ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា ! ព្រាប សុវត្ថិ ចេញ​មួយ​បទ​នេះ​សុទ្ធតែ​យក​លេស​កុហក​ប្រពន្ធ​តែ​ម្តង (វីដេអូ)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី និង​ប្លែក​ទៀត​ហើយ ! MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ច្រៀងដោយ​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​លោក ព្រាប…

រាជធានី​ភ្នំពេញ ៖ ថ្មី និង​ប្លែក​ទៀត​ហើយ ! MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ច្រៀងដោយ​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដែល​ទើប​និងចេញ​នៅ​ថ្ងៃនេះ​របស់​ផលិតកម្ម Galaxy Navatra បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​គាំទ្រយ៉ាង​ខ្មាំង ព្រោះតែ​ចង្វាក់​នៃ​បទ​ចម្រៀង​នេះ​ស្តាប់​ទៅ​ពីរោះ​ប្លែក និង​ស្រួល​រាំ​ទៀត​ផង ហើយ​ស៊ីគ្នា​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​នេះ​តែ​ម្តង ។

នៅ​ក្នុង MV បទ​ចម្រៀង​ថ្មី​នេះ​ដែរ​ក្រោយ​ស្តាប់​ចប់ គឺ​អត្ថន័យ​បាន​បង្ហាញ​ពី​ការ​អាណិត​លោក ព្រាប សុវត្ថិ ព្រោះ​នេះ​ជា​ការ​លះបង់​របស់​កូនចៅ​ចំពោះ​មេ​របស់​ខ្លួន ពិតជា​ធំធេង​ណាស់ ហើយ​ជាមួយ​និង​ការ​សម្តែង​កាយវិកា​បែប​ក្រមិចក្រមើមរបស់​តារា​ប្រុស​-​ស្រី​ល្បីឈ្មោះ​ទាំងពីរ​ដួង​នេះ​ផង​នោះ បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ពិតជា​មើលទៅ​មាន​ភាព​រស់​រវើក មើលហើយ​ចង់​មើល​ទៀត និង​ថែម​ទាំង​គួរ​ឱ្យ​ចង់​រាំ​កម្សាន្ត​តាម​ថែម​ទៀត​ផង ។

ពិតជា​មិនធម្មតា​ទេ​បទ​ចម្រៀង​របស់​លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សី​ម៉ា ចេញ​មក​មួយ​ណាក៏​ផ្ទុះ​ការ​គាំទ្រ​ដែរ ហើយ​ក្រៅពី​បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ដែល​ត្រៀម​សម្រាប់​រីករាយក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ​នោះ គេ​បាន​សង្កេត​ឃើញ​ថា ផលិតកម្ម Galaxy Navatra បាន​សម្រុក​ចេញ​បទ​ចម្រៀង​យ៉ាងច្រើន​ដើម្បី​អបអរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេល​ខាង​មុខ​នេះ​ផង​ដែរ ។

ការ​ចេញ​បទ​ចម្រៀង​ថ្មី​ស្ទើរតែ​រាល់ថ្ងៃ​បែប​នេះអាច​ចាត់​ទុក​ថា ផលិតកម្ម Galaxy Navatra គឺជា​ផលិតកម្ម​តែ​មួយ​គត់​ដែល​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ៕ ដោយសហការ

ចង់​ដឹង​ច្បាស់ សូម​ទស្សនា MV បទ «​គ្រប់យ៉ាង​ក៏​ព្រោះតែ​មេ​» ទាំងអស់​គ្នា ៖