ខ្លាំងមិនធម្មតា ! បទ «កូនក្មេងនឹកមនុស្សចាស់» ជាប់លេខ ១ស្ទួន ២សប្តាហ៍ជាប់គ្នាតែម្តង (វីដេអូ)
រាជធានីភ្នំពេញ ៖ បទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា ដែលជាគ្រប់ ពេជ្ររបស់ផលិតកម្ម Galaxy…
រាជធានីភ្នំពេញ ៖ បទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា ដែលជាគ្រប់ ពេជ្ររបស់ផលិតកម្ម Galaxy…
រាជធានីភ្នំពេញ ៖ បទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា ដែលជាគ្រប់ ពេជ្ររបស់ផលិតកម្ម Galaxy Navatra បាននិងកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយបទចម្រៀងមួយបទនេះបានជាប់លេខ ១ ស្ទួន ២សប្តាហ៍ជាប់គ្នាតែម្ដង ។ នេះបើផ្អែកតាមរបាយការណ៍របស់ Pleng ។

សូមបញ្ជាក់ផងដែរថា Pleng by Smart ជាកម្មកម្មវិធីតន្ត្រីតាមទូរស័ព្ទយ៉ាងសម្បូរបែបរបស់ Smart សម្រាប់អ្នកចូលចិត្តតន្ត្រីនានាតាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួន ដោយក្នុងនោះមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង ១លានបទ ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថា មានវត្តមានក្នុងកម្មវិធីដ៏ទំនើបមួយនេះផងដែរ ហើយតែងតែជាប់នៅចំណាត់ថ្នាក់កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ «កូនក្មេង នឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម ។

ដូចដែលលោកអ្នកបានដឹងហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ ១ ប្រចាំខេត្តតាកែវ ។ នាងប្រើពេល តែជាង ១ឆ្នាំប៉ុណ្ណោះជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាបានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺគ្រេយ៉ាងលឿនបំផុត ។ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ ។
បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀត ដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត ។

ប្រិយមិត្តទាំងអស់ តោះ ! ស្ដាប់បទ «កូនក្មេងនឹកមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតថា តើមានចំណុចពិសេសបែបណាបានជាអាចជាប់លេខ ១ស្ទួន ២សប្តាហ៍ជាប់គ្នាបែបនេះ ៖ ដោយសហការ
ចែករំលែកព័តមាននេះ