ​ក​ពា្ច​ក់​អេ​ឡិច​ត្រូ​និ​ច ពិសេស (electrochromic glass) ៕ ដោយ​សហការ

ព័ត៌មាន​លម្អិត​អំពី​ផលិតផល និង​បច្ចេកវិទ្យា​ថ្មី​របស់ OPPO ដែល​បាន​ដាក់​តាំងនៅ MWC Shanghai លោក​អ្នក​អាច​តាមដាន​ផ្លូវការ​តាម link វេ​ប​សាយ​ខាងក្រោម​នេះ ៖
https://events.oppo.com/en/oppo-mwc-2021/
នេះ​ជា​វី​ដេ​អូ​លម្អិត​អំពី​ការ​រៀបចំ និង​ចូលរួម​ពិ​ព័រ​ណ៌​ដោយ​ផ្ទាល់​របស់​ស្តង់ OPPO ៖

https://youtu.be/KgnAedC-G6E