ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវធ្មេញមែនទេ? រូប​មន្ត​ធម្ម​ជាតិ​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ព្យា​បាល​បញ្ហា​នេះ​បាន​

4 ឆ្នាំ មុន

កំពុង​ជួប​ប្រទះ​បញ្ហា​ស្រៀវធ្មេញ​មែន​ទេ? មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​បញ្ហា​ស្រៀវធ្មេញ​ឆាប់រហ័ស ៖ ១. ឈើអែម ៖…

កំពុង​ជួប​ប្រទះ​បញ្ហា​ស្រៀវធ្មេញ​មែន​ទេ? មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​បញ្ហា​ស្រៀវធ្មេញ​ឆាប់រហ័ស ៖

១. ឈើអែម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ​ឈើអែម​ជាមួយ​ទឹកឃ្មុំ​ឆៅ​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ជ្រលក់​លាប​ល្បាយ​លើ​ធ្មេញ​ដែល​ស្រៀវ​ជា​ការ​ស្រេច​។

២. តែ​ខ្មៅ ៖ ជ្រលក់​តែ​ខ្មៅ​មួយ​កញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​។ បន្ទាប់​មក​ច្របាច់​ទឹក​ចេញពី​កញ្ចប់​តែ​បន្តិច រួច​ដាក់​កញ្ចប់​តែ​លើ​ធ្មេញ​ដែល​មាន​បញ្ហា​។ សារធាតុ Tannin នៃ​តែ​នឹង​ជួយ​បំបាត់​ស្រៀវ រួម​ទាំង​ការ​ឈឺចាប់​។

៣. តែ​ជី​អង្កាម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ជី​អង្កាម​មួយ​ពែង រួច​ទុក​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សឹម​ខ្ពុរមាត់​ជាមួយ​ទឹកតែ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​មុន​នឹង​ខ្ជាក់​ចេញ​។

៤. ខ្ទឹមបារាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដុស​ខ្ទឹមបារាំង​ឆៅ​មួយ​ចំណិត​តូច​ថ្នម​ៗ​លើ​ធ្មេញ​ដែល​មាន​បញ្ហា​។

៥. ខ្ទឹមស​និង​អំបិល ៖ ច​ញ្ច្រាំ​ខ្ទឹមស​មួយ​កំពឹស​ឱ្យ​ម៉ដ្ឋ រួច​រោយ​អំបិល​បន្តិច​ពីលើ​។ បន្ទាប់​មក​លាប​ល្បាយ​នេះ​លើ​ធ្មេញ​ជា​ការ​ស្រេច​។ រូបមន្ត​នេះ​ក៏​សាក​សម​បំផុត​សម្រាប់​បំបាត់​អាកា​រៈ​ឈឺធ្មេញ​ផង​ដែរ​។

៦. ស្លឹក​ត្របែក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដាំ​ស្លឹក​ត្របែក​មួយ​ចំនួន​ក្នុង​ទឹក​រហូត​ដល់​ពុះ​។ ទុក​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ស្លឹក​ត្របែក​នេះ​។ អ្នក​ក៏​គួរ​ទំពារ​ស្លឹក​ត្របែក​ដែល​ដាំ​រួច​នោះ​ផង​ដែរ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ