ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​បៀនិង​យូគី​ដុះ​ស្លែ​នៅ​ស្រុក​ស្រែ​អំបិល​ប្រធាន​ប៉ុស្តិ៍​រដ្ឋ​បាល​ជា​អ្នក​កាង​ ហើយ​ថ្នាក់​បន្ត​បន្ទាប់​រាយ​ការណ៍មក​ខេត្ត​ថា ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព

12 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ បើ​គ្រាន់​តែ​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​មុខ​ផ្សារ​ស្រែ​អំបិល​ហើយ​ជួប​អ្នក​រត់​ម៉ូតូ​ឌុប ឬ​ក្មេង​តូចៗ រួច​សួរ​ពួកគេ​ថា តើ​មាន​ផ្ទះ​ណា​បើក​លេង​ល្បែង​ស៊ី​សង​ធំ​ជាង​គេ​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​នេះ​ពួក​គេ​ទាំង​នោះ​ឆ្លើយ​យ៉ាង​លឿន ហើយ​ច្បាស់​ទៀត​ថា មាន​ផ្ទះ​មន្ត្រី​បរិ​ស្ថាន​ស្រុក​មួយ​បើក​បន​ល្បែងឡើង​ដុះ​ស្លែ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។

ប្រភព​រាយ​ការណ៍​ពី​ស្រុក​ស្រែ​អំបិល​បញ្ជាក់​ច្បាស់​ថា ផ្ទះ​បើក​បន​ល្បែង​ធំ​ជាង​គេ​នៅ​ស្រុក​ស្រែ​អំបិល​នោះ​មាន​លើក​ស្លាក​មី​មី​បាយ​មាន់ គឺ​ជា​ផ្ទះ​ប្រជាន​​ការិយា​ល័យ​បរិ​ស្ថាន​ស្រុក​ស្រែ​អំបិល​ឈ្មោះ​តិច ក្នុង​ផ្ទះ​នេះ​មាន​ល្បែង​ច្រើន​ប្រភេទ​ដូច​ជា​បៀ ដូ​មីណូ យូគី ដែល​ចាក់​ក្នុង​មួយ​ដៃ​ៗស៊ី​សង​រាប់​ពាន់​ដុល្លារ​ហើយ​នៅ​ទល់​មុខ​ផ្ទះ​មន្ត្រី​បរិ​ស្ថាន​រូប​នេះ​ក៏​មាន​ផ្ទះ​មេ​ឆ្នោត​ធំ​ជាង​គេ​មួយ​ទៀត​ដែរ​ប្រចាំ​ស្រុក​ស្រែ​អំបិល។

ផ្ទះ​ទាំង​២​នេះ​រក​ស៊ី​បើក​បន​ល្បែង​កាក់​កប​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​សមត្ថ​កិច្ច​ណា​ហ៊ានបង្ក្រាប​ទេ​ មិន​តែ​ប៉ុណ្ណោះ​ផ្ទះ​ទាំង​២បាន​ជួល​​ប្រធាន​ប៉ុស្តិ៍​រដ្ឋ​បាល​ម្នាក់​ទៀត​ឱ្យ​ចាំ​យាម​ផ្លូវ។ មន្ត្រី​រាជ​ការ​ជា​ច្រើន​បាន​និយាយ​ថា អ្នក​ញៀន​ល្បែង​​ទាំង​ឡាយ​ដែល​ចូល​ទៅ​លេង​ល្បែង​នៅ​ផ្ទះ​ខាង​លើ​នេះ​ភាគ​ច្រើន​ជិះ​ម៉ូតូ ចំណែក​​ម្ចាស់​ផ្ទះមាន​រថ​យន្ត​ហាយ​ឡិន​ឌ័រ​បិទ​គូទ​ពី​ក្រៅ​ ដោយ​គ្មាន​ញញើត​ខ្លាចសមត្ថ​កិច្ច​ក្នុង​ស្រុក​នោះ​ឡើយ​ ឬក៏​គេ​បង់​ខែ​អស់​ក៏​មិន​ដឹង​ទើប​សមត្ថកិច្ច​រាយ​ការណ៍​ប្រាប់​ថ្នាក់​ខេត្ត​ថា ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​៕