រាជធានីភ្នំពេញ៖ ថ្ងៃទី ៥ កុម្ភះ ២០២១នេះ ក្រុមហ៊ុន សែលកាត បានប្រកាសប្រាក់រង្វាន់សរុបចំនួនរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធី កោសឈ្នះ ! ស្កេនឈ្នះ ! រដូវកាលទី ២ ដែលមានរយៈពេល ១២ខែកន្លងមកនេះ ។ ប្រាក់រង្វាន់រួមមាន ៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង 2 គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន 2 រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំងទឹកប្រាក់សម្រាប់ហៅចេញចំនួន $100 ឬទិន្នន័យ 500 មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៊ីនធើណេតភ្លាមៗ ។
លោក នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson) បានមានប្រសាសន៍ថា ៖ «យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ ! ស្កេនឈ្នះ ! នារដូវកាលនេះ ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង» ។ «ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុតដែលបានបន្តផ្តល់ជូនអតិថិជនរបស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ» ។
សំដីដ៏រំភើបពីអតិថិជនមហាសំណាង លោកស្រី ឡឹម ឆាយចាន់ថុល មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020 ពីកម្មវិធី កោសឈ្នះ ! ស្កេនឈ្នះ ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ។ «ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន១គ្រឿងនេះមែន» ។ «ខ្ញុំនិងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ ហើយពួកយើងមកទទួលរង្វាន់ពីក្រុមហ៊ុនសែលកាតនេះ គឺសុំពឹងពាក់អ្នកជិតខាងអោយជួយបើកជូនទៅវិញ» ។ «ខ្ញុំពិតជាអរគុណសែលកាតជាខ្លាំង ដែលបង្កើតកម្មវិធីបែបនេះឡើង ជួយលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន ហើយមានឱកាសឈ្នះរង្វាន់ឡូយៗបែបនេះ» ។
គួររំឭកផងដែរថា អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋមកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ លោកស្រី ចាន់ថុល មានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ ។
ក្រៅពីផ្តល់ជូនរង្វាន់ធំ ក្រុមការងារសែលកាតក៏បានប្រគល់ជូនរង្វាន់ដល់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides ផងដែរ គឺលោក សុខ ខារិន ជាមន្ត្រីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករមកពីខេត្តបាត់ដំបង ៕ ដោយសហការ
ចែករំលែកព័តមាននេះ