ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ ទូរ​ទស្សន៍ ចាក់​ផ្សាយ​ការ​គោរព​ទង់ជាតិ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើ​ដល់​ម្ចាស់ស្ថានីយ​វិទ្យុ​ឯកជន​ទាំងអស់ ចាក់​ផ្សាយ​ភ្លេង​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ព្រម​ៗ​គ្នានៅ​ក្នុង​ពេល​តែ​មួយ និង​បទ​ភ្លេង​តែ​មួយ ដោយ​ត្រូវ​យក​គំរូ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​វិទ្យុជាតិ​កម្ពុជា​FM៩៦MHz…

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើ​ដល់​ម្ចាស់ស្ថានីយ​វិទ្យុ​ឯកជន​ទាំងអស់ ចាក់​ផ្សាយ​ភ្លេង​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ព្រម​ៗ​គ្នានៅ​ក្នុង​ពេល​តែ​មួយ និង​បទ​ភ្លេង​តែ​មួយ ដោយ​ត្រូវ​យក​គំរូ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​វិទ្យុជាតិ​កម្ពុជា​FM៩៦MHz ជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​នៅ​វេលា​ម៉ោង​៧​ៈ​០០​នាទី និង​ពេល​ល្ងាច​វេលា​ម៉ោង​១៧​ៈ​០០​នាទី ។

យោង​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ខៀវ កា​ញារី​ទ្ធ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​សង្កេត​ឃើញ​ថា ស្ថានី​យ​វិទ្យុ ទូរទស្សន៍​នីមួយ​ៗ បាន​ចាក់​ផ្សាយ​បទ​ភ្លេង​គោរព​ទង់ជាតិ​ដោយឡែក​ៗ​ពី​គ្នា និង​នៅ​ពេលវេលា​ខុស​ៗ​គ្នា ។ ស្ថានីយ​វិទ្យុ ទូរទស្សន៍​ខ្លះ​ពេល​ព្រឹក​ចាក់​ផ្សាយ​នៅ​វេលា​ម៉ោង​៧:០០​នាទី ហើយ​នៅ​ពេល​ល្ងាច​ចាក់​ផ្សាយ​នៅ​វេលា​ម៉ោង​១៧:០០​នាទី ប៉ុន្តែ​មាន​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ខ្លះ​ទៀត បាន​ចាក់​ផ្សាយ​បទ​ភ្លេង​គោរព​ទង់ជាតិ នៅ​ពេលវេលា​ខុស​ៗ​គ្នា ។

លិខិត​របស់​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ ដូច្នេះ ដើម្បី​ឱ្យ​មានការ​ឯកភាព​គ្នា​ក្នុង​ការ​ចាក់​ផ្សាយ​បទ ភ្លេង​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រម​ៗ​គ្នា​នៅ​ក្នុង​ពេលវេលា​តែ​មួយ និង​បទភ្លេង​តែ​មួយ ក្រសួង​សូម​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុឯកជន​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពីវិទ្យុជាតិ​កម្ពុជា​FM៩៦MHz និង​ស្ថានីយ​ទូរទស្សន៍​ឯកជន​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សាយ​បន្តផ្ទាល់​ពី​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ឱ្យ​បាន​ព្រម​ៗ គ្នា​ជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​នៅ​វេលា​ម៉ោង​៧:០០ នាទី​គត់ និង​ពេល​ល្ងាច​វេលា​ម៉ោង​១៧:០០​នាទី​គត់ ។

សូម​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ ស្ថានីយ​វិទ្យុ ទូរទស្សន៍​ទាំងអស់ បាន​ចាក់​ផ្សាយ​បទ​ភ្លេង​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តាមស្ថានីយ​វិទ្យុ ទូរទស្សន៍​រៀង​ៗ​ខ្លួន ពេល​ព្រឹក​នៅ​វេលា​ម៉ោង​៧:០០​នាទី និង​ពេល​ល្ងាច​នៅ​វេលា​ម៉ោង​១៧:០០​នាទី ដើម្បី​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​គោរព​ទង់ជាតិ និង​ជា​ការ​ដាស់តឿន​បំផុសស្មារតី​របស់​ប្រជាពលរដ្ឋ ឱ្យ​មាន​សាមគ្គីភាព ឯកភាព​ជាតិ​ជា​ធ្លុង​មួយ​រឹង​មាំ ដូច​សម័យមហានគរ​តាម​បាវចនា ជាតិ សាសនា ព្រះ​មហាក្សត្រ និង​ថែរក្សា​បាន​គង់វង្ស​នូវ​អត្តសញ្ញាណ​ជាតិ​គួរ​ជាទី​មោ​ទ​ន​: ៕​

អត្ថបទសរសេរ ដោយ