ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគ្គនាយក​បុរី VIP លោក វន វណ្ណៈ និងលោក ហម រ៉​ន ​កសាង​សមិទ្ធ​ផលក្នុង​ទីតាំង​អតីត​ដំណាក់​ស្ដេច

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វត្តមាន​របស់​លោក វន វណ្ណៈ និង​លោក ហម រ៉​ន ដែល​ជា​អគ្គនាយក​ទាំង​ពីរ​របស់​ក្រុមហ៊ុន​បុរី VIP…

រាជធានី​ភ្នំពេញ ៖ វត្តមាន​របស់​លោក វន វណ្ណៈ និង​លោក ហម រ៉​ន ដែល​ជា​អគ្គនាយក​ទាំង​ពីរ​របស់​ក្រុមហ៊ុន​បុរី VIP បាន​ធ្វើ​ឱ្យ​ទីតាំង​មួយដែល​ជា​អតីត​ដំណាក់ស្តេច​ទទួល​ការ​ចាប់អារម្មណ៍ ​។ អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​រួមចំណែក​បរិច្ចាគ​ថវិកា​ជា​ច្រើនជួយ​កសាង​សមិទ្ធ​ផល​នៅ​ក្នុង​វត្ត​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សប្បុរសជន​គួរ​ឱ្យ​សរសើរក្នុង​ថ្ងៃ​បញ្ចុះ​ខណ្ឌ​សី​ម៉ា កាលពី​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ​នៅ​វត្ត​ព្រះរាជា​ពន្លាជ័យ ហៅ​វត្ត​ភ្នំ​ពិស្ស ស្ថិត​ក្នុងភូមិ​ពិស្ស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​នោះ​ផង​ដែរ​ ។ ប្រជាពលរដ្ឋ​ ប្រជា​ការពារ និង​អ្នក​ទទួល​អំណោយ​ពី​លោក​ទាំង​ពីរ​មិន​តិច​រយ​នាក់​ទេ បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំងចំពោះ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​មួយ​នេះ​ ។

យោង​តាម​របៀបវារៈ វត្ត​ស្តេច​ព្រះ​ពន្លាជ័យ​ភ្នំ​ពិ​ស្ស មាន​ចម្ងាយ ៧០​គ​.​ម ពី​ទីរួមខេត្ត​កំពង់ស្ពឺ​ ។ វត្ត​នេះ​ជា​អតីត​ដំណាក់​ស្ដេច ដែល​មាន​តែ​សាលាឆាន់​ប៉ុណ្ណោះ ទើប​សប្បុរសជន​នានា​រួម​គ្នា​កសាង​ជា​វិហារ ដោយ​លោក វន វណ្ណៈ និង​លោក ហម រ៉​ន អគ្គនាយក​ក្រុមហ៊ុន​បុរី VIP ក៏​ជា​សប្បុរសជន​សំខាន់​មួយនៅ​ក្នុង​គម្រោង​សាងសង់​ជា​ព្រះ​វិហារ​នេះ ​។

លោក វន វណ្ណៈ ជា​អគ្គនាយក​ក្រុមហ៊ុន បុរី VIP បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​សប្បុរស ជន​មួយ​រូប និងជា​អគ្គនាយក​បុរី​វី​អាយ​ភី ​(VIP) លោក​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំងដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​សមិទ្ធ​ផល​មួយ​ចំនួន ជា​ពិសេស​ព្រះ​វិហារ​នៅ​ក្នុង​ទី​អា​រ៉ា​ម​នេះ​ ។ មិនមែន​ជា​លើក​ទី ​១ ​ទេដែល​លោក និង​លោក ហម រ៉​ន ជា​អគ្គនាយក​របស់​បុរី VIP បាន​ធ្វើ​ដោយពេល​កន្លង​មក ពួក​លោក​ក៏​បាន​ចូលរួម​ចំណែក​កសាង​សមិទ្ធផល​នៅក្នុង​ទី​អា​រ៉ា​ម​ផ្សេង​ទៀត និង​បរិច្ចាគ​ជួយ​សង្គម​រាប់​មិន​អស់​ផង​ដែរ​ ។

លោក​ថា ​ផល​ចំណេញដែល​បាន​ពី​ការ​បណ្ដាក់ទុន​សាងសង់​បុរី របស់​ក្រុមហ៊ុន​បុរី VIP តែងតែ​ជួយ​ជា​ប្រយោជន៍​ណាមួយ ដើម្បី​សង្គមដែល​នេះ​សុទ្ធតែ​ជា​លទ្ធផល​ដែល​កម្ពុជា​មានសុខ​សន្តិភាព ក្រោម​ការ​ដឹកនាំរបស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​។ ជាមួយនឹង​ការ​បាន​រួមចំណែកក្នុង​ការ​កសាង​សមិទ្ធិ​ផល​នានា ដើម្បី​លើក​ស្ទួយ​ក្នុង​វិស័យ​ព្រះ​សាសនា ក្នុង​នាម​បុរី VIP ក៏​នឹង​បន្ត​ជួយ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​បែប​នេះ​ជា​បន្តបន្ទាប់​ទៀត និង​ជួយ​ដល់​ទុរគត​ជន ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ផង​ដែរ​ ។

នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សី​ម៉ា​នោះ លោក​បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន កសាង​បន្ថែម​លើ​សមិទ្ធ​ផល​ក្នុង​វត្ត ជូន​សម្ភារៈថវិកាប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ជូន​សម្ភារៈ​សិស្សានុ សិស្ស និងលោកគ្រូ​អ្នកគ្រូនៅ​សាលា​បឋម​សិក្សា​ភ្នំ​ពិ​ស្ស៍​ចំនួន ១១៣នាក់ ជួយ​ដល់​ប្រជា​ការពា​ជា​ច្រើន​នាក់សរុប​ថវិកា​ដែល​ចូល​បុណ្យ​បន្ថែម និងបរិច្ចាគ​ជា​សប្បុរសធម៌អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ ។

នៅ​ក្នុង​ពិធី​នោះ ក៏​មាន​វត្តមានឯកឧត្ដម សរ សុ​ពុ​ត្រា អភិបាលរងនៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ​។ លោក វន វណ្ណៈ និង​លោក ហម រ៉​ម អគ្គនាយក​បុរី VIP ក៏​បាន​ទទូច​អោយ​ពលរដ្ឋ​ការពារ​ពី​កូ​វីដ ១៩ នៅ​ក្នុង​ពេល​នេះ ដោយ​អនុវត្តិ​តាម​វិធានការ​របស់​រដ្ឋាភិបាល ៣​ ការពារ ៣ ​កុំ ដើម្បី​កុំអោយ​មានការ​រីក​រាលដាលនូវ​ជម្ងឺ​កូ​វីដ ​១៩ ផង​ដែរ​ ៕ ដោយ​សហការ