ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្ដម ជា ចាន់​តូ ÷ មាន​សាមគ្គីភាព​និង​សុខ​សន្តិភាព ​ទើប​មានការ​អភិវឌ្ឍ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ÷ ឯកឧត្ដម ជា ចាន់​តូ បាន​ថ្លែង​ថា «​កាលណា​យើង​មានការ​សាមគ្គីភាព ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​និង​មាន​សុខ​សន្តិភាព​ហើយ​គឺ​យើង​ពិតជា​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​។​ដូចនេះ​សុខ​សន្តិភាព​និង​កា​រក​ក្តា​សាមគ្គីភាព​មាន​តម្លៃ​ធំធេង​ណាស់​ជាង​អ្វី​ៗ​ទាំងអស់​ដែល​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស​»​។ ការ​ថ្លែង​របស់ ឯកឧត្ដម…

រាជធានី​ភ្នំពេញ ÷ ឯកឧត្ដម ជា ចាន់​តូ បាន​ថ្លែង​ថា «​កាលណា​យើង​មានការ​សាមគ្គីភាព ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​និង​មាន​សុខ​សន្តិភាព​ហើយ​គឺ​យើង​ពិតជា​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​។​ដូចនេះ​សុខ​សន្តិភាព​និង​កា​រក​ក្តា​សាមគ្គីភាព​មាន​តម្លៃ​ធំធេង​ណាស់​ជាង​អ្វី​ៗ​ទាំងអស់​ដែល​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស​»​។

ការ​ថ្លែង​របស់ ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈ​ក​ម្មា​ធិ ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង ដូចនេះ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្សព្វផ្សាយ ខ្លឹមសារ​របាយការណ៍​របស់​គណ​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ កណ្ដាល​ស្ដី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​បក្ស​ឆ្នាំ ២០២០ និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ​២០២១​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ថ្នាក់​ស្រុក​ឃុំ និង ក្រុម​យុវជន​គណបក្ស​ទូ​ទាំង​ស្រុក​ស្ទោង ដែល​ប្រារ​ព្វ​ធ្វើ​នៅ​ថ្ងៃ​ទី​៦​កុម្ភៈ​ឆ្នាំ​២០២១​។

ឯកឧត្ដម ជា ចាន់​តូ បាន​លើក​ឡើង​បន្ត​ថា ÷ «​អ្វី​ដែល​កាន់តែ​កោតសរសើរ​ទៀត​នោះ​នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ខិតខំ​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​ទោះបី​កម្ពុជា​ជួប​ករណី​ខ្លះ​ៗ​ពិតមែន​ប៉ុន្តែ​ចំនួន​នេះ​តិចតួច​ណាស់​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​និង​ពិភពលោក​ទាំងមូល​។ ក​ក្តា​នេះ​បាន​មក​ដោយសារ​ប្រជា ជន​យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​ស្មារតី​សាមគ្គីភាព​និង​ការ​មាន​ចូលរួម​ព្រម​គ្នា​ៗ​ព្រមទាំង​មានការ​យល់​ដឹង​ច្បាស់​ចេះ​ទទួលយក​តាម​ការ​អំពាវនាវ​នាំ​របស់​ប្រមុខ​រាជរ​ដ្ឋា​ភិ បាល​និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​»​។

ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ​ទោះបី​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សកល​នេះ​យ៉ាងណា​ក៏​ដោយ​ក៏​កម្ពុជា​នៅ​តែ សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ច្រើន​ដដែល​ដូច​ជា​ការ​រក្សា​បាន​ស្ថេ​រ​ភាព​នយោបាយ​សុខ​សន្តិភាព ការ​រក្សា​បាន​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​អត​ផ​ណា​, ការ​រក្សា​តម្លៃ ប្រាក់​រៀល​និង​ត​ម្លែ​ទំនិញ​ជាដើម​។​ជា​រួម​រាល់​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មក​ពិសេស​ក្នុង​ឆ្នាំ ២០២០ ដែល​ជា​ឆ្នាំ​ដ៏​លំបាក​ដោយ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ តែ​កម្ពុជា​នៅ​តែ​រក្សា​បាន​ល្អ​។ ដូចនេះ​យើង​ជា​ប្រជាជាតិ​ខ្មែរ​ត្រូវ​នាំ​គ្នា​ថែរក្សា ការពារ​សុខ​សន្តិភាព​និង ស្ថេ​រ​នយោបាយ​ឱ្យ​បាន​ស្ថិតស្ថេរ និង​គង់វង្ស​ដើម្បី​រួម​គ្នា​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​យើង​ទទួល​បានការ​រីក​ចម្រើន​ថ្មី​ៗ​បន្ថែម​ទៀត​។

ទោះជា​យ៉ាងនេះ​ក៏​ដោយនៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បន្ត​ការ​ខិតខំ​បម្រើ​និង​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាជន​ឲ្យ​បាន​ល្អ​សក្តិ​សមជា​អ្នកបម្រើ​ប្រជាជន​ពិត​ៗ​ហើយ​ត្រូវ​លះបង់​ភាព​ឆ្មើងឆ្មៃ​នៅ​ក្នុង​ការ​បំពេញការងារ​។​ជាមួយ​នេះ​ដែរ​ឯក​ឧ​ត្ថ​ម ជា ចាន់​តូ​ក៏​បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​ស្រុក ឃុំ យកចិត្តទុកដាក់​លើក​ការ​ពង្រីក​និង​កសាង​កម្លាំង​យុវជន​ដែល​ជា​អ្នក​បន្តវេន​ផង​ដែរ​ក្នុង​នោះ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​កម្លាំង​យុវជន​ជា​ស្ត្រី​ឲ្យ​បាន​ច្រើន​៕ ដោយ​សហការ