ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជារឿងអបិយជំនឿ សូមកុំជឿ គ្មានទេ !

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កន្លង​មក កោះសន្តិភាព​បាន​ផ្សាយ​តាម​ពាក្យ​ដំណាល​ពី​ចាស់​ៗ​នូវ​អបិយ​ជំនឿ​នានា ដោយ​បញ្ជាក់​ថា វត្ត​កំពង់​ត្រុំមាន​បារ​ម​ី​ខ្លាំងពូកែ​ណាស់ មន្ត្រី​តូច​-​ធំ​ទាំងឡាយ​ដែល​ចូល​វត្ត​កំពង់​ត្រុំ បើ​មិន​គោរព អុជ​ធូប​អោនលំទោន​ទេ ឬ​មាន​ចរិតមិនល្អ​…

ខេត្តកំពង់ចាម ៖ កន្លង​មក កោះសន្តិភាព​បាន​ផ្សាយ​តាម​ពាក្យ​ដំណាល​ពី​ចាស់​ៗ​នូវ​អបិយ​ជំនឿ​នានា ដោយ​បញ្ជាក់​ថា វត្ត​កំពង់​ត្រុំមាន​បារ​ម​ី​ខ្លាំងពូកែ​ណាស់ មន្ត្រី​តូច​-​ធំ​ទាំងឡាយ​ដែល​ចូល​វត្ត​កំពង់​ត្រុំ បើ​មិន​គោរព អុជ​ធូប​អោនលំទោន​ទេ ឬ​មាន​ចរិតមិនល្អ​ នឹង​ត្រូវ​បារមីប្រកាន់​អស់បុណ្យ​ស័ក្តិ​ក៏​មាន ។ ព័ត៌មាន​នេះ ត្រូវ​បាន​​ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​ថា «មិន​មានរឿង​បែប​នេះ​កើត​មាន​ទេ» ។

សូម​បញ្ជាក់​ថា វត្ត​សិរី​សាគរ(​កោះកំពង់ត្រុំ​) ស្ថិត​នៅ​ភូមិ​កោះកំពង់ត្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ។ សព្វ​ថ្ងៃនេះ តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ មាន​សមិទ្ធផល​ជា​ច្រើន បានក​កើតឡើង​ដោយសារ​តែ​មានការ​ចូលរួម​យ៉ាង​ផុលផុស​ពី​សំណាក់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ទាំង​ទី​ជិត​ទី​ឆ្ងាយ ។ ជាមួយ​នោះ នឹង​ត្រៀម​បុណ្យ​កាន់​អង្គនៅ​ក្នុង​ពេល​ខាង​មុខ មាន​វត្តមាន​ឯកឧត្តម​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ ។

កោះសន្តិភាព​បាន​ជួប​ផ្ទាល់ ជាមួយ​ព្រះ​តេជគុណ ច​ន សុ​វ​ណ្ណា​រ៉ុ​ង ចៅអធិការ​វត្ត​កោះកំពង់ត្រុំ មាន​ថេរ​ដីកា​ឱ្យ​ដឹង ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ​នេះ​ថា កាលពី​វេលា​ម៉ោង​០៧​យប់ថ្ងៃ​ទី​១១ ធ្នូ កន្លង​មក​ទៅ ផេ​កកោះ​សន្តិភាព​បាន​ចុះ​ផ្សាយ​តាម​រយៈ​វី​ដេ​អូ​60Buss ដោយលើក​ឡើង​ពី​ប្រវត្តិ​ «យាយ​ទេព»​ថា អ្នកតូច​ធំដែល​បាន​មក​ធ្វើបុណ្យ​នៅ​វត្ត​នេះ​ ហើយ​ពេល​ដែល​ត្រឡប់​ទៅ​វិញ​នឹង​ធ្លាក់បុណ្យ​ស័ក្តិ​នោះ គឺ​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ គឺ​មាន​តែ​ឡើង​​យស​ស័ក្តិ​បន្ថែម ហើយ​ប្រសិនបើ​មនុស្ស​មិនល្អ​មិន​ថា​មកនេះ​នោះ​ទេ តែ​ងទទួលផល​បាន​មក​វិញ​ដូច​ឱវាទ​របស់​ព្រះពុទ្ធ ដែល​បាន​លើក​ឡើង​ថា «​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​នឹង​បាន​​​អាក្រក់​» ដូច្នោះ ។

ព្រះ​ចៅអធិការ​វត្ត​កោះកំពង់ត្រុំមាន​សង្ឃដីកា​បន្ត​ថា តាម​ដែល​ព្រះ​អង្គ​បាន​សួរនាំ​គណៈកម្មការ​វត្ត និង​ចាស់​ទុំ មិន​មាន​អ្នក​ណា​លើក​ឡើង​ពី​បារមី​របស់​យាយ​ទេ​ព និងយាយ​ម៉ៅ​នៅ​វត្ត​កោះកំពង់ត្រុំ​នេះ​ទេ ។ ជាមួយ​នោះ​ នៅ​ថ្ងៃ​ទី​១៣ ១៤ ១៥​កើត ខែ​ផល្គុន ឆ្នាំកុរ​ឯកស័ក​ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹងថ្ងៃ​ទី​៦ ៧ ៨​ មីនា ឆ្នាំ​២០២០ នឹង​មាន​រៀបចំ​បុណ្យ​កាន់​អង្គ​ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធិ​នានា ហើយ​ក៏​សូម​ឱ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ មេត្តា​ចូលរួម​ឲ្យ​បាន​ផល​ផុស​ទៅ​តាម​សទ្ធា​ជ្រះថ្លា​រៀង​ៗ​ខ្លួន ។

អត្ថបទសរសេរ ដោយ