ភ្នំពេញ ៖ កុមារមានជំងឺចំនួន ១០២១ ៩៤៨ករណី ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ(៦,៣ ច្រើនជាងក្នុងឆ្នាំ២០១៨) កាលពីឆ្នាំ២០១៩ ។ នេះបើយោងតាមរបាយការណ៍មួយរបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ចំនួននេះមិនបានរាប់បញ្ចូលកុមារដែលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យក្រៅពីមន្ទីរពេទ្យគន្ធបុប្ផា ។
របាយការណ៍នោះបានឲ្យដឹងទៀតថា កុមារមានជំងឺធ្ងន់ធ្ងរចំនួន១៨៩ ១៣១នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (១៧%ច្រើនជាងក្នុងឆ្នាំ២០១៨) ។ កុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន៣៥០៥៧នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ កុមារចំនួន ២៧១៧៤ ត្រូវបានទទួលការវះកាត់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ កុមារចំនួន ១០០១នាក់ ត្រូវបានទទួលការវះកាត់បេះដូង និងភ្លឺតប្រហោងបេះដូងតាមសរសៃឈាម ។ ស្ត្រីមានផ្ទៃពោះចំនួន១៦២៥២៧ករណី បានពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅក្នុងមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (៤,៩៤ ច្រើនជាងក្នុងឆ្នាំ២០១៨) និងស្ត្រីសម្រាលកូនមានចំនួន ២៦ ៦១៣នាក់ ។
កុមារមានជំងឺធ្ងន់ៗ ចំនួន ១៥ ៥៩១នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ កុមារចំនួន៨២៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ កុមារចំនួន ២ ២៥១នាក់ ត្រូវបានទទួលការវះកាត់ ។ វះកាត់បេះដូង និងត្បិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន១១៣នាក់ ។ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន១៤ ១៧៩នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន២២៦៣នាក់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ