ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខេ ស៊ី​មេន ផ្លាស់​ប្ដូរ​រូបរាង​ថ្មី និង​បង្ហាញ​ផលិតផល​ថ្មី​ ដោយ​ប្ដេជ្ញា​បន្ត​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ខេ ស៊ី​មេន បាន​ជួបជុំ​ជាមួយ​តំណាង​អ្នក​ចែកចាយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​ដែល​ជា​ដៃគូ​សហការ​របស់​ខ្លួន​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​បង្ហាញ​នូវ​ទម្រង់​អភិវឌ្ឍន៍​ថ្មី​នៃ​ផលិតផល​ម៉ាក ខេ ស៊ី​មេន…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ខេ ស៊ី​មេន បាន​ជួបជុំ​ជាមួយ​តំណាង​អ្នក​ចែកចាយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​ដែល​ជា​ដៃគូ​សហការ​របស់​ខ្លួន​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​បង្ហាញ​នូវ​ទម្រង់​អភិវឌ្ឍន៍​ថ្មី​នៃ​ផលិតផល​ម៉ាក ខេ ស៊ី​មេន របស់​ខ្លួន​ជា មួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​លើកកម្ពស់​ការ​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​របស់​ប្រជាជន​កម្ពុជា​។ ពិធី​ជួបជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ ហ្គោ​ល​ឌិន ស៊ី​ធី រាជធានី​ភ្នំពេញ ​។

នៅ​ក្នុង​ឱកាស​ជួបជុំ​នេះ «​ថ្មី​» បី​យ៉ាង​ត្រូវ​បាន​បង្ហាញ​ជូន ទី ​១ ​គឺ​ការ​រចនា​សំបកបាវ​ថ្មី​សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ី​មេន ទី​ ២ ​គឺ​រូបមន្ត​ថ្មី​សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ និង​ទី ​៣ ​គឺ​ផលិតផល​ថ្មី ខេ ផោ​វើ​រ ផ្លា​ស្ទ័​រ​រីង​ ។

លោក Ratchayut Kasemchaisiri នាយក​គ្រប់គ្រង អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​តំណាង​អ្នក​ចែកចាយ និង​ដៃគូថា ទោះបីជា​ឆ្នាំ​ ២០២០ ​កន្លង​មកវា​ជា​ពេលវេលា​លំបាក​បំផុត​ចំពោះ​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​ក្ដី តែ​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព និង​បាន​ឆ្លងកាត់​វិបត្តិ​នេះ​រួម​ជាមួយ​គ្នា​បាន​មួយ​ឆ្នាំ​រួច​ហើយ ​។ លោក Ratchayut មាន​ប្រសាសន៍​ថា យើង​ប៉ាន់​ប្រមាណ​ថា ឆ្នាំ​នេះ​ក៏​មិនមែន​ងាយស្រួល​ដែរ​សម្រាប់​អាជីវកម្ម​គ្រប់​វិស័យ ប៉ុន្តែ​នៅ​ក្រុមហ៊ុន អេស​ស៊ីជី និង ខេ ស៊ី​មេន យើង​តែងតែ​ខំប្រឹង​ប្រែង​ជំរុញ​ខ្លួនឯង​ដើម្បី​ជម្នះ​ការ​លំបាក និង​ធ្វើ​ឲ្យ​អាជីវកម្ម​យើង​រីក​លូតលាស់​ជា​បន្ត​ ។

លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ ​២០២១ ​នេះ យើង​គ្រោង​ចាប់ផ្ដើម​ទសវត្សរ៍​ថ្មី​ជាមួយនឹង​ការ​អភិវឌ្ឍ​ទម្រង់​ថ្មី​សម្រាប់​ផលិតផល​ស៊ីម៉ងត៍ ខេ ស៊ី​មេន ​។ ការ​អភិវឌ្ឍ​ថ្មី​ៗ​នេះ​គឺ​ផ្ដើម​ចេញពី​មហិច្ឆតា​ដ៏​រឹង​មាំ​របស់​យើង​ដើម្បី​រក្សា​ភាព​ឈានមុខ​គេ​របស់​យើង​នៅ​ក្នុង​ចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីត​លើសគេ​ផ្នែក​ម៉ាក​យីហោ ​។

យោង​តាម​លោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ី​មេន នឹង​មាន​សំបកបាវ​ថ្មី ហើយ​រចនាបថ​នៃ​សំបកបាវ​ថ្មី​នេះ​គឺ​កើត​ចេញពី​ឆន្ទៈ​មុះ​មុត​របស់​យើង​ក្នុង​ការ​បោះ​ជំហាន​ឲ្យ​លឿន​ឆ្ពោះទៅ​រក​អនាគត ដោយ​ប្រើ​កេរដំណែល និង​បទ​ពិសោធន៍​របស់​យើង​ក្នុង​នាម​ជា​ម៉ាក​យីហោ​ខ្មែរ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ មាន​រូបមន្ត​ថ្មី​ ។ វា​ត្រូវ​បាន​កែ​លម្អ​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍​ដែល​អាច​ប្រើ​បាន​សម្រាប់​ការងារ​ចម្រុះ​ ។ អ្នក​ប្រើប្រាស់​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​របស់ ខេ ស៊ុប​ពែរ ជា​ស៊ីម៉ងត៍​មួយ​ប្រភេទ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប និង​គ្រឿង​បង្គុំ​ស្រាល​ៗ ការ​រៀប​ឥដ្ឋ និង​ការងារ​បូក​ ។

រីឯ​ផលិតផល​ថ្មី​គឺ ស៊ីម៉ងត៍ ខេ ផោ​វើ​រ ផ្លា​ស្ទ័​រ​រីង វិញ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អ​បំផុត ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាព​រលោង​ស្អាត​បំផុត និង​គ្មាន​ស្នាម​ប្រេះ ​។
ជាមួយនឹង​ការ​អភិវឌ្ឍ​ថ្មី​ទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណ​ថ្មី និង​ផលិតផល​ថ្មី​ទាំងនេះ​នឹង​បំពេញ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​កាន់តែ​ល្អ​បន្ថែម​ទៀត និង​ជួយ​ឲ្យ​អ្នក​ចែកចាយ​ទាំងអស់​សម្រេច​បាន​បរិមាណ​លក់​កើនឡើង និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ផលិតផល​ទាំងនេះ​ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន​ ។

លោក Ratchayut បាន​បន្ថែម​ថា គោលដៅ​ធំ​បំផុត​គឺ​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍ និង​កំណើន​ប្រកបដោយ​ចីរភាព​ដល់​វិស័យ​សំណង់ និង​ការ​រស់នៅ​របស់​ប្រទេស​កម្ពុជា​ដែល​នឹង​នាំ​មក​នូវ​ការ​រស់នៅ​ប្រកបដោយ​គុណភាព​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ម្ចាស់​លំនៅ​ដ្ឋា​ន​គ្រប់​រូប​នៅ​កម្ពុជា​ ៕ ដោយ​សហការ