ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន SingMeng Telemedia ចុះ​អនុសរណ​យោគយល់​ជាមួយ ក្រុម​ហ៊ុន Discovery New City Co., Ltd. ដើម្បី​បង្កើត​គម្រោង «​សហគមន៍​ឆ្លាត​វៃ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​សុក្រ​ទី​20 ខែធ្នូ​ឆ្នាំ 2019 នេះ សន្និសីទ​លើក​ទី​ពីរ​នៃ​លិទ្ធ​កម្ម​វិស្វកម្ម​នៅ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​ឧស្សាហ​កម្ម​សំណង់ អចលនទ្រព្យ និង​ឧស្សាហកម្ម​ទូរគមនាគមន៍​បាន​ចូលរួម​។…

កាលពី​ថ្ងៃ​សុក្រ​ទី​20 ខែធ្នូ​ឆ្នាំ 2019 នេះ សន្និសីទ​លើក​ទី​ពីរ​នៃ​លិទ្ធ​កម្ម​វិស្វកម្ម​នៅ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ជា​ច្រើន​មក​ពី​ឧស្សាហ​កម្ម​សំណង់ អចលនទ្រព្យ និង​ឧស្សាហកម្ម​ទូរគមនាគមន៍​បាន​ចូលរួម​។ ក្រោម​ប្រធានបទ កិច្ច​ពិភាក្សា​ព្រឹត្តិការណ៍​ពិសេស ការ​ចេញផ្សាយ​លិទ្ធ​កម្ម​និង​វិស្វកម្ម ក្នុង​នោះ​មានការ​បង្ហាញ​ពី​ផលិតផល​ជាក់ស្តែង ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា និង​បញ្ចប់​ប្រកបដោយ​ជោគជ័យ​នៃ​ពិធី​ចុះ​អនុសរណ​យោគយល់​គ្នា លើ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។

ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវាកម្ម ICT ដំបូង​គេ​បង្អស់ និង​មាន​តែ​មួយ​គត់​នៅ​កម្ពុជា ក្រុមហ៊ុន Cambodian SingMeng Telemedia Co. , Ltd. និង Discovery New City Co., Ltd. បាន​ចុះហត្ថលេខា​លើ «​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ លើ​គម្រោង សហគមន៍​ឆ្លាត​វៃ​»​។ ភាគី​ទាំង​ពីរ​ធ្វើការ​រួម​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ផ្សារ​ទំនើប DNC និង​សហគមន៍​ឆ្លាត​វៃ​របស់ DNC មាន​អាជីវកម្ម​ប្រកប ដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ដ៍​អស្ចារ្យ​ប្រកបដោយ​ភាព​វៃឆ្លាត និង​មាន​ផាសុកភាព​ខ្ពស់ ក្រោម​ស្លាក​ឈ្មោះ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ និង​ប្រក​ដ​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់ Discovery New City Co., Ltd.

គួរ​រំលឹក​ថា ក្រុមហ៊ុន SingMeng Telemedia គឺជា​ប្រតិបត្តិ​ករ​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ផ្អែក​លើ​ទីផ្សារ​កម្ពុជា និង​ភូមា និង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ព័ត៌មាន​ទូទៅ​តែ​មួយ​សម្រាប់​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ទាំងមូល​។

ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ទូរគមនាគមន៍ SingMeng Telemedia បាន​ដាក់​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​គ្របដណ្តប់​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​ជា​ប្រតិបត្តិ​ករ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ដំណើរការ​បច្ចេកវិទ្យា «៣ ក្នុង​១» និង «​ដំណោះស្រាយ ICT តែ​មួយ​គត់​» ។

ក្រុមហ៊ុន SingMeng Telemedia ភាគច្រើន​ទទួល​គម្រោង​អចលនទ្រព្យ​ខ្នាត​ធំ​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន​គម្រោង​ជាង ៤០​ធំ​ៗ​ដូច​ជា គម្រោង​THE BRIDGE, One Park, Prince Edward Central Plaza, Olympia City and AXIS RESIDENCE, និង​នៅ​មាន​គម្រោង ជាង​១២ ធំ​ផ្សេង​ៗ ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​នៅឡើយ​។

គោលបំណង​ធំ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ គឺ​ដើម្បី​រួបរួម​គ្នា​ស្ថាបនា​សំណង់​អគារ ICT បែប​ឆ្លាត​វៃ ដើម្បី​បំពេញតម្រូវការ​របស់់​មនុស្ស​សម័យ​ថ្មី មាន​ដូច​ជា «​សហគមន៍​ឆ្លាត​វៃ​» «​អាជីវកម្ម​ឆ្លាត​វៃ​» «​សណ្ឋាគារ​ឆ្លាត​វៃ​» និង «​ចំណត​ឆ្លាត​វៃ​»​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ គេហទំព័រ ៖ www.smtelemedia.com ឬ​​ទាក់​ទង​មក​លេខ 096 666 1888 / 089 966 888 / 023 860 666 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ