ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា​ទេ ! គុយ​លី ឈាន​មួយ​កម្រិត​ទៀត​និពន្ធ​បទ​ឱ្យ ខេ​ម ច្រៀង និង​រាំ​លេង​បែក​ខ្ទិះ​សម្រាប់​ឆ្នាំ​ថ្មី​នេះ (វីដេអូ)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រវល់​លើ​ការងារ​ជា​ច្រើន​ជំនួស​ដៃជើង អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រាក្ដី​តារាចម្រៀង​ពលករ លោក គុយ​លី មិន​បោះបង់​ចោល​អាជីព​សិល្បៈ​ឡើយ ជា​រឿយ​ៗ​លោក​តែងតែ​ឆ្លៀត​និពន្ធ​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រវល់​លើ​ការងារ​ជា​ច្រើន​ជំនួស​ដៃជើង អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រាក្ដី​តារាចម្រៀង​ពលករ លោក គុយ​លី មិន​បោះបង់​ចោល​អាជីព​សិល្បៈ​ឡើយ ជា​រឿយ​ៗ​លោក​តែងតែ​ឆ្លៀត​និពន្ធ​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួនឯង ជា​ពិសេស​និពន្ធ​រឿង​អប់រំ​ខ្លី​ជាដើម ។ តារាចម្រៀង​ដែល​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ស្រលាញ់​ដូច​ជា​ប្អូនបង្កើត​រូប​នេះ​ត្រូវ​បាន​លោក យឹ​ម តា​ស្រង់ ថ្នាក់ដឹកនាំ​ផលិតកម្ម Galaxy Navatra ឲ្យ​បញ្ចេញស្នាដៃ​ថ្មី​និពន្ធ Melody និង​ទំនុកច្រៀងឲ្យ​តារាចម្រៀង​ច្រៀង​ថែម​ទៀត​ផង ។

បទ​ដំបូង​ក្នុង​ផលិតកម្ម​ល្បីឈ្មោះ​មួយ​នេះ​មាន​ចំណងជើង​ថា «​ធ្លាប់​បាន​បង​នៅ ?​”» ច្រៀង​ដោយ​តារាចម្រៀង ខេ​ម ។ ដែល​ជា​បទ​សម្រាប់​រាំ​លេង​កម្សាន្ត​នា​រដូវ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ពី​អ្នកនិពន្ធ Melody និង​ទំនុកច្រៀង គុយ​លី ចម្រៀង​ពលករ ។ និពន្ធ​បទ​ភ្លេង ប្រុសម៉ៅ នឹង​ដឹកនាំ​សម្តែង Jonathan ។ បទ «ធ្លាប់​បាន​បង​នៅ ?​» ត្រូវការ​ផលិតកម្ម Galaxy Navatra ផុស​លើ Channel ផ្លូវការ​នៅ​ព្រឹក​នេះ​តែ​ម្ដង​ដោយ​ទទួល​បានការ​គាំទ្រ​ច្រើន ។

តាម​ការ​បញ្ជាក់​ពី​លោក យឹ​ម តា​ស្រង់ ផលិតកម្ម Galaxy Navatra តែងតែ​ផ្ដល់​ឱកាស​ព្រមទាំង​លើកទឹកចិត្ត​ដល់​យុវវ័យ​ដែល​មាន​ស្នាដៃ​លើ​ការ​តែង​និពន្ធ ទាំង Melody ទំនុកច្រៀង និពន្ធ​បទ​ភ្លេង ក៏​ដូច​ជា​អ្នកដឹកនាំ​សម្ដែង ថត កាត់ត​ជាដើម ។ លោក​បានឱ្យ​ដឹង​ថា ប្រសិនបើ​បទ​ទី ១ «​ធ្លាប់​បាន​បង​នៅ ?​» ទទួល​បានការ​គាំទ្រ​ច្រើន ផលិតកម្ម Galaxy Navatra នឹង​ឲ្យ​លោក គុយ​លី បញ្ចេញ​នៅ​ស្នាដៃ​ជា​បន្តបន្ទាប់​ទៀត ។

តោះ ! ចង់​ដឹង «​បទ​ធ្លាប់​បាន​បង​នៅ ?​» ដែល​ជា​ស្នាដៃ​និពន្ធ Melody និង​ទំនុកច្រៀង ដោយ​លោក គុយ​លី ចម្រៀង​ពលករ ពីរោះ​រណ្ដំ​យ៉ាងណា​នោះ សូម​ទស្សនា និង​ស្ដាប់​ទាំងអស់​គ្នា ៖ ដោយសហការ