
ច្បាស់ជាប្លែកខ្លាំង ! ស៊ូលី ផេង ច្រៀង ៩បទលាយចូលគ្នាក្នុងការប្រគំតន្ត្រីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា»
រាជធានីភ្នំពេញ ៖ ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នានៅក្នុង Cambodia Top 50…
រាជធានីភ្នំពេញ ៖ ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នានៅក្នុង Cambodia Top 50…
រាជធានីភ្នំពេញ ៖ ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នានៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញរបស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ។
ការប្រគំតន្រ្តីនេះនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ វេលាម៉ោង ៦:៣០ ល្ងាច លើទំព័រហ្វេប៊ុក Smart Axiata និងលើទំព័រហ្វេសប៊ុក Pleng ។
លោក ស៊ូលី ផេង បានបញ្ចាក់ថា ខ្លួននឹងច្រៀងបទល្បីៗចំនួន ៩ បទបែបមនោសញ្ចេតនា លើសពីនេះទៀតលោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះដើម្បីទាក់ទាញអាម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក ។ បទល្បីៗទាំង ៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា ៖
១. បទ «ទំហំសេ្នហ៍»
២. បទ «អចេតនា»
៣. បទ«ហួសព្រំដែន»
៤. បទ «សុំទោសដែលខ្ញុំសន្យា»
៥. បទ «មិនច្បាស់ជាមួយអូន»
៦. បទ «គេមានជម្រើស»
៧. បទ «វិលវិញមក»
៨. បទ «អ្នកជិតដិត»
៩. បទ «ស្នាមអនុស្សារ»
អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដោយចុច *២០២១* និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារ ដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់ ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនត្រូវចុច *២០២១*១ # ហើយចុចបញ្ចូន ។ អតិថិជនអាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ៕ ដោយសហការ
ចែករំលែកព័តមាននេះ