រាជធានីភ្នំពេញ ៖ រូបភាពតុបតែងកាយជាមួយរ៉ូបកូនក្រមុំ កូនកំលោះ របស់តារាសម្តែង ម៉ាក សែនសូនីតា ឬហៅថាតូតា ជាមួយគូស្នេហ៍ដែលគេស្គាល់ថា ជាថៅកែផលិតកម្ម ។ កម្រងរូបភាពនេះ ទស្សនិកជនជាច្រើនរំពឹងថា នាងឆាប់ៗបំផុត រៀបការ ហើយទទួលដំណឹងថា តូតា រៀបមង្គលការនៅខែមីនា ឆ្នាំ២០២០។
ជិតដល់ថ្ងៃឆ្លងចូលឆ្នាំថ្មីហើយ ក៏កៀកដល់ថ្ងៃពិសេសរបស់កញ្ញា ម៉ាក សែនសូនីតា ផងដែរ ហេតុដូច្នេះហើយបានជាកញ្ញា ក៏បានដឹកដៃអនាគតស្វាមីថតរូបភាពកម្រងអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត។
ទន្ទឹមនឹងនេះ ក៏ឮដំណឹងថា កញ្ញាក៏នឹងត្រៀមថតរូបភាព Pre-wedding របស់ខ្លួននៅតាមបណ្ដាខេត្តនានាជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រោះកញ្ញាស្រលាញ់ និងចូលចិត្តនូវទេសភាពធម្មជាតិរបស់ខ្មែរយើងយ៉ាងខ្លាំង។
ម៉ាក សែនសូនីតា ហៅតូតា ទទួលលបានក្តីសុខយ៉ាងខ្លាំង ក្រោយគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួនបានសារភាព ក៏ដូចជាអរគុណដល់អនាគតម្តាយក្មេក ដែលលើកកូនឲ្យនៅចំពោះមុខបងប្អូនប្រុសស្រីជាច្រើន យ៉ាងគួរឲ្យសរសើរ។
មានការចាប់អារម្មណ៍ ក្រោយពេលធ្លាយរូបថតសណ្ឋានទម្រង់មង្គលការ រវាងតារាសម្តែងល្បីឈ្មោះតូតា និងពោះម៉ាយថ្នមចិត្តលោក ប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្ម ទៅថត Pre-Wedding កាលពីពេលថ្មីៗនេះ បង្កឲ្យមានការដេញដោលថា តូតាការពេលណាឱ្យច្បាស់។
មតិខ្លះបានលើកឡើងថា តូតា រៀបការនៅខែមីនា ឆ្នាំ២០២០ ទើបរំលេចឡើងឈុតសម្លៀកបំពាក់មង្គលការដ៏ស្រស់ប្រណីត បង្អួតគេឯងគួរឱ្យតាមដាន។ ហើយក៏មានការទម្លាយតទៅទៀតថា តូតា មិនទាន់រៀបការលឿនពេកក្នុងពេលខាងមុខឡើយ ។ នាងបានកំណត់ពេលដល់ទៅឆ្នាំ២០២៥ ដោយយោងលើភាពមមាញឹកលើមុខរបរឱ្យប្រសើរតទៅទៀតសិន។
តូតា ដែលទើបដឹកដៃលោកនីត មកពីដើរកម្សាន្ដនៅប្រទេសអូស្រា្ដលី រយៈពេល១២ថ្ងៃនោះ អះអាងថា នាងនឹងរៀបការមែន តែមិនមែនឆ្នាំនេះទេ គឺនៅឆ្នាំ២០២៥ ពោលគឺរយៈពេល៥ឆ្នាំខាងមុខទៀត ទើបនាងរៀបការ។
តារាញញឹមស្អាតរូបនេះបានភ្ជាប់ស្នេហ៍ជាមួយលោកប៉ុល វិបូរ ហៅនីត ដាក់ទុនរកស៊ីធំជាមួយគូស្នេហ៍ ដូចជាបើកហាងផែសមុទ្រជាច្រើនសាខា ព្រមទាំងត្រៀមសម្ពោធទីតាំងកម្សាន្ដមួយនៅខេត្តកំពត ដែលសង់លើផ្ទៃដី៣ហិកតា ចំណាយលុយអស់ជាង៣លានដុល្លារទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ