នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ពិព័រណ៍និងលក់សៀវភៅ Big Bad Wolf ដែលមានដើមកំណើតពីប្រទេសម៉ាឡេស៊ីបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបន្តចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកអាន និងអតិថិជនពីជុំវិញប្រទេសកម្ពុជាតាមរយៈការដាក់ចេញនូវគេហទំព័រលក់សៀវភៅសម្រាប់ប្រទេសកម្ពុជា «bigbadwolfbooks.com/kh»។ នេះជាលើកទី២ហើយសម្រាប់ Big Bad Wolf ក្នុងការត្រលប់មកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើការតាំងពិព័រណ៍និងលក់កាលពីឆ្នាំ២០២០ ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបេសកកម្មក្នុងការបន្តពង្រឹងវប្បធម៌នៃការអានក្នុងប្រទេសកម្ពុជានិងផ្តល់ជូនសៀវភៅភាសាអង់គ្លេសក្នុងតម្លៃសមរម្យដែលអ្នករាល់គ្នាអាចជាវបាន។
ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញឆ្នាំ២០២១នេះ គឺជាភាពជោគជ័យចុងក្រោយបង្អស់របស់ Big Bad Wolf ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេល ១២ឆ្នាំមកនេះ។ ការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ គឺជាជំហានបន្ទាប់ ក្រោយពីការដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី សហព័ន្ធអារ៉ាប់រួម ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលមានអ្នកបញ្ជាកុម្ម៉ង់ទិញសៀវភៅជាង៣លាននាក់។
លោកស្រី Jacqueline Ng ដែលជាស្ថាបនិកម្នាក់នៃ Big Bad Wolf Books
លោកស្រី Jacqueline Ng ដែលជាស្ថាបនិកម្នាក់នៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ពួកយើងតែងតែជឿជាក់ទៅលើការផ្តល់ជូនត្រលប់ទៅសង្គមវិញ ជាពិសេសសម្រាប់អ្នកដែលមានការខ្វះខាត តាមរយៈការផ្តល់ការគាំទ្រដល់ពួកគេជាមួយនឹងចំណេះដឹង ហើយអ្វីដែលកាន់តែសំខាន់ជានេះទៅទៀតនោះគឺ ពួកយើងគាំទ្រយ៉ាងមុតមាំថា «មនុស្សគ្រប់រូប» មានសិទ្ធក្នុងការទទួលបានការអាននិងរៀន ដោយមិនខ្វល់ថាពួកគេមានកម្រិតជីវភាពបែបណានោះទេ។ តាមរយៈកិច្ចផ្តួចផ្តើម Red Readerhood របស់យើង Big Bad Wolf ទទួលបានបានសៀវភៅចំនួន ១៤៤៣ ក្បាល ពីអតិថិជនរបស់យើងដែលបានទិញពី Big Bad Wolf ដើម្បីយកមកបរិច្ចាគ។ ហើយ Big Bad Wolf ខ្លួនឯងក៏បានបន្ថែមសៀវភៅចំនួន ៥០០ ក្បាលដែលធ្វើឲ្យសៀវភៅសរុបមានចំនួន ១៩៤៣ក្បាល ដែលត្រូវបានបរិច្ចាគទៅបណ្ណាល័យរបស់ក្រសួងអប់រំ យុវជននិងកីឡា»។
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books បានឲ្យដឹងថា៖ «ការលក់សៀវភៅនៅលើប្រព័ន្ធអនឡាញនេះពិតជាធ្វើបានល្អហើយលើសពីអ្វីដែលយើងបានរំពឹងទុក។ នៅចំពោះមុខស្ថានភាពប្រឈមនាពេលបច្ចុប្បន្នដែលយើងគ្រប់គ្នាកំពុងជួបប្រទះ ពួកយើងយល់ថាការលក់នៅលើប្រព័ន្ធអនឡាញនេះពិតជាដំណោះស្រាយដ៏ល្អបំផុត»។ នាពេលអនាគត យើងអាចរំពឹងបានថា ការលក់សៀវភៅរបស់យើងដែលនឹងធ្វើលើប្រព័ន្ធអនឡាញឬតាមការរៀបចំកម្មវិធីតាំងពិព័រណ៍នានានឹងអាចបំពេញគ្នាទៅវិញទៅមក ហើយបំពេញតម្រូវការអតិថិជនរបស់យើងបានកាន់តែប្រសើរថែមទៀត ដែលពួកគេអាចជ្រើសរើសជម្រើសណាមួយដែលសមស្របបំផុតសម្រាប់ពួកគេ»។ សម្រាប់អ្នកគាំទ្រការលក់របស់ Big Bad Wolf លើប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជាទាំងអស់ ពួកគេអាចធ្វើការតាមដានការផ្តល់ជូនពិសេសនានា ដែលនឹងត្រូវបានផ្សាយពាណិជ្ជកម្មលើ bigbadwolfbooks.com/kh និងតាមរយៈការចុះឈ្មោះជាសមាជិក។
លោក Andrew Yap ដែលជាស្ថាបនិកម្នាក់ទៀតនៃ Big Bad Wolf Books ក្នុងពេលបើកសម្ពោធការលក់សៀវភៅ ក្នងឆ្នាំ២០២០
ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖ ១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង) ទទួលបាន១៥ភាគរយ បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច ២. Magical Deals ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល ៣. White Star Kids – Classic Fairy Tales ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល) ៤. Scholastic Interesting Facts ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល) ៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ ៦. ការដឹកជញ្ជូនឥតគិតថ្លៃ ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ បណ្តាញសង្គម Big Bad Wolf ៖ Facebook: facebook.com/bbwbookskh Instagram: instagram.com/bbwbookskh Official Hashtag: #BBWPhnomPenh2021
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២០
សូមជម្រាបជូនថា ក្រោមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បានបង្កើតហាងលក់សៀវភៅ Big Bad Wolf ក្នុងឆ្នាំ ២០០៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវជម្រើសសៀវភៅជាច្រើនដែលនាំយកពីអ្នកចែកចាយអន្តរជាតិ។ ដោយសារតែការផ្តល់ជូននូវតម្លៃដ៏ពិសេស និងការដាក់លក់ដែលងាយស្រួលរកជាវ Big Bad Wolf បានក្លាយជាទីចាប់អារម្មណ៍និងកម្មវិធីថ្នាក់ជាតិ។ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស ចាប់ពី ៧៥ភាគរយ រហូតដល់ ៩៥ភាគរយ នៃតម្លៃដើម Big Bad Wolf បានធ្វើការដាក់លក់សៀវភៅជាច្រើនប្រភេទ រួមមានសៀវភៅរឿងពិតនិងប្រឌិត សៀវភៅប្រឌិតសម្រាប់មនុស្សពេញវ័យ និងសៀវភៅកុមារជាដើម ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់វ័យអាចទទួលបានបទពិសោធន៍ដ៏រីករាយនៃការអាន និងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ។
ចែករំលែកព័តមាននេះ