ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ពិបាក​ទៀត​ទេ ! ឥឡូវនេះ​បើក​គណនី​បញ្ញើ​សំចៃ (Servings Account) នៅ​ធនាគារ អេ​ស៊ី​លី​ដា មិន​ចាំបាច់​មាន​ប្រាក់​តម្កល់​ឡើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ ដែល​ពី​មុន​មក​ពួក​គាត់​ច្រើន​តែ​រក្សា​ទុកដាក់​ប្រាក់​តែ​នៅ​ក្នុងផ្ទះ​ប៉ុណ្ណោះ ។ ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​ច្រើន​ណាស់ ហើយ​ធនាគារ​ថែម​ទាំង​មិន​តម្រូវ​ឱ្យ​អតិថិជន​ដាក់​ប្រាក់​តម្កល់​ថែម​ទៀត​ផង ។ ទាំង​អស់នេះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទុកដាក់​ប្រាក់​កាស​នៅ​តាម​ធនាគារ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍ និង​ភាព​ងាយស្រួល​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ ដែល​ពី​មុន​មក​ពួក​គាត់​ច្រើន​តែ​រក្សា​ទុកដាក់​ប្រាក់​តែ​នៅ​ក្នុងផ្ទះ​ប៉ុណ្ណោះ ។ ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​ច្រើន​ណាស់ ហើយ​ធនាគារ​ថែម​ទាំង​មិន​តម្រូវ​ឱ្យ​អតិថិជន​ដាក់​ប្រាក់​តម្កល់​ថែម​ទៀត​ផង ។

ទាំង​អស់នេះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទុកដាក់​ប្រាក់​កាស​នៅ​តាម​ធនាគារ ។ បច្ចុប្បន្ន​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ផ្តល់​ឱ្យ​អតិថិជន​របស់​ខ្លួន​នូវ​គណនី​បញ្ញើ​សំចៃ (Servings Account) ដោយ​មិន​ចាំបាច់​ដាក់​ប្រាក់​តម្កល់​ដូច​ពី​មុន​ទៀត​ឡើយ ហើយ​ថែម​ទាំង​អាច​ដក​ប្រាក់​តាម​វិធី​ផ្សេង​ៗ​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បញ្ញើ​សំចៃ (Servings Account) គឺ​អតិថិជន​សន្សំ​ប្រាក់​បង្គរ​ទុក ហើយ​គាត់​អាច​ដក​ប្រាក់​យក​ទៅ​ប្រើប្រាស់​តាម​រយ​:​ម៉ាស៊ីន អេ​ធី​អឹ​ម (ATM) ដក​តាម​បញ្ជរ ឬ​តាម​រយៈ Mobile App គ្រប់ពេលវេលា ហើយ​អ្វី​ដែល​ពិសេស​នោះ ការ​បើក​គណនី​បញ្ញើ​សំចៃ (Servings Account) នេះ​មិន​តម្រូវ​អោយ​មាន​ប្រាក់​តម្កល់​ដំបូង​ឡើយ ហើយ​ក៏​មិន​តម្រូវ​អោយ​មាន​សមតុល្យ​អប្បបរមា​ដូច​ពី​មុន​ទៀត​ដែរ ។

«​មាន​អ្នក​ឆ្ងល់​ថា ពី​មុន​មក​ហេតុ​អ្វី​ចាំបាច់​មាន​ប្រាក់​តម្កល់ ?​» សូម​បញ្ជាក់​ថា ប្រាក់​តម្កល់​នេះ​មិន​មាន​ន័យ​ថា ធនាគារ​យក​ប្រាក់​ដែល​អតិថិជន​តម្កល់​នោះ​ទេ (​ឧទាហរណ៍ ៖ ១​ម៉ឺន​រៀល​សម្រាប់​គណនី​លុយ​ខ្មែរ និង ១០​ដុល្លារ​សម្រាប់​គណនី​លុយ​ដុល្លារ​) ប្រាក់​តម្កល់​នេះ គឺជា​លុយ​របស់​អតិថិជន​ដែល​គាត់​អាច​ប្រើ​វិញ​នៅ​ពេល​ណា​ក៏​បាន​ដែរ ។ កាន់តែ​ងាយស្រួល​ដល់​អតិថិជន​ថែម​ទៀត​នោះ ធនាគារ​លែង​តម្រូវ​ឱ្យ​មាន​ប្រាក់​តម្កល់​ដំបូង​ដូច​មុន​ទៀត​ហើយ ហើយ​ក៏​មិន​តម្រូវ​អោយ​មាន​សមតុល​អប្បបរមា​ទៀត​ដែរ ដូច្នេះ​អតិថិជន​អាច​ប្រើប្រាស់​ប្រាក់​របស់​ខ្លួន​រហូត​គណនី​ស្មើ​សូន្យ​ក៏​បាន​ដែរ ៕