ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​២​នាក់ ប្រុស​ម្នាក់ នាំ​គ្នា​ពពាក់​ព​ពួន​ក្នុង​បន្ទប់​ជួល​ស្ងាត់​ៗ​ត្រូវ​ប៉ូលិស​ក្របួច​ជាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​៦​កញ្ចប់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់​បាន​ភ្លាម​ៗ​នៅ​បន្ទប់​ជួល ក​.៣ ខាងក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ទី​១-​ឈ្មោះ មុំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស​៣​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​៦​កញ្ចប់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់​បាន​ភ្លាម​ៗ​នៅ​បន្ទប់​ជួល ក​.៣ ខាងក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ មុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​ជួញដូរ​គ្រឿងញៀន ស្នាក់​នៅ​បន្ទប់​ជិត​កន្លែង​កើតហេតុ​ជា​អ្នករក្សា​ទុក​ថ្នាំ​ញៀន​ខាងលើ​, ទី​២-​ឈ្មោះ មុំ អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ​ជា​ម្ចាស់​ទីតាំង និង​ទី​៣-​ឈ្មោះ ចាន់ នី ភេទ​ប្រុស អាយុ​២៩ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រស់នៅ​ជិត​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​ថា ទីកន្លែង​ខាងលើ​ជា​កន្លែង​ជក់​ថ្នាំ និង​ចែកចាយ ហើយ​មាន​ជនសង្ស័យ​មួយ​ចំនួន​មក​ពពាក់ពពូន​នៅ​កន្លែង​ខាងលើ​យ៉ាង​អនាធិបតេយ្យ ។

លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះ​ឆែកឆេរ​នៅ​ទីតាំង​ខាងលើភ្លាម​ៗ​ផង​ដែរ ដំបូង​ឡើយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ទីតាំង​ខាងលើ​ដោយ​មាន​ស្រី​២​នាក់ និង​ប្រុស​ម្នាក់​នៅ​ទីតាំង​ខាងលើ​ដោយ​មិន​មាន​ថ្នាំ​ញៀន​ទេ តែ​ឃើញ​មាន​សម្ភារ​ជក់​នៅ​ទីកន្លែង​ខាងលើ និង​មានការ​សង្ស័យ​លាក់​ថ្នាំ​ញៀន​នៅ​ក្នុង​អាវ​ក្នុង​ក៏​បាន​ពឹង​ស្ត្រី​ម្នាក់​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​មួយ​ដុំ​ធំ​ដែល​ចង​ផ្អោប​គ្នា​នៅ​ក្នុង​អាវ​ក្នុង និង​បាន​ស្រាយចំណង​មើលឃើញ​មាន​ចំនួន​៦​កញ្ចប់​ធំ​ល្មម​ផង​ដែរ ។

បន្ទាប់​មក​កម្លាំង​អន្តរាគមន៍​ខណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ