ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នរណា​ខ្លះ​មិន​ធ្លាប់​ទៅ​លេង​បឹង យក្ស​ឡោម ? MV បទ «​រកស៊ី​ជាមួយ​យក្ស​» បង្ហាញ​ពី​រូបភាពដ៏​ស្រស់​ស្អាត​របស់​បឹង​នេះ ! (វីដេអូ)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ MV បទ «​រកស៊ី​ជាមួយ​យ​ក្យ​» របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង តន់…

រាជធានី​ភ្នំពេញ ៖ MV បទ «​រកស៊ី​ជាមួយ​យ​ក្យ​» របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ដែល​បាន​ថត​នៅទេ​សភាព​ស្អាត​ៗ​ជា​ច្រើន​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នោះ​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ខ្លាំង ក្នុង​មួ​យស​ប្ដា​ហ៍​សោះ​មាន​អ្នក views ២​លាន ៣​សែន​ដង ។

បច្ចុប្បន្ន​អាល់​ប៊ុ​ប​របស់​កំពូល​តារាចំរៀង ព្រាប សុវត្ថិ និង​កំពូល​តារាចម្រៀង​វ័យក្មេង តន់ ច័ន្ទ​ស៊ី​ម៉ា កំពុង​ស្ទុះ​ឡើង​រហូត​គ្មាន​គូប្រជែង ហើយ​រឿង​ដែល​ពិសេស​នោះ គឺ​គាត់​កំពុង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ក្នុងស្រុក ដោយឡែក​សម្រាប់​បទ «​រកស៊ី​ជាមួយ​យក្ស​» នេះ គាត់​បាន​ទៅ​ថត​ផ្តិត​យក​វី​ដេ​អូ​នៅ​បឹង​យក្ស​ឡោម ខេត្តរតនគិរី ។

បើ​និយាយ​ពី​បឹង​យក្ស​ឡោម បងប្អូន​ពិតជា​ធ្លាប់​ឮ​ហើយ បឹង​យក្ស​ឡោម គឺជា​បឹង​ដែល​មាននៅ​ក្នុង​រឿងព្រេង​និទាន​ខ្មែរ ហើយ​ក៏​ជា​រមណីយដ្ឋាន​ដែល​មាន​ប្រជាប្រិយភាព​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ​ងដែរ ៕ ដោយ​សហការ

ចង់​ដឹង​ច្បាស់ សូម​ទស្សនា MV បទ «​រកស៊ី​ជាមួយ​យ​ក្យ​» ទាំងអស់​គ្នា ៖