រាជធានីភ្នំពេញ ៖ កម្មវិធី «សម្ពោធផលិតផលថ្មី និងពិធីចុះកុងត្រាជាមួយទូតសុឆន្ទៈផលិតផលរបស់ក្រុមហ៊ុន ម៉ាលី» បានប្រារព្វធ្វើឡើងនៅសណ្ឋាគារផ្កាយ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ដោយមានវត្តមានកញ្ញា ភីយ៉ា ចូលរួមផងដែរ ។
កញ្ញា ភីយ៉ា គឺជាតារាមួយដួងបានលេចមុខនៅក្នុងខ្សែរភាពយន្តល្បីៗជាច្រើនរឿងដូចជា ៖ រឿង «សុផាត», «ស្អប់អ្នកផ្ទះ», «កន្ទោងខៀវ» និងរឿង «អធិដ្ថានស្នេហ៍» ដែលកំពុងបញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ ។ ក្នុងនោះផងដែរក៏ឃើញមានប្រធានក្រុមហ៊ុនធំៗ និងតារាសម្ដែងជាច្រើនរូបទៀត ជាពិសេសតំណាងចែកចាយធំៗរបស់ប្រេន ម៉ាលី តែម្ដង ។
កម្មវិធីនេះអាចនិយាយបានថា ជាកម្មវិធីធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កញ្ញា ភីយ៉ា ដែលមានឱកាសក្លាយជាទូតសុឆន្ទៈរបស់ប្រេនល្បីមួយនេះ ហើយនៅក្នុងពេលថ្លែងសន្ទរកថា កញ្ញា ភីយ៉ា បានមានប្រសាសន៍ថា ៖ នាងខ្ញុំបានស្គាល់ប្រេន ម៉ាលី នេះជិត ២០ឆ្នាំមកហើយ នាងខ្ញុំក៏ជាអតិថិជនមួយរូបផងដែរមុននឹងក្លាយជាទូតសុឆន្ទៈតំណាងផលិតផលមួយនេះ ដោយសារតែគុណភាពផលិតផលប្រើឃើញផលពិតៗ ជាពិសេសម្ចាស់ប្រេនមានចក្ខុវិស័យដូចគ្នាជាមួយរូបនាងខ្ញុំដែលចង់អោយអ្នកប្រើប្រាស់មិនរងផលប៉ះបាល់ដោយសារសារជាតិគីមីនៅក្នុងផលិតផលគ្រឿងសម្អាង ។
អ្នកស្រី ទេព ច័ន្ទបូរព្រឹក្ស ដែលជាសហស្ថាបនិក និងជាអគ្គនាយិការបស់ក្រុមហ៊ុន ម៉ាលី បានរំឭកផងដែរថា ក្រុមហ៊ុន ម៉ាលី គឺជាក្រុមហ៊ុនមួយដែលលេចឈ្មោះបោះសំឡេង នៅក្នុងវិស័យគ្រឿងសម្អាងតាំងពីឆ្នាំ ២០០០ មកម្លេះ ដែលអាចនិយាយបានថា គ្រប់ទីផ្សារទូទាំងប្រទេស គឺមានលក់ផលិតផលមួយនេះ ។
នៅថ្ងៃកម្មវិធីនេះដែរលោក ម៉ៅ ភួងពិស្ដារ ដែលជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រង ក្រុមហ៊ុន ម៉ាលី បានមានប្រសាសន៍ថា ៖ ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាសព្វថ្ងៃ ជាពិសេសវិស័យអនឡាន និងឌីជីថល ក្រុមហ៊ុន ម៉ាលី បានសម្រេចចិត្តធ្វើការវិវឌ្ឍខ្លួនមកលក់តាមប្រព័ន្ធឌីជីថល ដើម្បីដើរអោយទាន់សម័យកាល និងផ្ដល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន ៕ ដោយសហការ
ចែករំលែកព័តមាននេះ