ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​បរាជ័យ តើ​អ្នក​គួរ​ធ្វើ​អ្វី ?

4 ឆ្នាំ មុន

មិន​ថា ជា​ការ​ប្រកបការងារ​ប្រចាំ​ថ្ងៃ ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ មនុស្ស​គ្រប់​គ្នា​ជៀស​មិន​ផុត​ពី​ការ​បរាជ័យ​ឡើយ ។ ហើយ​ក្នុង​នាម​ជា​អាជីវករ​វិញ​អ្នក​ប្រហែលជា​មាន​ទម្លាប់​វិនិយោគ​អស់ពី​ខ្លួន​ទៅ​លើ​គំនិត​របស់​អ្នក​ដែល​ជា​ហេតុ​នាំ​ឲ្យ​អាជីវករ​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ក្រោយ​ឈរ​វិញ​ពេល​ដែល​ជួបនឹង​ឧបសគ្គ ឬ​ភាព​បរាជ័យ ។ ដូច្នេះ​បើ​អ្នក​កំពុង​តែ​ធ្លាក់​ក្នុង​ស្ថាន​ការ​ដូចនេះ តើ​អ្នក​ត្រូវធ្វើ​អ្វី​បន្ទាប់?…

មិន​ថា ជា​ការ​ប្រកបការងារ​ប្រចាំ​ថ្ងៃ ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ មនុស្ស​គ្រប់​គ្នា​ជៀស​មិន​ផុត​ពី​ការ​បរាជ័យ​ឡើយ ។ ហើយ​ក្នុង​នាម​ជា​អាជីវករ​វិញ​អ្នក​ប្រហែលជា​មាន​ទម្លាប់​វិនិយោគ​អស់ពី​ខ្លួន​ទៅ​លើ​គំនិត​របស់​អ្នក​ដែល​ជា​ហេតុ​នាំ​ឲ្យ​អាជីវករ​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ក្រោយ​ឈរ​វិញ​ពេល​ដែល​ជួបនឹង​ឧបសគ្គ ឬ​ភាព​បរាជ័យ ។ ដូច្នេះ​បើ​អ្នក​កំពុង​តែ​ធ្លាក់​ក្នុង​ស្ថាន​ការ​ដូចនេះ តើ​អ្នក​ត្រូវធ្វើ​អ្វី​បន្ទាប់?

១. ស្រមើស្រមៃ​៖
មនុស្ស​ភាគច្រើន​នឹង​ចាប់​មាន​ទឹកចិត្ត​ឡើង​វិញ​បើ​ពួក​គេ​គិត​ពី​អនាគត​ច្រើន​ជាង​គិតតែ​លើ​ការ​បរាជ័យ​របស់​ខ្លួន ។ បើ​អ្នក​បរាជ័យ​ក្នុង​ការ​សម្រេច​អ្វីមួយ អ្នក​អាច​គិត​ពី​គោលដៅ​ថ្មី​ៗ​ទៀត​ពេល​ដែល​អ្នក​ចង់​សម្រេច​ច្បាស់លាស់ បន្ទាប់​មក​កត់ត្រា​វា​ទុក​ដើម្បី​ជា​ការ​រំឭក​ដល់​ខ្លួនឯង ។

២. ធ្វើ​វា​ដោយ​ខ្លួនឯង​ពេល​ដែល​អ្នក​មិន​ទាន់​ច្បាស់លាស់​៖
បើ​អ្នក​មិន​ទាន់​ច្បាស់​ថា​គំនិត​អ្នក​អាច​នឹង​ជោគជ័យ ឬ​អត់​ទេ អ្នក​មិន​គួរ​ចំណាយធនធាន​ច្រើន​លើ​វា​ពេក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​អាច​ព្យាយាម​ធ្វើ​កិច្ចការ​ដោយ​ខក​លួ​ម​ឯង​ជា​មុន​សិន ។ អ្នក​ត្រូវ​ចង​ចាំ​ថា​រាល់ពេល​ដែល​អ្នក​ព្យាយាម​ពង្រីក​អាជីវកម្ម ឬ​សម្រេច​គោលដៅ​ណាមួយ អ្នក​ត្រូវ​តែ​ចូលរួម​ដោយ​សកម្ម និង​បែងចែក​ការងារ​ណា​ដែល​មិន​សំខាន់​ដល់​អ្នក​ដទៃ ។

៣. ទទួលស្គាល់​ការ​បរាជ័យ​៖
បន្ទាប់​ពី​បរាជ័យ​ហើយ អ្នក​មិន​គួរ​ព្យាយាម​លាក់បាំង​វា​ដោយ​គិត​ថា​វា​ជា​រឿង​អាម៉ាស់​ទេ តែ​អ្នក​គួរតែ​ទទួលស្គាល់​ជា​សាធារណៈ​ទៅ​វិញ​ថា​វា​ជា​កំហុសឆ្គង​របស់​អ្នក ។ ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ឲ្យ​អ្នក​មើលឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ស្ថាន​ការ​ដូច​អ្នក​ដែរ ហើយ​អ្នក​អាច​បើក​ទទួល​ឱកាស​បាន​កាន់តែ​ច្រើន​ទៀត​ផង ។

៤. យក​វា​ធ្វើ​ជា​រឿង​កំប្លែង​៖
នៅ​ពេល​ដែល​អ្នក​អាច​យក​រឿង​ដ៏​ជូរ​ចត់​របស់​អ្នក​មក​ធ្វើ​វា​ជា​រឿង​កំប្លែង​អាច​សើច​សប្បាយ​ហើយ វា​ដូច​ជា​ប្រាប់​មក​ថា​អ្នក​បាន​ដើរ​ផុត​វា​ហើយ ។ ប្រាកដ​ណាស់ ការ​ធ្វើ​ជា​អាជីវករ​ជា​ការងារ​ដែល​មាន​ស្ត្រេ​ស​ច្រើន និង​តែងតែ​នាំ​យក​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ គ្រួសារ និង​មុខមាត់​របស់​អ្នក​ថែម​ទៀត ។ ប៉ុន្តែ​អ្នក​មិន​គួរ​មាន​អារម្មណ៍​ខ្មាស់​អៀន​នឹង​វា​ទេ ។ ផ្ទុយ​មក​វិញ ការ​ចែករំលែក​ជាមួយនឹង​ក្រុម​មនុស្ស​ដែល​អ្នក​ស្គាល់​អាច​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​បន្តដំណើរ​ទៅ​មុខ​បាន​កាន់តែ​លឿន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ