ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រហ័សម៉្លេះ គ្រាន់តែ​ភ្លេចមួយភ្លែតសោះ យកខ្ទេចជិត៦០ខ្សែ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​គ្រឿងអលង្ការ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ផ្សារ​តា​ខ្មៅ​ចាស់ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។…

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​គ្រឿងអលង្ការ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ផ្សារ​តា​ខ្មៅ​ចាស់ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ គ្រី តុលា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ លុ​ច ឈី​ត ហៅ​ណា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ រីឯ​សំភារៈ​ដែល​បាត់បង់​ហើយ​យក​បាន​មក​វិញ​រួម​មាន​ខ្សែជើង​ធ្វើ​អំពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​៥៦​ខ្សែ​ជា​របស់​ជន​រង​គ្រោះ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ខ្សែជើង​ធ្វើ​អំពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​៥៦​ខ្សែ​ជា​របស់​ជន​រង​គ្រោះ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹក​ក​ចំនួន​២​កញ្ចប់​តូច​ជា​របស់​ជនសង្ស័យ​ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​រៀបចំ​ទុកដាក់​គ្រឿងអលង្ការ​ចេញពី​ទូ​ដាក់​តាំង​យក​មក​ដាក់​ចូល​ថង់​ដើម្បី​យក​ទៅ​ទុក​នៅផ្ទះ​វិញ ដោយ​ទុក​នៅ​លើ​កៅអី​សិន តែ​ក៏​ភ្លេច​យក​ទៅ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ក​ឃើញ​ជនសង្ស័យ​ខាងលើ ហើយ​ចាប់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ចំណែក​សារធាតុ​ញៀន​វិញ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​សេះ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ នៅ​ម្តុំ​ភូមិ​ព្រែក​តា​ពៅ​១ ដើម្បី​ទុក​ប្រើប្រាស់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ