ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះដោះ​​ស្រាយ​ឆ្នាំ​ឆុងគ្នា​​រវាង​ប្តី​ប្រពន្ធ

4 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​រៀប​ការ​ហើយ ទើប​ដឹង​ថា​តាម​ពិត​ឆ្នាំ​អ្នក​ឆុង​នឹង​គ្នា​។ ឬ​អ្នក​ទាំង​ពីរ​កំពុង​ស្រឡាញ់​​គ្នា​ខ្លាំង ហើយ​ឆ្នាំ​បែរជា​ឆុង​នឹង​គ្នា​ទៅ​វិញ ដែល​ធ្វើ​ចិត្ត​អ្នកមាន​ភាព​ស្ទាក់ស្ទើរ​។ នៅ​ពេល​​ដែល​មានរឿង​បែប​នេះ​កើតឡើង អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ប្រសិនជា​អ្នក​ដែល​កើត​នៅ​ឆ្នាំខាល​រៀប​ការ​ជាមួយ​អ្នក​ដែល​កើត​នៅ​ឆ្នាំវក នោះ​បញ្ជាក់​ថា​ឆ្នាំ​អ្នក​ទាំង​ពីរ​ឆុង​នឹង​គ្នា​ហើយ​។…

នៅ​ពេល​ដែល​អ្នក​រៀប​ការ​ហើយ ទើប​ដឹង​ថា​តាម​ពិត​ឆ្នាំ​អ្នក​ឆុង​នឹង​គ្នា​។ ឬ​អ្នក​ទាំង​ពីរ​កំពុង​ស្រឡាញ់​​គ្នា​ខ្លាំង ហើយ​ឆ្នាំ​បែរជា​ឆុង​នឹង​គ្នា​ទៅ​វិញ ដែល​ធ្វើ​ចិត្ត​អ្នកមាន​ភាព​ស្ទាក់ស្ទើរ​។ នៅ​ពេល​​ដែល​មានរឿង​បែប​នេះ​កើតឡើង អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ប្រសិនជា​អ្នក​ដែល​កើត​នៅ​ឆ្នាំខាល​រៀប​ការ​ជាមួយ​អ្នក​ដែល​កើត​នៅ​ឆ្នាំវក នោះ​បញ្ជាក់​ថា​ឆ្នាំ​អ្នក​ទាំង​ពីរ​ឆុង​នឹង​គ្នា​ហើយ​។ ដូចនេះ​គ្រែ​គេង​របស់​អ្នក​ទាំង​ពីរ​មិន​ត្រូវ​ដាក់​នៅ​ទិសឦសាន និង​និរតី​នោះ​ទេ​។

២-ប្រសិនជា​អ្នក​ទាំង​ពីរ​ម្នាក់​ឆ្នាំមមី ហើយ​ម្នាក់​ទៀត​ឆ្នាំជូត អ្នក​មិន​គួរ​ដាក់​គ្រែ​នៅ​ទិស​ត្បូង និង​ជើង​នោះ​ទេ​។

៣-ប្រសិនជា​អ្នក​ទាំង​ពីរ​កើត​នៅ​ឆ្នាំម្សាញ់ និង​កុរ ហើយ​រៀប​ការ​ជាមួយ​គ្នា អ្នក​មិន​គួរ​ដាក់​គ្រែ​នៅ​ទិសអាគ្នេយ៍ និង​ពាយព្យ​នោះ​ទេ​។

៤-ប្រសិនបើ​អ្នក​ដែល​កើត​នៅ​ឆ្នាំឆ្លូវ រៀប​ការ​ជាមួយ​អ្នក​ដែល​កើត​នៅ​ឆ្នាំមមែ គ្រែ​គេង​គឺ​មិន​គួរ​ដាក់​នៅ​ទិសឦសាន និង​និរតី​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ