រាជធានីភ្នំពេញ ៖ អស្ចារ្យខ្លាំងដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានជនជាតិបរទេសមួយចំ នួនបានធ្វើ Reaction លើបទចម្រៀងខ្មែរជាច្រើន ប៉ុន្តែពេលនេះ គឺជាលើកទី ១ ហើយដែល ឃើញពួកគេ ធ្វើវីដេអូ Reaction លើបទចម្រៀងរបស់កំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ គឺបទ “Gang Gang” ។
ពិតជាមិនធម្មតាបទ “Gang Gang” គឺជាស្នាដៃកូនពៅរបស់លោក ព្រាប សុវត្ថិ ដែលបាននិពន្ធឡើងឱ្យឪពុកខ្លួនច្រៀង ដែលបានចេញកាលពីសប្ដាហ៍មុន ។ បទនេះផងដែរបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែ នេះជាលើកទី ១ ដែល លោក ព្រាប សុវត្ថិ ល្បីឈ្មោះប្រមាណ ២ទសវត្សរ៍មកហើយទើបតែចេញបទចម្រៀងប្រភេទ Hip Hop នៅដើមឆ្នាំ ២០២១នេះ ។ គ្រាន់តែបទនេះចេញមកភ្លាមបានធ្វើឱ្យក្រុមតារា ចម្រៀង រ៉េបសម្ដែងការភ្ញាក់ផ្អើលសឹងមិនគួរឱ្យជឿ ។
ជាមួយគ្នានេះដែរសូម្បីតែលោក ងួន ចាន់ដេវីដ ដែលជាតារារ៉េបពេញនិយមមួយរូបក៏បាន បញ្ចេញសារក្នុងថា លោក នឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញប្រសិនបើតារារ៉េបរៀមច្បងបាន លុកលុយមកដល់សិល្បៈចម្រៀងរ៉េបទៅហើយ ។ ទន្ទឹមនេះប្រិយមិត្តរបស់តារាចម្រៀងផ្ទាល់ ក៏ភ្ញាក់ផ្អើល និងមិននឹកស្មានថា កំពូ តារាចម្រៀងរបស់ពួកគេអាចឈានមកលុកលុយបទ ប្រភេទនេះបានឡើយ ។
ព្រាប សុវត្ថិ ធ្វើឱ្យផ្អើលក្រុម DJ បរទេសដោយសារបទ “Gang Gang”
ទោះជាយ៉ាងណាក៏ដោយគេបានមើលឃើញថា តារាចម្រៀងជើងចាស់នៅតែធ្វើបានល្អ និងបានទទួលការកោតសរសើរច្រើន ព្រោះលោកពិតជាតារាចម្រៀងដែលមានទេពកោសល្យខ្ពស់អាចច្រៀងបានគ្រប់ប្រភេទបទចម្រៀង ក្នុងនោះប្រិយមិត្តខ្លះលើកឡើងថា លោករ៉េបបានញាប់ជាងតារារ៉េបអាជីពទៅទៀត ។
ព្រាប សុវត្ថិ ធ្វើឱ្យផ្អើលក្រុម DJ បរទេសដោយសារបទ “Gang Gang”
ស្ថិតក្នុងស្ថានភាពនេះហើយបានធ្វើឱ្យល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេសរហូត ពួកគេនៅមិនសុខចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងនោះ ក៏មាន Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងផងដែរថា បទរបស់កំពូលតារាចម្រៀ ងរូបនេះពិតជាផ្ទុះខ្លាំងហើយថា អ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើ គឺមានភាពខុសប្លែកខ្លាំង មែនទែន ៕ ដោយសហការ
ចង់ដឹងច្បាស់តោះទស្សនា ពួកគេទាំងអស់គ្នា ៖
ព្រាប សុវត្ថិ ធ្វើឱ្យផ្អើលក្រុម DJ បរទេសដោយសារបទ “Gang Gang”
ព្រាប សុវត្ថិ ធ្វើឱ្យផ្អើលក្រុម DJ បរទេសដោយសារបទ “Gang Gang”
ចែករំលែកព័តមាននេះ