ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ថ្លៃ​ជាងគេ​ទាំង​ដប់​ក្នុង​ពិភពលោក​:​ខ្មែរ​មាន​អត់?

4 ឆ្នាំ មុន

តើ​ឡាន​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​មក​ដល់​ស្រុក​ខ្មែរ​យើង​ហើយ​ឬ​នៅ ព្រោះ​ល្បី​ថា កូន​អ្នកមាន និង​កូន​អ្នកធំ​ចូល​ចិត្ត​អួត​ឡាន​ថ្លៃ​ៗ​កក់​ពពក ។ នេះ គឺជា​ជា​ឡាន​ថ្លៃ​ជាងគេ​បំផុត​ចំនួន​១០ នៅ​ក្នុង​ពិភពលោក ។…

តើ​ឡាន​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​មក​ដល់​ស្រុក​ខ្មែរ​យើង​ហើយ​ឬ​នៅ ព្រោះ​ល្បី​ថា កូន​អ្នកមាន និង​កូន​អ្នកធំ​ចូល​ចិត្ត​អួត​ឡាន​ថ្លៃ​ៗ​កក់​ពពក ។ នេះ គឺជា​ជា​ឡាន​ថ្លៃ​ជាងគេ​បំផុត​ចំនួន​១០ នៅ​ក្នុង​ពិភពលោក ។

១- ឡាន​តម្លៃ​៣​លាន​ដុល្លារ ម៉ាក Ferrari Pininfarina Sergio ឡាន​នេះ​ចេញ​ឆ្នាំ​២០១៣ ។ វា​មាន​រាង​ឡូយ ។ គេ​ធ្វើ​លក់​តែ​៦​គ្រឿង​ទេ ។ បើ​ខ្មែរ​យើង​មាន​អ្នក​ជិះ​មែន វា​ពិតជា​មិនធម្មតា​ឡើយ ។

២ – ឡាន​តម្លៃ​៣,២​លាន​ដុល្លារ ម៉ាក Aston Martin ValKyrie ឡាន​នេះ​ល្បី​ថា លឿន​បំផុត​នៅ​លើ​ពិភពលោក ហើយ​គេ​ផលិត​លក់​តែ​១៥០​គ្រឿង​ទេ ។

៣-​ឡាន​តម្លៃ​៣,៣​លាន​ដុល្លារ ម៉ាក Bugatti Veyron by Monsory Vivere វា​ជា​ឡាន​ស្ព័​រ​រាង​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ ។ ក្រៅពី​នេះ​ទៀត​វា គឺជា​ឡាន​ដ៏​លឿន​បំផុត​មួយ នៅ​លើ​ពិភពលោក ដោយ​អាច​បើក​បាន​ល្បឿន​ជាង​៦៥០​គី​ឡួ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

៤- ឡាន​តម្លៃ​៣,៤​លាន​ដុល្លារ​ម៉ាក Lykan Hypersport ឡាន​នេះ គឺជា​ឡាន​ដំបូង​ដែល​ភ្លើង​អំ​ពូ​ល​មុខ​មាន​បំពាក់​ដោយ​គ្រាប់ពេជ្រ ។ វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ។ សាក​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ឡាន ។

៥- ឡាន​តម្លៃ​៣,៦​លាន​ដុល្លារ​ម៉ាក McLaren P1 LM ឡាន​នេះ​គេ​ផលិត​តែ​មួយ​គ្រឿង​ដែរ​។ ឡាន​ប្រាំ​គ្រឿង​ត្រូវ​បាន​លក់​ឲ្យ​អ្នក​ជិះ​រួច​ហើយ ។ សល់​មួយ​គ្រឿង​គេ​ទុកជា​គំរូ​ឡាន ។ ឡាន​នេះ​លឿន​ខ្លាំង​ដែរ ។

៦- ឡាន​តម្លៃ​៤,៥​លាន​ដុល្លារ ម៉ាក Lamborghini Veneno ឡាន​នេះ​មាន​រាង​អស់​ស្ទះ​តែ​ម្តង ។ គេ​ផលិត​វា​ឡើង ដើម្បី​ជា​ខួប​លើក​ទី​៥០​ឆ្នាំ របស់​Lamborghini ។

៧ ឡាន​តម្លៃ​៤,៨​លាន​ដុល្លារ ម៉ាក Koenigsegg CCXR Trevita គេ​ចំណាយ​យ៉ាងច្រើន ដើម្បី​ធ្វើ​ឡាន​នេះ​ឡើង ។ វា​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​មាន​ល្បឿន​លឿន​ខ្លាំង ។

៨- ឡាន​តម្លៃ​៥,៨​លាន​ដុល្លារ ម៉ាក Bugatti Divo ឡាន​នេះ​គេ​ផលិត​៤០​គ្រឿង ។ ឡាន​នេះ​លក់​អស់​តាំងពី​ថ្ងៃ​ដំបូង​ដែល​វា​ចេញ​លក់ ។

៩- ឡាន​តម្លៃ​៨​លាន​ដុល្លារ​ម៉ាក Mercedes Benz Maybach Exelero ឡាន​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ។ វា គឺជា​ឡាន​ថ្លៃ​ខ្ពស់​បំផុត ទី​ពីរ​នៅ​លើ​ពិភពលោក ។ ឡាន​នេះ​អាច​បើក​ល្បឿន​ជិត​ដល់​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

១០- ឡាន​តម្លៃ​១៣​លាន​ដុល្លារ ម៉ាក Rolls Royce Sweptail ឡាន​នេះ​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ នៅ​ស្រុក​ខ្មែរ​មាន​ឡាន​ម៉ាក Rolls Royce ជា​ច្រើន​គ្រឿង​ដែរ ។ ប៉ុន្តែ​ប្រហែលជា​គ្មាន​ប្រភេទ​មួយ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ