ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូល​ឆ្នាំ​ចិន​ទិញ​ទំនិញ​តាម​ វី​ង​ម៉​ល បញ្ចុះតម្លៃ 40% នឹង​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ហាង​ដោយ​ផ្ទាល់​ទេ នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ (Wing Money App) លោក​អ្នក​អាច​ទិញ​ទំនិញ​តាម​វី​ង​ម៉​ល ​(WingMall) បាន​ស្ទើរ​គ្រប់មុខ…

រាជធានីភ្នំពេញ ៖ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ហាង​ដោយ​ផ្ទាល់​ទេ នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ (Wing Money App) លោក​អ្នក​អាច​ទិញ​ទំនិញ​តាម​វី​ង​ម៉​ល ​(WingMall) បាន​ស្ទើរ​គ្រប់មុខ ព្រមទាំង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ ​40% ​លើ​មុខទំនិញ​មួយ​ចំនួន និង​ទទួល​បានការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ ​។

ដើម្បី​អបអរសាទរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន អតិថិជន​អាច​ធ្វើការ​កុម្ម៉ង់​ទិញ បន្លែ​ផ្លែ​ឈើ សាច់ ភេ​សជ្ជៈ កូកាកូឡា និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ជាមួយ​ហាង​ល្បី​ៗ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​បាន​យ៉ាង​ងាយស្រួល​ ។
ជាមួយ​វី​ង​ម៉​ល អ្នក​ក៏​អាច​សន្សំ​ពិន្ទុ Wingpoint ដើម្បី​ប្តូរ​យក​រង្វាន់​ជា​ច្រើន ​។ សម្រាប់​អតិថិជន​វី​ង​ដែល​សន្សំ​បាន ​៥០០​ពិន្ទុ​ក្នុង​មួ​យស​ប្តា​ហ៍ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 12 Pro មួយ​គ្រឿង ហើយ​អ្នក​ដែល​សន្សំ​បាន​៥០០០​ពិន្ទុ​ក្នុង​មួយ​ខែ ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X មួយ​គ្រឿង​ផង​ដែរ ​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ លោក​អ្នក​គ្រាន់តែ​ចូល​ទៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង បន្ទាប់​មក​ជ្រើសរើស​ពាក្យ វី​ង​ម៉​ល លោក​អ្នក​នឹង​អាច​ស្វែងរក​ហាង​ល្បី​ៗ​ដែល​អ្នក​ចូល​ចិត្ត​ហើយ​អាច​កុម្ម៉ង​ទំនិញ​បាន​យ៉ាង​ងាយស្រួល​ជាមួយ​សេវាកម្ម​ដឹក​ជញ្ជូន​ល្អ​ឥត​ខ្ចោះ រហ័ស និង​ឥត​គិតថ្លៃ ។

ជាមួយ​គ្នា​នេះ​ដែរ ធនាគារ​ឯកទេស​វី​ង ក៏​បាន​ត្រៀម​ផ្តល់​ជូន​នូវ​រង្វាន់​អាំង​ប៉ាវ​ចំនួន ២,០២១ ដុល្លារ​អា​មេ​រិ​ដល់​អតិថិជន​មានសំណាង​ដោយ​លោក​អ្នក​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ឬ​ផ្ញើ​ប្រាក់​ទៅ​កាន់​សាច់ញ្ញាតិ​បងប្អូន និង​មនុស្ស​ជាទី​ស្រលាញ់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នេះ ​។

សម្រាប់​ការ​ផ្តល់​ជូន​រង្វាន់​អាំង​ប៉ាវ​នេះ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០២ រហូត​ដល់​ថ្ងៃ​ទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​ហើយ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​តាម​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ធនាគារ​ឯកទេស​វី​ង​នៅ​ថ្ងៃ​ទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២១ ៕ ដោយសហការ