ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ងាយស្រួល​អី​យ៉ាងនេះ ! ដក​ប្រាក់​រហ័ស​ពី អេ​ធី​អឹ​ម តាម​អេ​សុីលី​ដាម៉ូ​បាល មិន​ចាំបាច់​ប្រើ​កាត​ទេ (វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ដែល​ប្រើប្រាស់​សេវា​ធនាគារ នៅ​ពេល​ដែល​ទៅ​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីន ​អេ​ធី​អឹ​ម (ATM) ចេះ​តែ​គិត​ថា បើ​សិន​ជា​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​កាត​ស៊ក​ចូល​ម៉ាស៊ីន មិនដឹង​ជា​ឡូយយ៉ាងណា​ទេ​…! ចេះ​តែ​គិត​បែប​នេះ​រាល់ពេល​ទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន…

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ដែល​ប្រើប្រាស់​សេវា​ធនាគារ នៅ​ពេល​ដែល​ទៅ​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីន ​អេ​ធី​អឹ​ម (ATM) ចេះ​តែ​គិត​ថា បើ​សិន​ជា​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​កាត​ស៊ក​ចូល​ម៉ាស៊ីន មិនដឹង​ជា​ឡូយយ៉ាងណា​ទេ​…! ចេះ​តែ​គិត​បែប​នេះ​រាល់ពេល​ទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន ​អេ​ធី​អឹ​ម​ ម្តង​ៗ ​។ តែ​តាម​ពិត​ទៅ​អ្វី​ដែល​យើ​ង​ចង់បាន ធនាគារ អេ​ស៊ី​លី​ដា បាន​បន្ថែម​នូវ​សេវា​ដក​ប្រាក់​ដោយ​មិន​ប្រើ​កាត (Cardless) នេះ​យូរ​មក​ហើ​យ នៅ​លើ អេ​ស៊ី​លី​ដាម៉ូ​បាល (ACLEDA Mobile) គ្រាន់តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ដែល​គេ​ហៅ​ថា «QUICK CASH» ដើម្បី​អោយ​កាន់តែ​ងាយស្រួល​ដល់​អតិ​ថិ​ជន ។

សេវា​ដក​ប្រាក់​រហ័ស «QUICK CASH» ពី​ម៉ាស៊ីន​ អេ​ធី​អឹ​ម ​របស់​ធនាគារ ​អេ​ស៊ី​លី​ដា ​ទូ​ទាំង​ប្រទេស​ គឺ​មិន​ចាំបាច់​ប្រើ​កាត (Cardless) នោះ​ទេ ហើយ​លោក​អ្នក​ថែម​ទាំង​អាច​ដក​ប្រាក់​បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​បំផុត​ទៀត​ផង ហើ​យ​ដក​បាន​រហូត​ដល់ ៥.០០០​ដុល្លារ ឬ ២០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ដោយ​មិន​អស់​ថ្លៃ​សេវា​អ្វី​ឡើយ ។ បើដក​ប្រាក់​ដោយ​ប្រើ Gold Code បាន​ចំនួន ១.០០០​ដុល្លារ ឬ ៤​លាន​រៀល​ក្នុង​មួយ​ថ្ងៃ ។

គ្មាន​អ្វី​ស្មុ​ក​ស្មាញ​នោះ​ទេ តោះ ​! យើ​ង​ខ្ញុំ​សូម​ណែនាំ​ពី​របៀប​ដក​ប្រាក់​រហ័ស (QUICK CASH) ពី​ម៉ាស៊ីន ​អេ​ធី​អឹ​ម តា​មរយៈ​អេ​ស៊ី​លី​ដាម៉ូ​បាល ដូច​ខាងក្រោម​ ៖

ទី​ ១. ដំបូងបើកដំណើ​ការកម្មវិធី អេ​សុី​លី​ដាម៉ូ​បាល ៖

– នៅ​លើ Screen ACLEDA Mobile ខាងក្រោម ផ្នែកខាងស្ដាំ សូម​ជ្រើស​រើសប៊ូ​តុង “​ដក​ប្រាក់តាម ATM (QUICK CASH)”

– រួច​ស្កែ​ន​ម្រាមដៃ ឬ ផ្ទៃមុខ ឬ បញ្ចូលលេខសម្ងាត់

– បន្ទាប់មក​ជ្រើ​សរើស គណនី វ៉​ល​ឡេ​ត ឬ គណនីធនាគារ

– រួចបញ្ចូលចំនួនទឹកប្រាក់​ដែលត្រូវដក

– រួច​ចុចប៊ូ​តុង “​បង្កើត​”

– ពេល​នោះ​លោកអ្នកនឹងទទួលបានលេខសម្ងាត់​ចំនួន ៦​ខ្ទង់ (Gold Code) សម្រាប់​ទុកបញ្ចូលក្នុងម៉ាស៊ីន អេ​ធី​អឹ​ម ​ដើម្បីដកប្រាក់នេះ ។

ទី​ ២. បន្ទាប់មក​នៅ​លើម៉ាសុីន អេ​ធី​អឹ​ម ៖

– សូម​ចុចលើ Screen ឬ ប៊ូ​តុងណាមួយរបស់ម៉ាស៊ីន អេ​ធី​អឹ​ម

– រួច​ជ្រើ​ស​រើស ភាសា

– បន្ទាប់​មក​ជ្រើ​ស​រើស “​ដក​ប្រាក់តាមលេខកូដ (Cash Withdrawal via Gold Code)”

– ត្រូវបញ្ចូលលេខសម្ងាត់​ចំនួន ៦​ខ្ទង់ដែលលោកអ្នកបាន​ទទួល​នៅក្នុង​កម្មវិធី អេ​ស៊ី​លី​ដាម៉ូ​បាល​ ខាងលើ

– រួច​ចុចប៊ូ​តុង “​យល់ព្រម​”

– បន្ទាប់មក​បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក (​ចំនួនទឹកប្រាក់ដែលត្រូវដក​ត្រូវដូចគ្នានឹងចំនួនទឹកប្រាក់ដែលបានបង្កើតក្នុង អេ​ស៊ី​លី​ដាម៉ូ​បាល​)

– រួច​ចុចប៊ូ​តុង “​យល់ព្រម​”

– ប្រតិបត្តិការបានសម្រេច (​សូមយកប្រាក់របស់លោកអ្នកពី ម៉ាស៊ីន អេ​ធី​អឹ​ម​) ។

តាម​រយៈ​នៃ​ការ​បង្ហាញ​ពី​របៀប​ដក​ប្រាក់​ខាងលើ​នេះ បញ្ជាក់​ឱ្យ​ឃើញ​ថា ពិតជា​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ដែល​អតិថិជន​គ្រប់​រូប​អាច​ដក់​ប្រាក់​បាន​ដោយ​មិន​ចាំបាច់​ប្រើ​កាត ហើយ​ថែម​ទាំង​អាច​ដក​បាន​គ្រប់​ម៉ាស៊ីន ​អេ​ធី​អឹ​ម ​របស់​ធនាគារ ​អេ​ស៊ី​លី​ដា ​ទាំងអស់ និង​គ្រប់ពេលវេលា ៕