ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

The Financial Street ផ្លូវ​ថ្មី​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ថ្មី​សន្លាង​មួយ​ខ្សែ មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បានប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់វាលវង់ ខណ្ឌ ៧​មក​រា ដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួលទៅ​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ថ្មី​សន្លាង​មួយ​ខ្សែ មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បានប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់វាលវង់ ខណ្ឌ ៧​មក​រា ដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​សម្រួលទៅ​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។

The Financial Street ឬ ផ្លូវ​ហ្វា​យ​ណា​ន់​សល ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការហើយកាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង​អូ​ឡាំ​ព្យា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ ។ ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​សរុប ៣៣៥​ម៉ែត្រ និង​ទទឹង ១៦​ម៉ែត្រ ត​ភ្ជាប់​ពី​មហាវិថី​ព្រះ​មុនី​រ៉េ​ត (​ផ្លូវ ២១៧) ឆ្ពោះទៅ​កាន់​ផ្លូវ​លេខ ១៦១ (​រង្វង់​មូល​សំពៅ​មាស​) ជា​ផ្លូវ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ទៅ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ពិសេស​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង ។

បច្ចុប្បន្ន​នេះ ផ្លូវ​ហ្វា​យ​ណា​ន់​សល កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​ប្រជា ពលរដ្ឋ ពិសេស​អតិថិជន​របស់​ទីក្រុង​អូ​ឡាំ​ព្យា​ផ្ទាល់ ដោយសារ​តែ​សក្ដានុពលនៃ​ការ​រួម​ចំ ណែ​កអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់ ដែល​ជា​ថ្នាល​មួយ​ក្នុង​ការ​ទាក់ទាញ​វិ​និ​យោគិ​ន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ។ ជាក់ស្ដែង គម្រោងអគារ​ពាណិជ្ជកម្ម​អូ​ឡាំ​ព្យា ដំណាក់កាល​ទី ៣ បាន​និង​កំពុង​ចាប់ផ្ដើម​សាងសង់​យ៉ាង​មមាញឹក និង​កំពុង​ដាក់​លក់​ជា​សាធារណៈ​ផង​ដែរ ។

គម្រោង​អគារ​ពាណិជ្ជកម្ម​ថ្មី​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​សរុប​ជាង ១០,០០០​ម៉ែត្រ​កាឡា មាន អគារ​សរុប​ចំនួន ២៧ ។ អគារ​នីមួយ​ៗ​មាន​ទំហំ​ដី ៨,២​ម៉ែត្រ គុណ​នឹង ៤១​ម៉ែត្រ និង​ទំហំ អគារ​ចាប់ពី ៨,២​ម៉ែត្រ គុណ​នឹង ​២៤ ដល់ ២៨​ម៉ែត្រ មាន​កម្ពស់​ចាប់ពី ៨​ជាន់ ដោយ​បំពាក់នូវ​ជណ្តើរយន្ត​ចំនួន ២ បរិក្ខារ​ទំនើប​ៗ ចំណត​ឯកជន​ក្រោម​ដី និង​ទីធ្លា​មុខ ក្រោយ​អគារ​ធំ​ទូលាយ អំណោយផល​ដល់​ការ​ប្រកប​អាជីវកម្ម និង​បើក​ជា​ក្រុមហ៊ុន​គ្រប់​ប្រភេទ ។ អតិថិជនទាំងអស់​នឹង​ទទួល​បាន​តម្លៃ​ល្អ ព្រមទាំង​លក្ខខណ្ឌ​បង់ប្រាក់​យ៉ាង​ពិសេស​សម្រាប់​ការ​បើក លក់​ដំណាក់កាល​ដំបូង​នេះ ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ក្រុមការងារ​យើងខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ ៖ 089/086 985 988, 092/093 801 809, 099/086 720 727 ឬ ចូល​ទៅ​កាន់​គេហទំព័រ Facebook របស់ អូ​ឡាំ​ព្យា ស៊ី​ធី (Olympia City) ៕ ដោយ​សហការ