
Think Nature ផលិតផលលំដាប់ Premium ពីកូរ៉េ ផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីលើទីផ្សារ និងតម្លៃ
រាជធានីភ្នំពេញ ៖ លោក Lucas Ko ដែលជាស្ថាបនិកនៃផលិតផលគ្រឿងសម្អាង ម៉ាក Think Nature បានប្រកាសថា…
រាជធានីភ្នំពេញ ៖ លោក Lucas Ko ដែលជាស្ថាបនិកនៃផលិតផលគ្រឿងសម្អាង ម៉ាក Think Nature បានប្រកាសថា…
រាជធានីភ្នំពេញ ៖ លោក Lucas Ko ដែលជាស្ថាបនិកនៃផលិតផលគ្រឿងសម្អាង ម៉ាក Think Nature បានប្រកាសថា «ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីទៅលើការលក់ និងចែកចាយផលិតផល ដោយសារការ rebranding ផលិតផល Think Nature ដោយផ្អែកទៅលើចក្ខុវិស័យរបស់ក្រុមហ៊ុន រួមជាមួយការផ្លាស់ប្តូរបេសកកម្មថ្មី ។ ចក្ខុវិស័យរបស់ពួកយើង គឺការផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយតម្លៃទាប ហើយដើម្បីសម្រេចនូវចក្ខុវិស័យនេះ ពួកយើងសម្រេចចិត្តផ្លាស់ប្តូរបេសកកម្មរបស់ពួកយើងឡើងវិញ ដែលនឹងត្រូវផ្តោតទៅលើចំនុចបីសំខាន់ គឺបញ្ចូលសារធាតុផ្សំធម្មជាតិឲ្យច្រើនជាអតិ បរិមាផ្តល់នូវតម្លៃដែលទាបបំផុត និងផលិតនូវផលិតផលដែលសម្រាប់ប្រើប្រាស់ និងណែនាំដោយគ្រួសាររបស់ពួកយើងផ្ទាល់ ។
ផលិតផល Think Nature ដែលជាផលិតផលប្រឆាំងនឹងការប្រើប្រាស់ក្លិន និងព័ណ៌សិប្បនិម្មិត ក៏ដូចជាផលិតផលដែលផ្តោតសំខាន់លើគុណតម្លៃនៃការប្រើប្រាស់ដោយផ្អែកលើគុណភាព និងសុវត្ថិភាពជាចំបង បានធ្វើការសម្រេចចិត្តថានៅក្នុងឆ្នាំ ២០២១នេះ ក្រុមហ៊ុន នឹងធ្វើការលក់ផលិតផលទាំងអស់ក្នុងតម្លៃទាបបំផុត ដែលសម្រេចបានដោយសារការកាត់បន្ថយថ្លៃដើមនៃសង្វាក់ផលិតកម្ម និងការផ្សព្វផ្សាយនានា ។
លោកប្រធានក្រុមហ៊ុននៃម៉ាកផលិផល Think Nature បានលើកឡើងថា «ពួកយើងព្យាយាមកាត់បន្ថយថ្លៃដើមដែលពុំចាំបាច់ឲ្យបានច្រើនជាទីបំផុត ដោយរក្សានូវគុណភាពនៅដដែល ។ ដូចដែលយើងបានដឹងហើយថា សព្វថ្ងៃកំពុងតែមានផលប៉ះពាល់លើសេដ្ធកិច្ចជាតិ និងអន្តរជាតិ ដែលនាំឲ្យមានផលលំបាកដល់អតិថិជនរបស់យើង យ៉ាង ណាមិញយើងនៅតែចង់ឲ្យអតិថិជនរបស់យើងអាចបន្តប្រើប្រាស់ផលិតផលធម្មជាតិដែលមានគុណភាពខ្ពស់ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។
ហេតុដូច្នេះហើយ ទើបយើងធ្វើការកាត់បន្ថយថ្លៃដើមមួយចំនួន ដូចជាការផ្សព្វផ្សាយ ប្រូម៉ូសិន និងការចំនាយដែលទាក់ទងមួយចំនួនទៀត លើកលែងតែថ្លៃដើមលើ វត្ថុធាតុដើម និងសារធាតុផ្សំ» ។ គួររំឭកផងដែរហាង Think Nature ដែលមានទីតាំងនៅផ្សារទំនើប Midtown ក៏ត្រូវបានប្រកាសបិទផងដែរកាលពីថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២១កន្លងទៅនេះ ដែលនេះក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃចំនាយផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលអតិថិជនទទួលបានមកកវិញ គឺការផ្តល់ជូននូវតម្លៃយ៉ាងពីសេសលើគ្រប់ផលិតផលទាំងអស់ជាមួយបរិមាណ និងគុណភាពនៅដដែល ។
លោកប្រធាន Lucas Ko បានបន្ថែមទៀតផងដែរថា «ពួកយើងសង្ឃឹមយ៉ាងមុតមាំថា យោងទៅតាមចក្ខុវិស័យដែលយើងបានសន្យានឹងធ្វើឲ្យមានកំណើនអតិថិជនកាន់តែច្រើន ដែលអាចប្រើប្រាស់ផលិតផលធម្មជាតិដោយគ្មានមន្ទិលសង្ស័យ និងក្តីបារម្ភ ។ ជាមួយគ្នាផងដែរក្រុមហ៊ុននឹងបន្តរក្សាយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងជាមួយអតិថិជនឲ្យបានច្រើនបំផុតដោយ ការពង្រីកការផ្សព្វផ្សាយតាមទម្រង់ឌីជីថល (Digital Platform) និងបន្តសកម្មភាពផ្សារភ្ជាប់ជាមួយសង្គមដូចជាការបរិច្ចាកនានា ។ ទន្ទឹមគ្នានេះយើងនៅរក្សាទីតាំងលក់នៅតាមហាង និងផ្សារទំនើបមួយចំនួនដដែល តែអ្វីដែលកាន់តែពិសេសនោះ គឺការពង្រីកទីផ្សារអនឡាញ ដែលធ្វើអោយអតិថិនអាចធ្វើការបញ្ជាទិញបានកាន់តែងាយស្រួល និងទាន់សម័យ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតផល Think Nature បានកំពុងតែលក់ផលិតផលរបស់ខ្លួនជាមួយនឹងតម្លៃថ្មីរួចមកហើយ គឺតាំងពីដើមខែមករា ឆ្នាំ២០២១ ដោយទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជន ហើយផលិតផលលក់ដាច់ខ្លាំងមួយចំនួនក៏ត្រូវបានអស់ស្តុកផងដែរ ៕ ដោយសហការ
ចែករំលែកព័តមាននេះ