រាជធានីភ្នំពេញ ៖ ក្រោយពីផ្ទុះគ្រប់បទជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយនោះ ពេលនេះកញ្ញា តន់ ចន្ទសីម៉ា បានងាកមកចាប់ដៃគូច្រៀងជាមួយ ខេម វិញម្ដង ហើយដោយបទថ្មីមួយនេះមានចំណងជើងថា «ទឹកត្រីកោះកុង» ដែលនៅក្នុង MV បានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើននៅក្នុងខេត្តកោះកុង ។
ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិស្អាតៗជាច្រើន ។ ជាមួយនិងការសម្រុកផលិតអាល់ប៊ុមចូលឆ្នាំថ្មីនេះផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ផ្ទាល់ជាច្រើនកន្លែងក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន ជាក់ស្ដែងដូចជាបទ «ទឹក ត្រីកោះកុង» របស់ ខេម និង តន់ ចន្ទសីម៉ា អ៊ីចឹង ។
សូមបញ្ជាក់ផងដែរថា កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីរូបនេះធ្លាប់បានច្រៀងជាមួយគ្នាជាច្រើនបទមកហើយ ហើយក្នុងនោះដែរពួកគេបានបំបែកឯតកម្មជាប្រវត្តិសាស្ត្រលើបទ «ចង់សុំ wifi» ដែលមានអ្នកទស្សនាជិត ៣០លានដង ។ មហាជនរំពឹងថា ពួកគេច្បាស់ជានឹងសាងប្រវត្តិសាស្ត្រជាមួយគ្នាលើបទចម្រៀងដែលទើបតែផលិត ថ្មីៗជាមួយគ្នាទៀតជាក់ជាមិខខាន ។
ចង់ដឹងថាបទថ្មី «ទឹកត្រីកោះកុង» របស់ ខេម និង តន់ ចន្ទសីម៉ា មានអត្ថន័យ ព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា ៖ ដោយសហការ
ចែករំលែកព័តមាននេះ