ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ក្នុង​ដី​ឡូត៍​ផ្អើល​ម្តុំ​បឹង​កក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​បឹង​កក់​ផ្អើល​ថា​មាន​អគ្គី​ភ័យ​កើតឡើង​ក្នុង​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក៏​នាំ​គ្នារ​ត់ទៅ​មើលឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆេះ​ស្មៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ម្តុំ​បឹង​កក់ តាម​បណ្តោយ​ផ្លូវ​R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ម្តុំ​បឹង​កក់​ផ្អើល​ថា​មាន​អគ្គី​ភ័យ​កើតឡើង​ក្នុង​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក៏​នាំ​គ្នារ​ត់ទៅ​មើលឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆេះ​ស្មៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ម្តុំ​បឹង​កក់ តាម​បណ្តោយ​ផ្លូវ​R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ត្រង់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ស្មៅ​នៅ​ក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ក្រុម​សន្តិសុខ​រួម​នឹង​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​ពិនិត្យ​មើលទៅ​ឃើញ​ថា​ឆេះ​ស្មៅ​ហើយ​ខ្លាច​ឆ្លង​រាលដាល​ទៀត​នោះ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ​ខាង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ។

ក្រោយ​ពេល​កើតហេតុ អគ្គី​ភ័យ​ខាងលើ​នេះ​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល ហើយ​គេ​មិនដឹង​ថា អគ្គិភ័យ​ដែល​កើតឡើង​ខាងលើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ