រាជធានីភ្នំពេញ ៖ យ៉ាងតិចបទចម្រៀងចំនួន ៦បទ ហើយនឹងមានជាបន្តបន្ទាប់ទៀតដែលផលិតកម្ម Galaxy Navatra បាននិងកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តនារដូវកាលចូលឆ្នាំថ្មីឲ្យកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលបទចម្រៀងទាំងនោះសុទ្ធតែជាមេឡាឌីថ្មីទាំងអស់មានគ្រប់ចង្វាក់ ។
បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង ៦បទ ដែលជាការច្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មកឃើញថា សន្ទុះនៃការគាំទ្រ គឺពិតជាខ្លាំងលើសពីការរំពឹងទុក ។ គ្រប់បទចម្រៀងចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនារាប់លានដងក្នុង ១បទៗ ។ ទន្ទឹមនិងនោះដែរមហាជនបានវាយតម្លៃថា តន់ ចន្ទសីម៉ា ជាគឺជាដៃគូចម្រៀងដ៏ស័ក្ដិសមបំផុតពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង ។
ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra បានសម្រុកចេញសម្រាប់រដូវកាលចូលឆ្នាំខាងមុខនេះភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ៕ ដោយសហការ
ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ តោះ ! សូមបងប្អូនសាករៀនរាំលេងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នូវបទចម្រៀងទាំង ៦បទ ដែលពួកគាត់ទើបតែច្រៀងរួមគ្នាទាំងអស់គ្នា ៖
១- បទ «កាត់ឆុង»
២- បទ «ប្រហុក»
៣- បទ «រកស៊ីជាមួយយក្យ»
៤- បទ «អរគុណកាមេរ៉ា»
៥- បទ «មាន់កម្សត់»
៦- បទ «GANG GANG»
ចែករំលែកព័តមាននេះ