«កោះអ្វី?» បទថ្មីរបស់ ខេម និង តន់ ចន្ទសីម៉ា ថតទេសភាពនៅកោះសង្សារ ស្អាតត្រជាក់ភ្នែកខ្លាំង ! (វីដេអូ)
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានចេញបទថ្មីមួយបទទៀតហើយច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា…
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានចេញបទថ្មីមួយបទទៀតហើយច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា…
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានចេញបទថ្មីមួយបទទៀតហើយច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា ដែលបង្ហាញពីទេសភាពស្អាតត្រជាក់ភ្នែករបស់កោះសង្សារ ដែលជាកោះឋានសួគ៌រ៉ូមែនទិចនៃទឹកដីរបស់ប្រទេសកម្ពុជា ។

បទចម្រៀងថ្មីនោះមានចំណងជើងថា «កោះអ្វី?» ដែលនិពន្ធ Melody និងទំនុកច្រៀងដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេងដោយ ប្រុសម៉ៅ សម្រួលតន្ត្រីដោយ Numan ដឹកនាំសម្តែងដោយ Kate ថត និងកាត់តដោយ Bannie រៀបចំការផលិតដោយ Manuth ។

កោះសង្សារ ត្រូវបានគេដឹងថា ស្ថិតនៅកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានទេសភាព និងខ្សាច់សក្បុស ហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីតបានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរនោះ គឺជារមណីយដ្ឋានកោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិជីវៈចម្រុះ និងសត្វព្រៃ ។ វាមានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ រមណីយដ្ឋាននេះមាន បុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន ។

ដូចដែលប្រិយមិត្តបានជ្រាបស្រាប់ហើយថា ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើន ក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាអាណាចក្រកម្ពុជា ជំរុញកំណើនទេសចរក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន ។

ចង់ដឹងថា បទថ្មី «កោះអ្វី?» របស់ ខេម និង តន់ ចន្ទសីម៉ា មានអត្ថន័យ ហើយមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា ៖
ចែករំលែកព័តមាននេះ