ខេម និង តន់ ចន្ទសីម៉ា បង្កើត អាល់ប៊ុមជាមួយគ្នាបន្ទាប់ពីផ្ទុះបទ «ចង់សុំ Wifi» ដែលមានអ្នកទស្សនារហូត 29 លានដង
រាជធានីភ្នំពេញ ៖ បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឦសាន ឥឡូវនេះផលិតកម្ម…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឦសាន ឥឡូវនេះផលិតកម្ម…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឦសាន ឥឡូវនេះផលិតកម្ម Galaxy Navatra បានងាកមកតំបន់ឋានសួគ៌បូគោវិញម្ដង ដោយទើបចេញបទថ្មីប្រមាណ ១ ម៉ោងមុននេះ ។ បទថ្មីនេះមានចំណងជើងថា «ចង់បបួលអូនឡើងឋានសួគ៌» ។ កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះធ្លាប់បានប្រវត្តិសាស្ត្រ ជាមួយគ្នាម្ដងមក ហើយលើបទ «ចង់សុំ wifi» ដែលមានអ្នក ទស្សនាជិត ៣០ លានដង ។

ដូចគ្នានឹងស៊េរីបទអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ ព្រាប សុវត្ថិ និង សីម៉ា ដែលបានបង្ហាញសក្ដានុពលទេសចរណ៍របស់ខេត្តស្ថិតនៅភូមិភាគឦសាន ដោយបទថ្មី នេះខាងផលិតកម្មបានងាកមកបង្ហាញពីទិដ្ឋភាពល៏ល្អប្រណីតនៃតំបន់ជួរភ្នំបូគោដ៏ល្បីរបស់ខេត្តកំពតវិញម្ដង ។

ប្រិយមិត្តបានសរសើរថា វីដេអូចម្រៀងរបស់តារាចម្រៀងប្រុសស្រីមួយគូនេះបានបង្ហាញយ៉ាងពិសេសទិដ្ឋភាពដ៏ស្អាតអស្ចារ្យឃើញ ហើយមានអារម្មណ៍ជ្រះថ្លាល្អហើយងាកទៅបទភ្លេងទៀតសោតក៏ពីរោះថែមទៀត ។ បទនេះត្រូវបានគេរំពឹងថា នឹងផ្ទុះម្ដងទៀតបន្ទាប់ពីបទ «ចង់សុំ Wifi» ដែលពួកគេបានច្រៀងរួមគ្នាម្ដងកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះមានអ្នកចុចចូលទស្សនាជិត ៣០ លានដងហើយ ។

ចង់ដឹងថាបទ «ចង់បបួលអូនឡើងឋានសួគ៌» មានអត្ថន័យព្រមទាំងមានទេសភាព ស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា ៖ ដោយសហការ



ចែករំលែកព័តមាននេះ