ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ប្រព្រឹត្ត​ដូច​អតិថិជន​ចោទ​មែន ក្រុម​ហ៊ុន​​មួយ​នេះ​សង្ស័យ​ខូច​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​១ ដឹកនាំ​ដោយ​​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ទំនាស់​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានីភ្នំពេញ ៖​ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​១ ដឹកនាំ​ដោយ​​លោក​អភិបាលរង​ខណ្ឌ​ប៉ា​ង លី​ដា បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ទំនាស់​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ​ធ្នូ ឆ្នាំ​២០១៩ ​។ ​បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ ​ដែល​បាន​ប្ដឹង​ពី​ម្ចាស់​ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៍មួយ​កន្លែង ​ដោយ​ពួក​គាត់​ចោទប្រកាន់​ថា អ្នករក​សុ​ី​ពុះ​ដី​ឡូ​ត៍​នេះ ​បាន​ហាមឃាត់​លែង​ឲ្យ​ពួក​គាត់​ប្រើប្រាស់​ផ្លូវ និង​ផ្ដាច់​ទឹក ព្រមទាំង​គាបសង្កត់​មិន​ឲ្យ​មានការ​លក់ដូរ​ផ្ទះ​ជាដើម​។

​ខណៈ​ដែល​ពួក​គាត់​បាន​ទិញ​ដី​ឲ្យ​លុយ​គ្រប់​ចំនួន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ហើយ​នោះ ជា​ពិសេស ពួក​គាត់​បាន​សង់​លំនៅ​ឋាន​រស់នៅ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ បែរជា​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ​ចោទប្រកាន់​ថា ពួក​គាត់​ខ្ចី​ដី​ក្រុមហ៊ុន​សង់ផ្ទះ​នៅ​ទៅ​វិញ ព្រមទាំង​គាបសង្កត់​បង្ខំ​បង់ប្រាក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចាប់ពី​៣០០​ទៅ​៥០០​ដុល្លារ​ទើប​អាច​លក់​ផ្ទះ​នោះ​បាន ​។

ប្រជាពលរដ្ឋ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៍មួយ​នេះ ​មិន​មានឈ្មោះ​ឬ​ស្លាក​យីហោ​នោះ​ឡើយ ដែល​ម្ចាស់​ក្រុមហ៊ុន​នេះ​ប្តីឈ្មោះ​ហ៊​ន ហេង មុខរបរ​ជា​យោធា ប៉ុន្តែ​អត់​ដឹង​ថា ​មាន​ឋានន្តរស័ក្តិ​ប៉ុន្មាន​និង​មាន​តួនាទី​អ្វី​នៅ​អង្គភាព​ណា​ទេ មាន​ប្រព​​ន្ធ​ឈ្មោះ​ឈឿ​ន សុ​វ​ណ្ណា​រ៉ា ។ ​ក្រុមហ៊ុន​នេះ បាន​ពុះ​ដី​ឡូ​ត៍​ខាង​លើ ​លក់​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​បាន​អះអាង​ប្រាប់​ពួក​គាត់​ដែល​ជា​អតិថិជន​ថា ទីតាំង​ដី​ឡូត៍​របស់​ខ្លួន​មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង មាន​ទុក​ផ្លូវ​សម្រាប់​ចេញចូល​ធំ​ទូលាយ និង​មានការ​ផ្ទេរសិទ្ធិ​ត្រឹមត្រូវ​ផង​ដែរ ។

ដោយសារ​តែ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង​ អាច​រស់នៅ​បាន​បែប​នេះ ទើប​ពួក​គាត់​ព្រម​នាំ​គ្នា​ទិញ​យក លុះ​ក្រោយ​ពេល​ទិញ​រួច​ក្រុមហ៊ុន​បាន​ផ្ទេរសិទ្ធិ​ឲ្យ​ពួក​គាត់​នៅ​ត្រឹម​សង្កាត់​ចោម​ចៅ ។​ ដោយ​ជំនាន់​នោះ​មានការ ចុះហត្ថលេខា​ដឹង​ឮ​ដោយ​លោក​សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ បន្ទាប់​មក​ពួក​គាត់​បាន​សាងសង់​លំនៅ​ដ្ឋា​ន​រស់នៅ​រហូត​មក​មក​ដល់​សព្វថ្ងៃ មាន​រយៈពេល​៦​ឆ្នាំទៅ​ហើយ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយឡែក​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ស្រាប់តែ​មានរឿង​ហួសចិត្ត​កើតឡើង​ដោយ​ម្ចាស់​ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៌​ខាងលើ​បាន​ហាមឃាត់​មិន​ឲ្យ​ពួក​គាត់​ប្រើប្រាស់​ផ្លូវ​នៅ​ក្នុង​ប្លុក​ដី​ឡូ​ត៌​នោះ​ឡើយ ។​ព្រោះ​អ្នករក​សុ​ី​ពុះ​ឡូ​ត៌​ខាងលើ​ចង់​យក​ផ្លូវ​នេះ​លក់ខណៈ​ដី​កាន់តែ​ឡើងថ្លៃ​។​មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ផ្ដាច់​លែង​ឲ្យ​ប្រើប្រាស់​ទឹក​តទៅ​ទៀត​ឡើយ ជាង​នេះ​ទៀត​ក៏​បាន​គាបសង្កត់​មិន​ឲ្យ​ពួក​គាត់​លក់ដូ​វ​ផ្ទេរសិទ្ធិ​ដីធ្លី​និង​ផ្ទះសម្បែង​ទេ ។​​

ព័ត៌មាន​ពិស្តារ​មានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ