ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​រថយន្ត​មួយ​ណា​ដែល​លោក​អ្នក​នឹង​ជ្រើសរើស​សម្រាប់​គ្រួសារ​មាន​សមាជិក​ច្រើន ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ផលិត​រថយន្ត​អាច​ផ្សព្វផ្សាយ​ពី​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ពិតជា​រីករាយ​និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ប៉ុន្តែ​ការ​ស្វែងរក​នូវ​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ថ្មី​ទំនើប និង​សុវត្ថិភាព​ខ្ពស់​នោះ​គឺ​ពិត​ណាស់​តម្រូវ​ឱ្យ​មានការ​ស្រាវជ្រាវ​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ ។ ចំណុច​នៃ​តំរូវការ​របស់​អ្នក​អាច​រួម​បញ្ចូល​នូវ​អ្វី​ៗ​ជា​ច្រើន​ចាប់ពី​កៅអី​ខាងក្រោយ​ដែល​ប្រកបដោយ​ផាសុកភាព​រហូត​ដល់​ទំហំ​ផ្ទុកទំនិញ​សម្រាប់​អ្នក​រួម​ដំណើរ​ផង​ដែរ​ ។ អ្នក​ក៏​ប្រហែលជា​ចង់បាន​នូវ​រថយន្ត​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​, ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​និង​ជា​ពិសេស​នោះ​គឺ​ការ​បើកបរ​ជាមួយនឹង​បទ​ពិសោធ​ន៏​ថ្មី​សម្រាប់​គ្រួសារ​របស់​អ្នក​ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​ផលិត​រថយន្ត​អាច​ផ្សព្វផ្សាយ​ពី​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ពិតជា​រីករាយ​និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ប៉ុន្តែ​ការ​ស្វែងរក​នូវ​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ថ្មី​ទំនើប និង​សុវត្ថិភាព​ខ្ពស់​នោះ​គឺ​ពិត​ណាស់​តម្រូវ​ឱ្យ​មានការ​ស្រាវជ្រាវ​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ ។ ចំណុច​នៃ​តំរូវការ​របស់​អ្នក​អាច​រួម​បញ្ចូល​នូវ​អ្វី​ៗ​ជា​ច្រើន​ចាប់ពី​កៅអី​ខាងក្រោយ​ដែល​ប្រកបដោយ​ផាសុកភាព​រហូត​ដល់​ទំហំ​ផ្ទុកទំនិញ​សម្រាប់​អ្នក​រួម​ដំណើរ​ផង​ដែរ​ ។ អ្នក​ក៏​ប្រហែលជា​ចង់បាន​នូវ​រថយន្ត​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​, ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​និង​ជា​ពិសេស​នោះ​គឺ​ការ​បើកបរ​ជាមួយនឹង​បទ​ពិសោធ​ន៏​ថ្មី​សម្រាប់​គ្រួសារ​របស់​អ្នក​ ។

រថយន្ត​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​អ្នក វា​គួរតែ​ជួយ​អ្នក​ក្នុង​ការ​ផ្តល់​ជូន​នូវ​សុវត្ថិភាព​ដល់​អ្នក​រួម​ដំណើរ​ ។ រថយន្ត​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​នឹង​ធ្វើ​ឱ្យ​អ្នក​និង​សមាជិកគ្រួសារ​របស់​អ្នក​ទទួល​បាន​នូវ​ផាសុកភាព និង​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ស្អិតរ​មួ​ត​ដោយ​មិន​គិត​ពី​អ្វី​ផ្សេង​ទៀត​នៃ​ជីវិត​របស់​ពួក​គេ​ទេ ​។ តោះ​យើង​ទៅ​មើល​រថយន្ត​ប្រភេទ MPV​ទាំង​ពីរ​ម៉ូ​ឌែ​ល​ខាងក្រោម​នេះ​ដែល​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា ​។

1.​ ​រថយន្ត Maxus G50 ជា​រថយន្ត​ប្រភេទ MPV 8​ កៅអី ហើយ​តម្លៃ​វិញ​គឺ $39,800​ ។ ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​ដោយ​ម៉ា​ស៊ីសាំង​តួ​បូ​ចំណុះ 1.5L​ ដែល​វា​ផ្តល់​កម្លាំង​ពី​កង់​ផ្នែក​ខាង​មុខ​រួម​នឹង​ស្តង់ដារ​នៃ​ប្រអប់លេខ ​Dual-Clutch Transmission ហើយ​ចំណុច​ពិសេស​នោះ​គឺ​ការ​បន្ថែម​នូវ​តួ​បូ​ដែល​មាន​តួនាទី​បង្កើន​កម្លាំង​ធ្វើ​អោយ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ផាសុកភាព​ដល់​អ្នក​រួម​ដំណើរ​ ។ ទំហំ​រថយន្ត Maxus G50 នេះ​គឺ​មាន​ប្រវែង​បណ្តោយ 4,825mm, ប្រវែង​ទទឹង ​1,825mm, កំពស់ 1,778mm, ប្រវែង​គម្លាត​កង់​មុខ​ទៅ​កង់​ក្រោយ 2,800mm និង​ទំហំ​កង់​គឺ 17-inch ​។

បើ​និយាយ​ពី​កៅអី​ជួរ​ទី​៣​នៃ​រថយន្ត​នេះ​វិញ វា​ផ្តល់​នូវ​ភាព​ភ្ញាក់ផ្អើល​បន្តិច​ដោយ​វា​បាន​រចនា​ឡើង​សម្រាប់​មនុស្ស​៣​នាក់​មិនមែន​២​នាក់​នោះ​ទេ ហើយ​វា​ផ្តល់​នូវ​ទំហំ​សម្រាប់​ដាក់​ជើង​បាន​យ៉ាង​ទូលាយ ជា​ពិសេស​គឺ​កៅអី​ជួរ​ទី​៣ ​។ លើស​ពី​ស្តង់ដារ​នោះ​គឺ រថយន្ត​ម៉ូ​ឌែ​ល​នេះ​គឺ​មាន​ផ្តល់​នូវ​ទំហំ​ធំ​ទូលាយ​សម្រាប់​កន្លែង​ផ្ទុក​សម្ភារៈ​ដែល​មាន​អត្ថ​ប្រ​យោ​ជ​ន៏​យ៉ាង​ខ្លាំង​សម្រាប់​លោក​អ្នក​ក្នុង​ការ​ដឹក​ទំនិញ​ផ្សេង​ៗ នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​។ រថយន្ត Maxus G50 ក៏​បាន​បំពាក់​មក​ជាមួយ​អេ​ក្រង់​កំសាន្ត 12-inch ដំបូល​លើ​បែប panoramic, ឧ​បករ​ណ៏​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​, ចង្កៀង​មុខ LED, Automatic Air-Conditioning, កៅអី​ពូក​ស្បែក​ដ៏​ប្រណីត​, អូ​តូ​ទ្វារ​គូទ​ក្រោយ និង​កាំ​មេ​រ៉ា​3600​ ។

បើ​និយាយ​ពី​ផ្នែក​ខាងក្រៅ​វិញ​ វា​រចនា​រូបរាង​ស្រ​ដៀង​នឹង​រថយន្ត​វ៉ែន​ខ្នាត​តូច​ (minivan) ប៉ុន្តែ​វា​មិន​បាន​បំពាក់​ដោយ​ទ្វារ​ស្លា​ញ​នោះ​ទេ​ដែល​ធ្វើ​អោយ​រថយន្ត Maxus G50 មើលទៅ​កាន់តែ​ប្រណីត​និង​អស្ចារ្យ​ ។

2.​ ​រថយន្ត Toyota Rush​ជា​ប្រភេទ​រថយន្ត MPV ដែល​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ជាមួយនឹង​ជម្រើស​ ៧​កៅអី ហើយ​វា​ពិតជា​ការ​ប្រកួតប្រជែង​ខ្លាំង​សម្រាប់​ជួរ​នៃ​រថយន្ត​ប្រភេទ MPV​ជាមួយ​តម្លៃ $35,500 ហើយ​ការ​ឌី​ស្ស៊ា​ញ​វិញ​គឺ​វា​បាន​បំបែក​ពី​បងប្អូន​របស់​វា​គឺ Toyota Fortuner ហើយ​វា​បាន​បំពាក់​ដោយ​តួ​រថយន្ត​ប្រភេទ ladder-frame​រវាង​រថយន្ត Innova និង ​Avanza​ ដែល​មើលទៅ​ស្រ​ដៀង​នឹង​រថយន្ត SUV ។

ទំហំ​រថយន្ត Toyota Rush​មាន​ប្រវែង​បណ្តោយ 4,435mm, ប្រវែង​ទទឹង 1,695mm, កំពស់ 1,705mm, គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ប្រវែង​ 2,685mm និង​ទំហំ​កង់​គឺ 16-inch​ ។ រថយន្ត Toyota Rush​គឺ​បំពាក់​ដោយ​ម៉ាស៊ីន ​1.5L រួម​នឹង​ប្រអប់លេខ​អូ​តូ​៤​វគ្គ និង​ប្រអប់លេខ​ដៃ​ ៥​វគ្ គ​។ ម៉ូ​ឌែ​ល​នេះ​គឺ​ផ្តល់​ជូន​យ៉ាង​ល្អ​បំផុត​ពី​ជ្រុង​នៃ​មុខងារ​ប្រើប្រាស់​របស់​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​ដែល​ធ្វើ​អោយ​វា​មាន​ភាព​គ្រប់គ្រាន់​ជា​រថយន្ត​ប្រភេទ MPV ។ ពី​ផ្នែក​រូបរាង​ខាងក្រៅ​វិញ រថយន្ត Toyota Rush​ក៏​បាន​បំពាក់​ដោយ​បង្កៀ​ង​កាត់​អ័ព្ទ​មុខ ព្រមទាំង​ចង្កៀង​មុខ​និង​ចង្កៀង​ក្រោយ​ជា​ប្រភេទ LED ផង​ដែរ ​។

លោក​អ្នក​គឺ​ពិតជា​មាន​ជម្រើស​ច្រើន​ប្រសិនបើ​លោក​អ្នក​កំពុង​ស្វែងរក​រថយន្ត​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​មាន​សមាជិក​ច្រើន ​។ រថយន្ត​ប្រភេទ MPV ផ្តល់​ជូន​នូវ​ទំហំ​ធំ​ទូលាយ​ដែល​គ្រប់គ្រាន់​សម្រាប់​លោក​អ្នក​ក្នុង​ការ​ដឹក​សមាជិកគ្រួសារ​និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ៕ ដោយ​សហការ