ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ងាយស្រួល​ណាស់ ! ដាក់​ប្រាក់​តាម Mobile App ចំណេញ​ពេលវេលា​ហើយ​ទទួល​បានការប្រាក់​ខ្ពស់​ទៀត

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បច្ចេកវិទ្យា​កាន់តែ​ធ្វើ​ឱ្យ​មនុ​ស្សមានភាព​ងាយស្រួលឡើង​ៗ ជា​ពិសេស​ភាព​ងាយស្រួល​នៅ​ក្នុង​វិស័យ​ធនាគារ​ដែល​ប្រើប្រាស់ Mobile App តែ​ម្តង ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរ​លើ​ការ​ដាក់ និង​ដក​ប្រាក់​បញ្ញើ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ហើយ​ក្នុង​នោះ​ធនាគារ…

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បច្ចេកវិទ្យា​កាន់តែ​ធ្វើ​ឱ្យ​មនុ​ស្សមានភាព​ងាយស្រួលឡើង​ៗ ជា​ពិសេស​ភាព​ងាយស្រួល​នៅ​ក្នុង​វិស័យ​ធនាគារ​ដែល​ប្រើប្រាស់ Mobile App តែ​ម្តង ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរ​លើ​ការ​ដាក់ និង​ដក​ប្រាក់​បញ្ញើ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ហើយ​ក្នុង​នោះ​ធនាគារ អេ​ស៊ី​លី​ដា ក៏​បាន​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​ហើយ​ដែរ ដោយ​មិន​ចាំបាច់​ទៅ​ដាក់​ប្រាក់​នៅ​តាម​បញ្ជរ ឬ​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​នោះ​ទេ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បានឱ្យ​ដឹង​ថា ការ​ដាក់ប្រាក់​បញ្ញើ​មាន​កាល​កំ​ណ​ត់ (Term Deposit) តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ (ACLEDA Mobile) គឺជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ដែល​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ការ​ដាក់ប្រាក់​នៅ​តាម​បញ្ជរ​ទៅ​ទៀត ដោយសារ​ធនាគារ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​នៅលើ​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ (ACLEDA Mobile) ។ អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​ទឹកប្រាក់ មិន​ទាន់​ប្រើប្រាស់​ក្នុង​រយៈពេល​ណាមួយ​ដែល​ចង់បាន គឺ​ធ្វើ​តាម Mobile App មាន​ភាព​ងាយស្រួល​ជាង​ការ​ទៅ​ដល់​បញ្ជរ​ទៅ​ទៀត ។

លោកស្រី​បញ្ជាក់​ថា បើ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ (ACLEDA Mobile) នឹង​ទទួល​បានការ​ប្រាក់​ភ្លាម​ៗ​តែ​ម្តង ហើយ​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ការ​ដាក់​ប្រាក់​នៅតាម​បញ្ជរ​ទៅ​ទៀត​នៅ​លើ​គណនី​មាន​កាលកំណត់ (Term Deposit) ។ មូលហេតុ​ដែល​ធនាគារចង់ឱ្យ​អតិថិជន​ដាក់​ប្រាក់​តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ (ACLEDA Mobile) គឺ​ចង់​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​សន្សំ​សំចៃ​ពេលវេលា ហើយ​អាច​ធ្វើការ​វិនិយោគ​ទៅ​តាម​ពេលវេលា​របស់​ពួក​គាត់​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អេ​ស៊ី​លី​ដា​ម៉ូ​បាល (ACLEDA Mobile) ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផ្តល់​ជូន​កាន់តែ​អស្ចារ្យ ហើយ​បន្ទាប់​ពី​អេ​ស៊ី​លី​ដា​ម៉ូ​បាល (ACLEDA Mobile) បាន​ប្តូរ​រូបរាង​ថ្មី​យ៉ាង​ទាក់ទាញ និង​មានការ​គាំទ្រ​ពី​អតិថិជន​រាប់​លាន​នាក់ អេ​ស៊ី​លី​ដា​ម៉ូ​បាល (ACLEDA Mobile) បាន​បន្ថែមមុខងារ​ពិសេស​មួយទៀត គឺ​អតិថិជន​អាច​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ (Term Deposit ) ភ្លាម​ៗ​ដោយ​ទទួល​បានការ​ប្រាក់​ខ្ពស់​ជាង​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​បញ្ជរ​របស់​ធនាគារ ។ អតិថិជន​គ្រាន់តែ​ចូល​ទៅ​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល រួច​ជ្រើសរើស​យក​ម៉ឺ​នុយ «​វិនិយោគ​» ជ្រើសរើស «​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ថ្មី​»​។

អេ​ស៊ី​លី​ដា​ម៉ូ​បាល (ACLEDA Mobile) បាន​ផ្តល់​អត្ថប្រយោជន៍​លើសលប់​ជូន​ដល់​អតិថិជន​ទាំងក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​ដូច​ជា ៖ ផ្ទេរ​ប្រាក់​បាន​រហូត​ដល់ ២០០,០០០ ដុល្លារ​អា​មេ​រិ​ក ក្នុង ១ ថ្ងៃ និង​ធ្វើការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹ​ម (ATM) រហូត​ដល់ ៤,០០០ ដុល្លារ​អា​មេ​រិ​ក ក្នុង ១ ថ្ងៃ ដោយ​មិន​អស់​ថ្លៃ​សេវា បញ្ចូល​ប្រាក់​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ បង់ថ្លៃ​ទឹក ភ្លើង ទូទាត់​ទំនិញ​តាម​ឃ្យូ​អរ​កូដ (QR CODE) នៅ​តាម​ដៃគូ​រាប់​ម៉ឺន​កន្លែង​ជាមួយ នឹង​ការ​បញ្ចុះតម្លៃ​ពិសេស​ដែល​អត្ថប្រយោជន៍​ទាំង​អស់នេះ​អតិថិជន​ប្រើប្រាស់​បាន​តាម​តម្រូវការ ២៤ ម៉ោង និង​មិន​អស់​ថ្លៃ​សេវា​ប្រចាំខែ​ទៀត​ផង ៕