ដូចការសន្យា ROMANSON ដែលជានាឡិកាស្វីស និងល្បីជាងគេនៅប្រទេសកម្ពុជា បាននាំមកនូវកម្មវិធីដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកសម្រាប់ដំណាច់ឆ្នាំ 2019 នេះ គឺចាប់ពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2019 ដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2020 មានការបញ្ចុះតំលៃ 30% និង 50% គ្រប់ម៉ូដទាំងអស់ មិនថាម៉ូដថ្មីដែលទើបមកដល់ក៏ដោយ ។
កម្មវិធីនេះ ធ្វើឡើងនៅគ្រប់សាខាទាំងអស់របស់ ROMANSON ដែលជាហាងមានលក់គ្រប់ផលិតផលដូចជា៖ នាឡិកាជាច្រើនម៉ាក, វ៉ែនតា POLICE និង Chopard, ទឹកអប់ម៉ាកល្បីៗ រួមទាំងម៉ាក J.ESTINA ក៏បានចូលរួមក្នុងកម្មវិធីនេះដែលរួមមាន៖ កាបូប, គ្រឿងសម្អាង, នាឡិកា, គ្រឿងអលង្ការ, វ៉ែនតា និងស្បែកជើង ។
តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងយីហោ ROMANSON បានឲ្យដឹងថា ការបញ្ចុះតម្លៃដ៏ធំសម្បើមនេះ គឺដើម្បី ៖
១- ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រកន្លងមក ។
២- ដើម្បីឲ្យអតិថិជនទទួលបាននូវគ្រប់ផលិតផលជាមួយតម្លៃដែលមិនគួរឲ្យជឿ ។
៣- ដោយសារមានការសំណូមពរជាច្រើនឲ្យមានការបញ្ចុះតម្លៃដ៏កក្រើកនេះបានម្តង ។
៤- ហើយចំណុចមួយទៀត គឺដើម្បីរក្សាចំណាត់ថ្នាក់នៃការលក់ដ៏ច្រើនរបស់ ROMANSON ។
សម្រាប់ម៉ាក J.estina គឺជាយីហោលេខ ១ នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផលជាច្រើនដូចជា ៖ គ្រឿងអលង្ការ, គ្រឿងសម្អាង, កាបូប, នាឡិកា, វ៉ែនតា និងស្បែកជើង ។ មូលហេតុដែលម៉ាក J.estina ទទួលបានភាពជោគជ័យខ្លាំងក៏ដោយសារកេរ្តិ៍ឈ្មោះ, គុណភាព និងការរចនាម៉ូដដ៏ទាន់សម័យជាមួយអ្នករចនាម៉ូដលំដាប់កំពូលៗរបស់កូរ៉េ ។
កាបូប ៖ ជាមួយនឹងម៉ូដថ្មីៗបែបកូរ៉េ ដែលជាផលិតផលពេញនិយមបូករួមនឹងគុណភាពកាបូបដែលធ្វើពីស្បែកសុទ្ធ (មិនមែនធ្វើពីជ័រ) ។ មានគ្រប់ម៉ូដសម្រាប់គ្រប់កម្មវិធី ជាពិសេសមានម៉ូដសម្រាប់យុវតីផងដែរ ។
គ្រឿងសម្អាង ៖ ដូចលោកអ្នកបានដឹងហើយ ផលិតផលគ្រឿងសម្អាងកូរ៉េ សុទ្ធគឺមានគុណភាពល្អ មិនប៉ះពាល់ស្បែកពេលប្រើ ដូច្នេះ J.ESTINA នឹងបំពេញតម្រូវការលោកអ្នកបាន ជាមួយផលិតផលដ៏សម្បូរបែប មានច្រើនពណ៌សម្រាប់ជ្រើសរើស និងការវេចខ្ចប់ដ៏ទាក់ទាញ ។
គ្រឿងអលង្ការ ៖ ជាម៉ាកលេខ ១ នៅប្រទេសកូរ៉េ គ្រឿងអលង្ការ J.ESTINA ត្រូវបានលក់ដាច់បំផុតជាមួយ Model: Dancing Stone ដែលត្បូងអាចធ្វើចលនាបាន ។ គ្រឿងអលង្ការ J.ESTINA គឺឱ្យតម្លៃលើការ Design ម៉ូដខ្លាំងបំផុតដែលជាចំណុចទាក់ទាញក្នុងចំណោមយុវវ័យប្រទេសកូរ៉េ ។
នាឡិកា ៖ លម្អដោយត្បូងភ្លឺចិញ្ចែងចិញ្ចាចសម្រាប់សុភាពនារីទាំងឡាយពេលចូលរួមគ្រប់កម្មវិធីជាមួយម៉ូដដែលម៉ាកផ្សេងៗមិនអាចធ្វើតាមបាន ។
ហេតុដូច្នេះជាមួយការបញ្ចុះតម្លៃដ៏ធំនេះ ក៏ជាឱកាសសម្រាប់អតិថិជនទាំងអស់អាចជាវបានផលិតផលសុទ្ធរបស់ប្រទេសកូរ៉េជាមួយតម្លៃដែលមិនគួរឲ្យជឿ ដែលលោកអ្នកមិនអាចរកទិញបាននៅប្រទេសផ្សេងៗឡើយ ។
បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម និងម៉ូដផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាង ROMANSON ឬ J.estina ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផលទាំងអស់ ។ ឬចូលទៅកាន់ Facebook Page: Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទៈ 099 972 666 / 092 872 666 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ