ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បទ «​គ្រប់យ៉ាង​ព្រោះតែ​មេ​» ផ្ទុះ​ខ្លាំង​ដល់​ថ្នាក់​ឯកឧត្ដម ខៀវ កា​ញា​រី​ទ្ធ យក​មក​ស៊ែរ​នៅ​លើហ្វេ​ស​ប៊ុ​ក (វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តែ​ម្តង​ក្រោយ​ពី​ផលិតកម្ម Galaxy Navatra បង្ហើប​ឱ្យ​ដឹង​ថា បទ​ចម្រៀង​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ផ្ទុះ​ស្ទើរគ្រប់​បទ…

រាជធានី​ភ្នំពេញ ៖ ពិតជា​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តែ​ម្តង​ក្រោយ​ពី​ផលិតកម្ម Galaxy Navatra បង្ហើប​ឱ្យ​ដឹង​ថា បទ​ចម្រៀង​របស់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ផ្ទុះ​ស្ទើរគ្រប់​បទ ដោយ​មាន​អ្នក​ចូល​មើល​ខ្ទង់លាន​ដង​ក្នុង​មួយ​បទ​ៗ ។ ក្នុង​នោះ​ដែរ​ក៏​មាន​បទ​ចម្រៀងថ្មី​មួយ​បទ​ដែល​បាន​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ស្រី​ពន្លក​ថ្មី​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ផង​ដែរ គឺ​បទ «​គ្រប់យ៉ាង​ព្រោះតែ​មេ​» ។

បទ​នេះ​ក្រៅពី​មាន​អត្ថន័យ​ប្លែក​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ហើយ​នោះ ថែម​ទាំង​បាន​ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផង​ដែរ ដែល​ត្រូវ​បាន​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ចូល​ទស្សនា និង​ស៊ែរ​ចែករំលែក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ឯកឧត្តមទៀត​ផង ដោយ​បាន​សរសេរ Caption អម​មក​ជាមួយ​ថា «​ជូន​ក្រុម​រត់​ដែល​តែង​យកឈ្មោះមេ​ប្រើ !» ដែល​នេះ​ជា​មោទនភាព និង​ជោគជ័យ​យ៉ាង​ធំធេង​របស់​ផលិតកម្ម Galaxy Navatra ៕

ចង់​ដឹង​ថា បទ «​គ្រប់យ៉ាង​ព្រោះតែ​មេ​» ប្លែក​អារម្មណ៍​បែប​ណា​នោះ សូម​ប្រិ​យ​មិត្ត​ទស្សនា​ម្ដងទៀត​ទាំងអស់​គ្នា ៖