ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ទទួលយក​ការ​រិះគន់​នឹង​ជួយ​ឲ្យ​អ្នក​រក​​លុយ​បាន​ច្រើន

4 ឆ្នាំ មុន

ជា​ទូទៅ​មនុស្ស​តែងតែ​ភ្លេច​ត​ការ​កោតសរសើរ​ ដែល​ខ្លួន​ឮ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ចង​ចាំ​ជា​និច្ច​នូវ​ការ​រិះគន់ ពី​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ជាដើម​មិន​ថា វា​កន្លង​ផុត​ជា​ច្រើន​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ​ខួរក្បាល មនុស្ស​តែងតែ មាន​សមត្ថភាព​ចង​ចាំ​ពាក្យពេចន៍​ឬ​គំនិត​ដែល​អវិជ្ជមាន​បាន​ល្អ​ជាង​អ្វី​ដែល​វិជ្ជមាន​ព្រោះ​មនុស្ស​តែងតែ​ចង់​ឲ្យ​អ្នក​ដទៃ​ទទួលយក និង​ទទួលស្គាល់​សមត្ថភាព​របស់​ខ្លួន ។…

ជា​ទូទៅ​មនុស្ស​តែងតែ​ភ្លេច​ត​ការ​កោតសរសើរ​ ដែល​ខ្លួន​ឮ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ចង​ចាំ​ជា​និច្ច​នូវ​ការ​រិះគន់ ពី​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ជាដើម​មិន​ថា វា​កន្លង​ផុត​ជា​ច្រើន​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ​ខួរក្បាល មនុស្ស​តែងតែ មាន​សមត្ថភាព​ចង​ចាំ​ពាក្យពេចន៍​ឬ​គំនិត​ដែល​អវិជ្ជមាន​បាន​ល្អ​ជាង​អ្វី​ដែល​វិជ្ជមាន​ព្រោះ​មនុស្ស​តែងតែ​ចង់​ឲ្យ​អ្នក​ដទៃ​ទទួលយក និង​ទទួលស្គាល់​សមត្ថភាព​របស់​ខ្លួន ។

ដូច្នេះ​ការ​ឆ្លើយ​តប​ដូច្នេះ​មិន​មាន​អ្វី​ខុស​ពី​ប្រក្រតី​ទេ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវធ្វើ​គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ដោយ​ប្រើ​ភាព​សម​ហេតុ​សម​ផល ។

ការ​ផ្តល់​មតិយោបល់​កើត​មាន​ឡើង​ជុំវិញ​មនុស្ស មិន​ថា​ពី​ចៅហ្វាយ​អ្នក មិត្ត​អ្នក គ្រួសារ​អ្នក​ឬ​ពី​អ្វី​ដែល​អ្នក​មើលឃើញ​លើ​ប្រព័ន្ធ​សង្គម​ឡើយ ។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​រៀន​ពី​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ទាំងនេះ​ដើម្បី​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​ទាំង​ក្នុង​ការងារ និង​ការ​រក​លុយ​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​អ្នក​អាច​អនុវត្ត​ពេល​ដែល​ស្តាប់​លឺ​ការ​រិះគន់​៖

១-ធានាអ្នកត្រៀមក្នុងការទទួលការរិះគន់៖

ខួរក្បាល​មនុស្ស​មាន​ពីរ​ប្រព័ន្ធ​មួយ​គឺ​ស្វ័យប្រវត្តិ​និង​លឿន​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើការ​សម្រេច​ចិត្តបាន​លឿន ខណៈ​ដែល​មួយទៀត​គឺ​យឺត ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន និង​បង្រៀន​ខ្លួន​ឲ្យ​ស្តាប់​ការ​រិះគន់​រហូត​ដល់​ខួរក្បាល​របស់​អ្នក​អាច​ឆ្លើយ​តប​នឹង​វា​ដោយ​ស្វ័យប្រវត្តិ​បាន ។ ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​អ្នក​ចំណាយពេល​យូរ និង​តម្រូវការ​ភាព​អត់ធ្មត់​ខ្ពស់​ផង​ដែរ ។

២-រកមនុស្សដែលអ្នកជឿជាក់ និងអាចពឹងពាក់បាន៖

មិន​ថា​ជា​មិត្តភក្តិ ដៃគូ​ជីវិត ចៅហ្វាយ ឬ​បុគ្គលិក​របស់​អ្នក​ទេ ។ អ្នក​គួរ​បកស្រាយ​ប្រាប់​ពួក​គេ​ថា​អ្នកមាន​គោលបំណង​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ផ្នែក​នេះ និង​ស្នើ​សុំ​ឲ្យ​ពួក​គេ​ផ្តល់​យោបល់​ជូន​អ្នក​ដោយ​ស្មោះត្រង់​ពី​កិច្ចការ ឬអ្វី​ផ្សេង​ៗ​ដែល​អ្នក​ចង់​ដឹង ។

៣-រៀនផ្តល់យោបល់ដល់អ្នកដទៃ៖

ការ​បង្រៀន​អ្នក​ដទៃ​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​បង្រៀន​កាន់តែ​ល្អ​ប្រសើរ​ឡើង ដូច្នេះ​ការ​រៀន​ផ្តល់​មតិ​ដល់​អ្នក​ដទៃ​អាច​ជួយ​ឲ្យ​អ្នករៀន​ទទួលយក​មតិយោបល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​បាន​ល្អ​ជាង​មុន ៕ប្រែសម្រួលដោយ៖ ណៃ ដាលីន

អត្ថបទសរសេរ ដោយ