ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ លី​ដា​ឡែ​ន ព្រមាន​បុរស​ម្នាក់​ឲ្យ​កែ​ប្រែ​​ការ​ប្រើ​ពាក្យ​នាង​ប្តូរ​ប្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ឆៃ លី​ដា​ឡែ​ន បាន​ចេញ​មុខ​ព្រមាន​ទៅ​កាន់​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ពាក្យ​នាង​ប្តូរ​ប្តី ឲ្យ​មានការ​កែប្រែ​ពាក្យពេចន៍​ឡើង​វិញ ខណៈ​ពេល​ដែល​ពាក្យ​សម្តី​មួយ​នេះ មិន​មានការ​សមរម្យ​ត្បិត​នាង​បាន​លែងលះ​ស្វាមី​មែន តែ​មិន​បាន​ប្តូរ​ប្តី​ដូច​ទៅ​នឹង​បុរស​ខាងលើ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ឆៃ លី​ដា​ឡែ​ន បាន​ចេញ​មុខ​ព្រមាន​ទៅ​កាន់​បុរស​ម្នាក់​ដែល​បាន​ប្រើប្រាស់​ពាក្យ​នាង​ប្តូរ​ប្តី ឲ្យ​មានការ​កែប្រែ​ពាក្យពេចន៍​ឡើង​វិញ ខណៈ​ពេល​ដែល​ពាក្យ​សម្តី​មួយ​នេះ មិន​មានការ​សមរម្យ​ត្បិត​នាង​បាន​លែងលះ​ស្វាមី​មែន តែ​មិន​បាន​ប្តូរ​ប្តី​ដូច​ទៅ​នឹង​បុរស​ខាងលើ បាន​ចោទប្រកាន់​នោះ​ឡើយ​។

ការ​ចេញ​មុខ​ព្រមាន​ខាងលើ​ពី ឆៃ លី​ដា​ឡែ​ន នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់ បាន​ចូល​ទៅ​ខម​មិន​ពីក្រោម​រូបភាព ដែល​នាង​បាន​បង្ហោះ ជាមួយនឹង​ភាសា​សរសេរ​ថា ដូរ​ប្តី​ដូរ​ឡាន​មានអី​មិនល្អ អាយ​ដល​។

ឆៃ លី​ដា​ឡែ​ន បាន​ចាត់​ទុក​ពាក្យ​សម្តី​ខាងលើ​នេះ ជា​ការ​ប្រមាថមើលងាយ​ចំពោះ​រូប​នាង បើ​ទោះបីជា​នាង​បាន​លែងលះ​ស្វាមី ប៉ុន្តែ​នាង​មិន​បាន​ដូរ​ប្តី​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ពី​បុរស​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​ស្នើ​ឲ្យ​បុរស​រូប​នោះ កែប្រែ​នូវ​ការ​សរសេរ​នោះ​ឡើង​វិញ​។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ឆៃ លី​ដា​ឡែ​ន បាន​បង្ហោះ​ឆ្លើយ​តប​ទៅ​កាន់​បុរស​ខាងលើ​នោះ​វិញ​ថា អត់​យល់? គាត់​ថា​ខ្ញុំ​ដូរ​ប្តី? ឯណា​ប្តី​ថ្មី​ខ្ញុំ? សូម​ជួយ​កែ​ពាក្យ​ខម​មិន​ផង បើ​សរសេរ​ខុស សូម​កែ​ឡើង​វិញ​ផង ខ្ញុំ​ប្រាប់​វិញ​ថា ខ្ញុំ​ថា​ខ្ញុំ​លែង​ប្តី ហើយ​ក៏​មិន​ទាន់​មាន​ប្តី​ថ្មី​ទៀត​ដែរ ។ នាង​បញ្ជាក់​ថា កុំ​ឃើញ​គេ​មេម៉ាយ​ប្រើ​ភាសា​ថោក​អ​ញ្ចឹ​ង ហើយ​មនុស្ស​ស្រី​មិន​បាន​ដូរ​ប្តី​ដូច​ដូរ​ខោអាវ​ទេ តែបើ​មនុស្ស​ប្រុស​វិញ ទោះ​វា​មាន​ប្រពន្ធ​ក៏​ដោយ ក៏​វា​មាន​ស្រី​ទៀត​ដែរ ដូច​ពាក្យចាស់​និយាយ​ថា មាន​១​មិន​ស្កប់​មាន​១០​មិន​ស្កល់ យល់​អត់?

គួរ​រំលឹក​ថា ឆៃ លី ដា​ឡែ​ន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា ស្នេហា​រវាង នាង និង​ស្វាមី បាន​ដើរ​ដល់​ផ្លូវ​បែកបាក់​គ្នា​ហើយ ខណៈ​ពេល​ការ​សម្រេចចិត្ត​ចែកផ្លូវ​ដើរ​ផ្សេង​គ្នា​នេះ គឺ​កើត​ចេញពី​ការ​ព្រមព្រៀង​ពី​សំណាក់​ភាគី​សាមីខ្លួន​ទាំង​ពីរ​។

អ្នក​នាង ឆៃ លី​ដា​ឡែ​ន បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គេ​ត្រូវ​បញ្ចប់​ផ្លូវ​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​ថា ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង ឬ​អាច​និយាយ​បាន​ថា អស់​និស្ស័យ​គ្នា​ត្រឹមនេះ​តែ​ម្តង ចំណែកឯ​កូន​គឺ​ពួក​គេ​មាន​សិទ្ធិ​មើលថែ​រួម​គ្នា​។ ជាមួយនឹង​ការ​បែកបាក់​ស្វា​មីនេះ​ផង​ដែរ ឆៃ លី​ដា​ឡែ​ន ក៏​បាន​បង្ហាញ​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មានឈ្មោះ​ថា sun maNut Nut ដែល​នាង​បាន​អះអាង​ជា​ស្ត្រី​ដែល​បាន​ដណ្តើម​ប្តី​របស់​ខ្លួន​ជាមួយនឹង​សារ​ថា «​មនុស្ស​ស្រី​បែប​អ​ញ្ចឹ​ង ទាល់តែ​ធ្វើ​អ​ញ្ចឹ​ង​ឱ្យ​វា​រា ង​ឃើញ​ប្រពន្ធ​គេ​មិន​មាត់​បានដៃ​ណាស់ ឌឺដង​ឱ្យ​ប្រពន្ធ​គេ​។ បើ​ស្រលាញ់​គ្នា​ខ្លាំង​ឱ្យ​អា​ប្តី​ហ្នឹង​វា​មក​លែងលះ​សិន​ទៅ ហើយ​ចាំ​ទៅ​មើលថែ​និង​ស្រលាញ់​គ្នា​ឱ្យ​ងាប់​ទៅ គ្មាន​អ្នក​ណា​ទៅ​បំបែកបំបាក់​ទេ​។

គេ​សុខចិត្ត​លះបង់​ប្តី​ឱ្យ​ព្រោះ​យើង​វា​ស្រែក​ឃ្លាន​ប្តី​គេ​ពេក រក​ប្រុស​មិន​បាន អ​ញ្ចឹ​ង​ទុក​ឱ្យ​គេ​រក​ប្តី​វិញ​មើល​បាន​ឬ​មិន​បាន? ស្អប់​ណាស់ មនុស្ស​ស្រី​ដឹង​ថា គេ​មាន​ប្រពន្ធ​ហើយ នៅ​តែ​ខំប្រឹង ហើយ​​យក​កូន​មក​ដាក់​មុខ បើ​ទើសទាល់​ត្រង់​កូន​យក​គ្នា​ម៉​ង​ទៅ កុំ​ខ្លួន​មួយ​ជាន់​ទូក​ពីរ ហឹ​ស​ឆ្ងាញ់​​ត្រង់​ការ​មួយ​គ្នា​ទៀត ជូនពរ​នៅ​មាន​ម្នាក់​ស្រី​មួយទៀត ចាំ​មានឱកាស​អាច​ឡាយ​ឱ្យ​មើល​ម៉​ង អាថ៌​កំបាំង​គ្មាន​ទេ​ក្នុង​លោក ។ បើជា​ខ្ញុំ​ស៊ូ​មិន​យក​ទេ ប្តី​ខ្ញុំ​សុខចិត្ត​យក​កូន ហើយ​រក​ប្តី​មួយ​ទៀត​​ល្អ​ជាង​អា​ប្តី​ហ្នឹង​ទៀត ។ សុខចិត្ត​ដើរ​ចេញ ឱ្យ​គេ​មាន​ក្តី​សុខ​ទៅ បើ​គិត​ថា មី​ក្រោយ​វា​មាន​ក្តី​សុខ​ជាង​។

ឆៃ លី​ដា​ឡែ​ន បាន​សម្រេច​ដឹក​ដៃ​ស្វាមី​ដែល​ក្មេង​ជាង​ខ្លួន​ចូល​រោងការ​នៅ​អំឡុង​ឆ្នាំ​២០១៥ ខណៈ​ពេល​ដែល​ការ​រួមរស់​ជាមួយ​ជា​ប្តី​ប្រពន្ធ​បាន​រយៈពេល​៤​ឆ្នាំ មុន​ការ​លែងលះ​នេះ ពួក​គេ​ក៏​ទទួល​បាន​ចំណងដៃ​កូន​ម្នាក់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ