ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ភី​ធី​ធី ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ភី​ធី​ធី ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េ​ង អគ្គនាយក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មក​ពី​ក្រុមហ៊ុន​ទាំង​ពីរ និង​ធុរជន​សំខាន់​ៗ​ផ្សេង​ទៀត​បាន​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។ នៅ​ក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការ​គ្នា​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់ សេវាកម្ម​ហិរញ្ញវត្ថុ ការ​លក់ និង​ការ​ធ្វើ​ទីផ្សារ​ទូ​ទាំង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ភី​ធី​ធី​។

អ្នកឧកញ៉ា គិត ម៉េ​ង អគ្គនាយក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិត​ស្និទ្ធ​នា​ពេល​បន្តបន្ទាប់​ទៀត​។

អ្នកឧកញ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ « ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំង​សងខាង និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​កិច្ចសហការ​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង​»។​

លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា បាន​ទន្ទឹងរង់ចាំ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប​។ លោក​បាន​ថ្លែង​ថា​៖ « ពួក​យើង​ពិតជា​រីករាយ​ក្រៃ​លែង​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ដែល​ជា​ក្រុមហ៊ុន​ពោរពេញ​ទៅ​ដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់​យើង​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត​»។​

លោក​បាន​បន្ត​ថា​៖ «​កិច្ច​សហប្រតិបត្តិការ​នេះ​បាន​សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ភី​ធី​ធី ក្នុង​ការ​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ និង​ឈាន​ទៅ​រក​យុគសម័យ​ឌី​ជី​ថ​ល​»។​

ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍ​ចម្រុះ​ដែល​មាន​ក្រុមហ៊ុន​ជាង​៣០ ស្ថិត​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពល​អគ្គិសនី និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​។

ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លីមីត​ធី​ត (​ភី​ធី​ធី​ស៊ី​អិ​ល​) គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ផ្គត់ផ្គង់ ចែកចាយ និង​លក់​ប្រេង​នៅ​លើ​ទីផ្សារ​និង​ផលិតផល​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រុមហ៊ុន ភី​ធី​ធី ក៏​មាន​អាជីវកម្ម​ផ្សេង​ទៀត រួម​មាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto​។

ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រារព្ធ​ឡើង នៅ​វេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ នៅ​សាលចតុម្មុខ ក្នុង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​៕ ដោយ​សហការ