ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​គ្រោះថ្នាក់​ជំងឺមហារីក​ពោះ​វៀន​ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​ពោះវៀនធំ​ជា​ជំងឺមហារីក​ដែល​ជួប​ជា​ញឹកញាប់​ដែល​ជា​ចំណាត់​ថ្នាក់​ទី​3 ហើយ​កើត​ចំពោះ​ទាំង​បុរស និង​ស្ត្រី ជា​ពិសេស​មនុស្ស​ចាស់​។ វា​ជា​ជំងឺ​ដែល​ជា​គ្រោះ​ថ្នាក់ ស្ងៀមស្ងាត់ ដែល​នៅ​ក្នុង​ដំណាក់កាល​ដំបូង វា​មិន​មាន​រោគ​សញ្ញា​ទេ​។…

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​ពោះវៀនធំ​ជា​ជំងឺមហារីក​ដែល​ជួប​ជា​ញឹកញាប់​ដែល​ជា​ចំណាត់​ថ្នាក់​ទី​3 ហើយ​កើត​ចំពោះ​ទាំង​បុរស និង​ស្ត្រី ជា​ពិសេស​មនុស្ស​ចាស់​។ វា​ជា​ជំងឺ​ដែល​ជា​គ្រោះ​ថ្នាក់ ស្ងៀមស្ងាត់ ដែល​នៅ​ក្នុង​ដំណាក់កាល​ដំបូង វា​មិន​មាន​រោគ​សញ្ញា​ទេ​។ តែ​នៅ​ពេល​មា​ក​រោគ​សញ្ញា គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ មហារីក​ពោះវៀនធំ​ចាប់ផ្តើម​ពី​ការ​រីក​រាលដាល​នៃ​ពោះវៀនតូច ហើយ​វា​ត្រូវការ​ពេល​យ៉ាង​ហោច​ណាស់ 3-5 ឆ្នាំ​ដើម្បី​បង្កើត​សាច់​មហារីក​។

រោគ​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​ត្រូវ​បាន​បែងចែក​ជា 2 ក្រុម គឺ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផ្ទាល់ និង រោគ​សញ្ញា​នៃ​ជំងឺ​ពេល​រីក​រាលដាល​។

១- រោគ​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផ្ទាល់​មាន​ដូច​ជា ការ​បន្ទោ​របង់​លាមក​មាន​ឈាម ការ​ទល់លាមក​រ៉ាំរ៉ៃ ការ​ឈឺពោះ​រ៉ាំរ៉ៃ ពោះវៀន​ស្ទះ​ដោយ​មហារីក​ពោះវៀន​។

២- រោគ​សញ្ញា​នៃ​ជំងឺ​ពេល​រីក​រាលដាល កន្លែង​ដែល​រាលដាល​ច្រើន​បំផុត​គឺ​ថ្លើម​។

ប្រសិនបើ​វា​ចូល​ដល់​ដំណាក់កាល​រាលដាល​ជា​ធម្មតា​មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​បាន​ទេ ប៉ុន្តែ​អាច​ធ្វើការ​វះកាត់​យក​ចេញ​បាន ឬ​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​។ បច្ចុប្បន្ន​នេះ ការ​ឆ្លុះ​ពោះវៀនធំ​ត្រូវ​បាន​ធ្វើ​ដើម្បី​ពិនិត្យ​រក​មើលជំងឺ​មហារីក​ពោះវៀនធំ​។ ក្រៅពី​ពិនិត្យ​រក​មើលជំងឺ​មហារីក​ពោះ​វៀនធំ​ហើយ ការ​ឆ្លុះ​ពោះវៀនធំ​ក៏​ត្រូវធ្វើ​ដើម្បី​កាត់​ដុំ​សាច់​ដែល​មានឱកាស​ក្នុង​ការ​ក្លាយជា​ដុំ​សាច់​មហារីក​នា​ពេល​អនាគត​ផង​ដែរ​។

ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ពិតជា​សំខាន់​ណាស់ ដោយសារ​តែ​វា​គឺ​ដូច​ជា​ការ​ពិនិត្យ​ដំបូង​ដើម្បី​មើល​ឃើញ​ស្ថានភាព​នៃ​សុខភាព​រាង​កាយ រក​ភាព​ខុសធម្មតា​មុន​ពេល​វា​រាលដាល រហូត​ដល់​បង្ហាញ​រោគ​សញ្ញា និង​ការ​បញ្ជូន​សញ្ញា​ព្រមាន​ដើម្បី​តាមដាន រក្សា និង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។ ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​ងាយ​ស្រួល​បំផុត​ដើម្បី​រក្សា​សុខភាព​ល្អជា​រៀង​រហូត​។

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​មានការ​ផ្តល់​ជូន​ពិសេស​ចំពោះ​ការ​ពិនិត្យ​សុខ​ភាព​ជា​កញ្ចប់ ទិញ ១ ថែម ១ (Buy1 Get1 Free) ចាប់ពី​ថ្ងៃ​ទី​1 ខែវិច្ឆិកា ឆ្នាំ​2019 ដល់ ថ្ងៃ​ទី​31 ខែធ្នូ ឆ្នាំ​2019 ប៉ុន​នោះ​។

ព័ត៌មាន​បន្ថែម ​៖ https://bit.ly/2JpYgxw
ឬ​ទំនាក់ទំនង ៖ (+66) 89 201 9000
អា​ស័​យ​ដ្ឋា​ន ៖ លេខ 1 ផ្លូវ​ឡា​ត​ផ្រា​វ 111 តំបន់​ខ្ល​ង​ចាន់
បាង​កាពិ ទីក្រុង​បាងកក 10240
អ៊ី​ម៉ែ​ល ៖ Cambodia@vejthani.com
Facebook : Vejthani Hospital-​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ