ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្ញាក់ឡើងមើល ខេម និង តន់ ចន្ទសីម៉ា ឈ្លោះគ្នាបែកផ្កាភ្លើង ! (វីដេអូ)

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រយៈពេល ២​ថ្ងៃ​មកនេះហាក់ដូចជាចេញបទចម្រៀងប្លែកបន្តិចដែលផលិតកម្ម Galaxy Navatra បញ្ចេញ​បទ​ឆ្លើយឆ្លង​គ្នា​រវាង ខេ​ម និង​កំពូល​តារាចម្រៀង​ស្រី តន់…

រាជធានីភ្នំពេញ ៖ រយៈពេល ២​ថ្ងៃ​មកនេះហាក់ដូចជាចេញបទចម្រៀងប្លែកបន្តិចដែលផលិតកម្ម Galaxy Navatra បញ្ចេញ​បទ​ឆ្លើយឆ្លង​គ្នា​រវាង ខេ​ម និង​កំពូល​តារាចម្រៀង​ស្រី តន់ ចន្ទ​សី​ម៉ា ក្នុង​សាច់​រឿង​នៃ​បទ​នោះ​និយាយ​ពី​ជម្លោះ​អ្នក​ផ្ទះ​ជាប់​គ្នា ។ ក្នុង​សាច់​រឿង​នៃ​បទ​ទី ១ «កំពូលអ្នកជិតខាង» តួ​ស្រី​ខឹង​តួ​ប្រុស​រឿង​ចត​ឡាន​មុខ​ផ្ទះ​ច្រៀង​ឌឺដង​គ្នា​ដោយ​ខ្វះ​ការ​អធ្យាស្រ័យ ។

ហើយ​បទ​ទី ២ «ប្តឹងប៉ូលីស» បង្ហាញ​ពី​ចរិត​អាក្រក់​របស់ ខេ​ម ដែល​ចង់​បង្កជម្លោះ​មក​លើ តន់ ចន្ទ​សី​ម៉ា ដោយ ខេ​ម បាន​កើប​លាមក​សត្វ​មុខ​ផ្ទះ​របស់​ខ្លួន​មក​ដាក់​មុខ​ផ្ទះ​តួ​ស្រី តន់ ចន្ទ​សី​ម៉ា ហើ យ​ច្រៀង​ឌឺដង​គ្នា​ដោយ​ចោទ​ថា តន់ ចន្ទ​សី​ម៉ា ចិញ្ចឹម​ឆ្កែ​តែ​អត់​គំនិត ។

ដូចដែលលោកអ្នកបានដឹងហើយថា ឆ្នាំនេះជាឆ្នាំដែលផលិតកម្ម Galaxy Navatra បានចេញបទឆ្លើយឆ្លងកន្ទ្រឹម រាំវង់ សប្បាយៗជាច្រើនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ​ដោយតម្រូវចិត្តគ្រប់វ័យធ្វើឲ្យគ្រប់គ្នាសប្បាយរីករាយ ហើយជាពិសេសគឺអស់សំណើចទៅនឹង បទចម្រៀង ២​បទរបស់ ខេម និង តន់ ចន្ទសីម៉ា ដែលទើបនិងចេញថ្មីៗ គឺពួកគេឈ្លោះគ្នាបែកផ្សែងតែម្តង​៕ ដោយ​សហការ

ដូចនេះ​បើសិនជា​ចង់ជ្រាប​ច្បាស់ សូម​ទស្សនា​បទ​ចម្រៀង​ទាំង ២​បទ​នេះ​ទាំងអស់​គ្នា ៖