ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​ម ស្នើ​ដល់​ក្រសួង​ពាក់​ព័ន្ធ​ជួយ​ពិនិត្យ​​​​ខ្លឹមសារ​ចម្រៀង​មួយ​ចំនួន​​កាន់​តែ​​​ផ្ដេសផ្ដាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​ផលិតកម្ម​ថោ​ន​លោក​ខេ​ម បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​​មើល​លើ​ខ្លឹមសារ​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ ។ ការ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​នោះ​ គឺ​តារាចម្រៀង​រូប​នេះ​ស​ម្ដៅ​លើ​ខ្លឹមសារ​ដែល​ប្រមាថ​គ្នា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​ជាតិខ្មែរ ។ ថ្មី​ៗ​កន្លង​មក​លោក​ខេ​ម បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា…

រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​ផលិតកម្ម​ថោ​ន​លោក​ខេ​ម បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​​មើល​លើ​ខ្លឹមសារ​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ ។ ការ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​នោះ​ គឺ​តារាចម្រៀង​រូប​នេះ​ស​ម្ដៅ​លើ​ខ្លឹមសារ​ដែល​ប្រមាថ​គ្នា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​ជាតិខ្មែរ ។

ថ្មី​ៗ​កន្លង​មក​លោក​ខេ​ម បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​ចង់​សំណូមពរ​ក្រសួង​ដែល​ពាក់​ព​ន្ធ័​ជួយ​​ពិនិត្យ​មើល រាល់​ចម្រៀង​ដែល​មាន​ពាក្យ​មិន​សមរម្យ​ផង កាន់តែ​ផ្តេសផ្តាស​ហើយ ពាក្យ​ជេរ​ប្រមាថ​គ្នា​ក៏​អាច​ធ្វើ​ទៅ​រួច​ដែរ បើ​នៅ​តែ​អ៊ីចឹង​ទៀត​រលាយ​អស់ហើយ​សិល្បៈ​ខ្ញុំ ។ មួម៉ៅ​ពេក​និយាយ​ពាក្យ​ចេញពី​ចិត្ត​ខ្លះ អញ្ជើញ​ពួក​គាត់​មក​ណែនាំ​ម្តង​ទៅ​លោក​ម្ចាស់ ។ ខ្ញុំ​ក៏​ជា​អ្នក​ចូល​ចិត្ត​ចម្រៀង hip-hop ដែរ ហើយ​ខ្ញុំ​គ្មាន​វប្បធម៌​ក្តិចត្រួយ​ទេ នេះ​ជា​សម័យកាល​ជឿនលឿន អ៊ីចឹង​សិល្បៈ​ប្រភេទ​អី​ក៏​មាន​ដែរ ប៉ុន្តែ​ខ្ញុំ​គ្រាន់​ចង់​ដាស់តឿន ប្អូន​ៗ​ឲ្យ​កែ​ពាក្យ​សំដី​ខ្លះ​ដែល​មិន​សមរម្យ មិន​មានអី​បំណង​អាក្រក់​លើ​ប្អូន​ប្អូន​តារាចម្រៀង​រ៉េ​ប​Rapper​នោះ​ទេ សូម​បងប្អូន​កុំ​យល់​ច្រ​លំ​ពី​ខ្ញុំ »​។

លោក សុខ ជំនោរ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​នៅ​លើ​ទីផ្សារ ទាមទារ​នូវ​កត្តា​សំខាន់​ពីរ ។ ទី​មួយ ផលិត​បទ​ចម្រៀង​ឲ្យ​មាន​គុណ​ភាព និង​ទី​ពីរ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ ។ ម្យ៉ាងវិញទៀត ការ​ផលិត​ចម្រៀង​ទាមទារ​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន​អ្នក​តែង​ទំនុកច្រៀង បទ​ភ្លេង អ្នក​ច្រៀង និង​ការ​ផ្សព្វផ្សាយ​ឲ្យ​ត្រូវ​ទៅ​នឹង​ពេលវេលា និង​តម្រូវការ​ទីផ្សារ​ចង់បាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ វិស័យ​ចម្រៀង​នៅ​កម្ពុជា ពិបាក​នឹង​លើក​ស្ទួយ ដោយសារ​ការ​ហូរ​ចូល​វប្បធម៌​បរទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង ។ តែ​ក៏​មាន​អ្នកនិពន្ធ​ខ្មែរ​មួយ​ចំនួន បាន​ផលិត និង​ចងក្រង​ការ​បង្កើត​បទ​ចម្រៀង​ថ្មី​ៗ​ដែរ ដែល​បម្រើ​​ឲ្យ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា ។

លោក​សុខ ជំនោរ ថា ការ​ផលិត​ចម្រៀង​ថ្មី​មួយ​ចំនួន​ទៀត​មាន​ទំនោរ​ខ្លាំង​ទៅ​លើ​មនោ​សញ្ចេតនា​បុគ្គល​របស់​អ្នកនិពន្ធ​នោះ​ហួសហេតុ​ពេក និង​ភាគច្រើន​តែង​ផ្ដោត​លើ​ស្នេហា​រវាង​ប្រុស និង​ស្រី និង​គ្មាន​បញ្ចូល​ខ្លឹមសារ​ការ​អប់រំ​ជាដើម ។

ចំណែក​លោក​មិ​ញ សុធី​វណ្ណ ធ្លាប់​អះអាង​ដែរ​ថា ការ​ផលិត​ចម្រៀង​នា​ពេល​បច្ចុប្បន្ន គឺរ​ត់ទៅ​រក​លាភសក្ការៈ ឬ​លុយ​ជា​កត្តា​ចម្បង ដែល​បម្រើ​ឲ្យ​បុគ្គល​ច្រើន​ជាង​បម្រើ​ឲ្យ​ការ​អប់រំ​សង្គម ។ ការ​ទទួល​ជោគជ័យ ការ​ចាប់​យក​អាជីព​ជា​អ្នកនិពន្ធ លុះតែ​ស្គាល់​ពី​ចិត្តសាស្ត្រ ពេលវេលា និង​ការ​ចាប់​យក​ឱកាស មាន​ន័យ​ថា អ្នកនិពន្ធ​ត្រូវ​ចេះ​រិះរក​វិធី​ណាមួយ​ដើម្បី​ស្ល​ម្ហូប​នោះ​ឲ្យ​ត្រូវមាត់​អតិថិជន ។

កត្តា​ដែល​អ្នកនិពន្ធ​មិន​អាច​បង្កើត​បទ​ចម្រៀង​ថ្មី​បាន គឺ​ធនធានមនុស្ស ពេលវេលា និង​បញ្ហា​ខ្វះ​ថវិកា​។ បច្ចុប្បន្ន​ការ​បកប្រែ​បទ​ចម្រៀង​ពី​បរទេស គឺជា​រឿង​ងាយស្រួល​បំផុត ឬ​អាច​ទទួល​បាន​ប្រាក់​ចំណូល​បាន​ខ្ពស់ និង​ចំណាយតិច ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ