រាជធានីភ្នំពេញ ៖ ចាប់តាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួនក្នុងផលិតកម្ម Galaxy Navatra មកគេសង្កេតឃើញថា បទចម្រៀងស្ទើរតែទាំងអស់សុទ្ធតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថា បទញាក់ ឬមនោសញ្ចេត នានោះទេ គឺសុទ្ធតែទាក់ទាញបេះដូងអ្នកស្តាប់ឲ្យលង់ទៅតាមស្តាប់ហើយ ស្តាប់ទៀត មិនចេះ ធុញទ្រាន់ និងជិនណាយឡើយ ។
ទន្ទឹមនឹងភាពជោគជ័យនេះ ខាងផលិតកម្ម Galaxy Navatra បានទម្លាយរឿងមួយកាលពីថ្ងៃម្សិលមិញប្រាប់ថា ៖ «Idol សមត្ថភាពគួរឲ្យសរសើរ អាចរ៉េប និងច្រៀងបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀងទាំងអស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញ ៨បទ ត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះមានអ្នកទស្សនាសរុបដល់ទៅជាង ២០លានដង អរគុណបងប្អូនគាំទ្រទាំងអស់» ។ ចំណែកអ្នកគាំទ្រឯណោះវិញក៏បានសាទរ ព្រមទាំងខមិនកោតសរសើរនូវជោគជ័យជាច្រើនផងដែរ ៕ ដោយសហការ
តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទចម្រៀងទាំង ៨បទនេះទាំងអស់គ្នា ដែលមានដូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ