ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្រឹះ​សង់​សំណង់​រឹង​លើ​ដី​ចំណី​ថ្នល់​ជាតិ​​លេខ​១ សង្ស័យ​អត់​ច្បាប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សំណង់​រឹង​មួយ​កន្លែង​បាន​បុក​គ្រឹះ​សាងសង់​នៅ​លើ​ដី​ចំណី​ថ្នល់ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សង្ស័យ​អត់​ច្បាប់​។ បើ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​សំណង់​នេះ…

ខេត្តកណ្តាល ៖ សំណង់​រឹង​មួយ​កន្លែង​បាន​បុក​គ្រឹះ​សាងសង់​នៅ​លើ​ដី​ចំណី​ថ្នល់ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សង្ស័យ​អត់​ច្បាប់​។

បើ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​សំណង់​នេះ គ្មាន​អ្នក​ណា​ស្គាល់ឈ្មោះ​ឡើយ នៅ​ឯ​រាជធានី​ភ្នំពេញ យូរ​ៗ​ទើប​មក​មើល​ម្តង ហើយ​គេ​បាន​ដាក់​ម៉ាស៊ីន​បុក​គ្រឹះ​ប្រហែល​ជាង​១​ខែ​ហើយ​។ ឥឡូវ​ចាប់ផ្តើម​ចង​ដែក គៀប​ពុ​ម្ភ​ចាក់​ធ្នឹម​បេតុង បំរុង​ឡើង​សរសរ​បន្ត​ទៀត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មន្ត្រី​ជំនាញ​បាន​សិក្សា​វាស់វែង​ដោះស្រាយ​ផល​ប៉ះពាល់​ចេញពី (​អក្ស​ពាក់កណ្តាល​នៃ​ថ្នល់​ម្ខាង​៣០​ម៉ែត្រ​) និង​បាន​បោះបង្គោល​ថ្ម​ទុក​សម្រាប់​គម្រោង​ពង្រីក​ថ្នល់​បន្ថែម កុំឱ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​ថ្ងៃក្រោយ​។ ប៉ុន្តែ​អាជ្ញាធរ​ហាក់​បីដូចជា​មិន​អើពើ ឬ​មាន​វិធាន​ការណ៍​ទប់ស្កាត់​រាល់​សំណង់​អនាធិបតេយ្យ​លើ​ដី​ចំណី​ថ្នល់​នោះ​ឡើយ ទុក​ឱ្យ​ស្មុគស្មាញ​ឈឺក្បាល​វិលមុខ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​នូវ​ពេល​ចាប់ផ្តើម​គម្រោង​ពង្រីក​ថ្នល់​។

សកម្មភាព​បុគ្គល​ម្នាក់​រស់នៅ​រាជធានី​យ៍​ភ្នំពេញ មក​បុក​គ្រឹះ​បំរុង​សង់​សំណង់​រឹង​នៅ​លើ​ដី​ចំណី​ថ្នល់ជាតិ​លេខ​១ ទាំងស្រុង​នេះ គឺ​គេ​ដាក់​ជាង​មក​ធ្វើ​ហាក់បីដូចជា​លួចលាក់​អ​ញ្ចឹ​ង ដោយ​ធ្វើ​ម្តង​បន្តិច ម្តង​បន្តិច ដើម្បី​បំ​ភ័​ន្ធ​ភ្នែក​មហាជន សង្ស័យ​តែ​គ្មាន​ច្បាប់ទម្លាប់​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ទេព ឈួ​ន មេឃុំ​សំរោង​ធំ​បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​ថា គឺ​គេ​សុំ​សាងសង់​ត្រឹម​ឃុំ ប៉ុន្តែ​លោក​មិន​ចាំ​ឈ្មោះ​ម្ចាស់​ដី​នោះ​ទេ ទាល់តែ​បើក​បញ្ជី​មើល​។

ចំណែក​លោក​កេ​ត សុផល ប្រធាន​ការិយាល័យ​សុរិយា​ដី បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា រូប​លោក​ពុំ​ទាន់​បានដឹង​ទេ តែបើ​សង់​នៅ​លើ​ដី​ចំណី​ផ្លូវ​មែន​នោះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ តែ​ចាំ​លោក​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱ​វាត ចុះ​ទៅ​ពិនិត្យ​មើល​សិន​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ